សិង្ហបុរីទិញសណ្ឋាគារ Raffles ទាំង២ នៅកម្ពុជាដើម្បីរក្សាជាអគារប្រវត្តិសាស្ត្រខ្មែរ-បារាំ

សណ្ឋាគារ Raffles ខេត្តសៀមរាប

កាលពីថ្មីៗនេះ ក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារឈានមុខគេនៅសិង្ហបុរី Lodgis Hospitality Holdings Pte. Ltd. (Lodgis) បានទិញយកសណ្ឋាគារ Raffles ទាំងពីរនៅកម្ពុជា ដើម្បីដាក់បញ្ចូលជាសមាជិកក្រុមសណ្ឋាគារប្រវត្តិសាស្រ្តប្រណីតៗនៅក្នុងតំបន់ឥណ្ឌូចិនរបស់ខ្លូន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនសិង្ហបុរីកាលពីម្សិលមិញគឺ សណ្ឋាគារទាំង ២ រួមមាន សណ្ឋាគារ Raffles Hotel Le Royal Phnom Penh និង Raffles Grand Hotel d’Angkor Siem Reap។

ក្រុមហ៊ុន Lodgis នឹងធ្វើការកែលម្អរថ្មីទៅលើកន្លែងមួយចំនួនរបស់សណ្ឋាគារទាំងពីររួមមានបន្ទប់ស្នាក់នៅរបស់ភ្ញៀវ អាហារដ្ឋាន និងសាលប្រជុំផ្សេងៗ ដើម្បីផ្តល់សេវាកាន់តែល្អប្រសើរជាងមុនសម្រាប់អតិថិជនរបស់ខ្លួន។

ក្រោយការទិញសណ្ឋាគារទាំងពីរ ក្រុមហ៊ុន Lodgis នឹងក្លាយជាក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារប្រវត្តិសាស្រ្ត ទន្ទឹមនិងនេះដែរ ពួកគេក៏មានសណ្ឋាគារប្រវត្តិសាស្រ្តក្នុងដៃច្រើនជាងគេក្នុងតំបន់ឥណ្ឌូចិន។ បច្ចុប្បន្ន ក្រុមហ៊ុន Lodgis មានសណ្ឋាគារធំៗដូចជា Sofitel Legend Metropole Hanoi និង Fusion Hotels & Resorts។

ការទិញសណ្ឋាគារ Raffles ទាំងពីរនេះគឺ ដើម្បីឆ្លើយតបទៅនឹងការរីកចំរើននៃវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាដែលកំពុងមានសន្ទុះយ៉ាងខ្លាំង។ ជាក់ស្តែងណាស់ នៅឆ្នាំ ២០១៧ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្ដរជាតិប្រមាណ ៥,៦ លាននាក់ដែលកើនរហូតដល់ ១១,៨ ភាគរយ បើធៀបទៅនឹងឆ្នាំមុន។ ក្នុងនោះផងដែរ ៤៩ ភាគរយ នៃភ្ញៀវអន្ដរជាតិសរុបគឺបានមកលេងទីក្រុងភ្នំពេញ និង ៣៨ ភាគរយ បានទៅលេងខេត្តសៀមរាប។

សំរាប់ឆ្នាំ២០១៨នេះ កម្ពុជាត្រៀមទទួលភ្ញៀវទេសចរអន្ដរជាតិប្រមាណជា ៦ លាននាក់ និងភ្ញៀវជាតិចំនួន ១៥ លាននាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]