សាលាក្រុងរុះរើសំណង់គ្មានសណ្តាប់ធ្នាប់តាមដងទន្លេបាន ៩៥%ហើយ

បន្ទាប់ពីចេញសេចក្ដីប្រកាសបានរយៈពេល ១ខែ រដ្ឋបាលរាជធានីភ្នំពេញ មកទល់បច្ចុប្បន្ន បានរុះរើបែរត្រី ផ្ទះបណ្ដែតទឹក និងសំណង់គ្មានសណ្តាប់ធ្នាប់តាមដងទន្លេ នៅរាជធានីភ្នំពេញ ប្រមាណ ៩៥% ហើយ ។

លទ្ធផលនៃការអនុវត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមានរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ។

លោក មាន ចាន់យ៉ាដា បានឱ្យដឹងថា មានផ្ទះបណ្ដែតទឹក បែត្រី និងសំណង់មិនរៀបរយនៅតាមដងទន្លេទាំងអស់មាន ចំនួន ១៤៧២ទីតាំង ដែលក្នុងចំនួននេះមានបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើចេញមកលើគោកមានចំនួន ១២៤២ទីតាំង។

«នេះចាត់ទុកថា ជាការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទន្លេ បានយ៉ាងរលូន និងទទួលបានជោគជ័យផងដែរ» លោកបានបន្ត។

គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ ជាថ្ងៃដែលអាជ្ញាធរប្រើវិធានការរដ្ឋបាលចុះទៅរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ កុំឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ ប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]