សួនកម្សាន្តនឹងជួយលើកស្ទួយក្រុមហ៊ុន ប៉េង ហួត

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រកាសគម្រោងវិនិយោគទឹកប្រាក់ចំនួន ៦០លានដុល្លារក្នុងការសាងសង់សួនកម្សាន្តដែលមានលក្ខណៈស្តង់ដារអន្តរជាតិមួយដើម្បីពង្រឹងជំហរនាំមុខក្នុងទីផ្សាររបស់ខ្លួននិងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់ខ្លួន។

សួនកម្សាន្តដែលគ្រោងធ្វើលើផ្ទៃដីទំហំ៨ហិចតាក្នុងទីតាំងអភិវឌ្ឍន៍របស់ខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ១នេះ នឹងរួមបញ្ចូលនូវសាលសន្និសីទ និងកន្លែងរៀបចំពិធីអាពាហ៍ពិពាហ៍ផងដែរ។ សួនកម្សាន្តនេះនឹងមានលក្ខណៈបែបអឺរ៉ុបជាមួយនិងទេសភាពស្រស់ស្អាត ខណ្ឌចែកដោយទឹក និងមានស្ពានតភ្ជាប់គ្នា។ សួននេះក៏នឹងក្លាយជាតំបន់ពិសារអាហារក្នុងតំបន់សម្រាប់ភ្ញៀវ និងអ្នករស់នៅទីនោះផងដែរ។

ឧកញ៉ា ថៃ ម៉េងលី នាយកប្រតិបត្តិក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា “យើងចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍទីក្រុងភ្នំពេញតាមរយៈការផ្តល់នូវគម្រោងស្អាត ថ្មី សម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិដែលមិនធ្លាប់មកកម្ពុជា។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]