សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត់មិនចាំបាច់បង់ប្រាក់ប្រើប្រាស់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បីភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នោះទេ ខណៈរដ្ឋត្រៀមនឹងបញ្ចេញថវិកា ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពាននេះ។

នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ការបញ្ជាក់នេះ ក្រោយសម្តេចបានមើលឃើញថា ការធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងមានការបង់ប្រាក់ ដែលមានការលំបាកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ស្ពានភ្ជាប់ផ្លូវល្បឿនលឿន (ភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម) ជាប្រចាំ ជាពិសេសដូចជាអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បីជាដើម។

ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ បានសម្រេចមិនឱ្យមានការបង់ប្រាក់ឡើយសម្រាប់អ្នកប្រើប្រាស់លើស្ពាន ភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដែលជាស្ពានភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតឡើយ។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ​មាន​ប្រវែង​សរុប ១៣៨ គីឡូម៉ែត្រ ដោយ​កាត់​តាម​ខេត្ត​កណ្ដាល ព្រៃវែង និង​ស្វាយរៀង មុននឹង​ទៅដល់​ច្រក​ទ្វារ​ព្រំដែន​បាវិត ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ស្ថិតក្នុង​គម្រោង​ចំណាយ​សរុប ១៦៣៨ លាន​ដុល្លារ​អាមេរិក ។

គម្រោងផ្លូវល្បឿនលឿននេះផងដែរ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]

រាជរដ្ឋភិបាល នឹងខិតខំកសាងផ្លូវល្បឿនលឿនពីរខ្សែទៀត ភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប

សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា […]