សួនរុក្ខជាតិអង្គរសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ
រាជរដ្ឋាភិបាលបានសម្ពោធដាក់ឱ្យដំណើរការសួនរុក្ខជាតិអង្គរជាផ្លូវការដើម្បីទាក់ទាញ និងបង្ហាញសក្តានុពលដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងសម្រាប់ជាប្រយោជន៍ប្រជាជន និងទេសចរជាតិ-អន្តរជាតិ។
ពិធីសម្ពោធនេះ ធ្វើឡើងនៅថ្ងៃទី ១៩ ខែឧសភា ក្រោមអធិបតីយភាពឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
សួនរុក្ខជាតិអង្គរ ត្រូវបានរៀបចំកែលម្អ និងពង្រីករហូតដល់ជាង ១៥ហិកតា ក្នុងគោលបំណងទាក់ទាញ និងសក្តានុពលខ្លាំងជាងមុន សម្រាប់ជាប្រយោជន៍ប្រជាជន និងទេសចរជាតិ-អន្តរជាតិ។
សួនរុក្ខជាតិអង្គរនេះ ត្រូវបានរៀបចំជា ៥សួនធំៗប្លែកពីគ្នា ចំនួន៥ទីតាំង ដែលមានប្រភេទរុក្ខាជាតិ ផ្កា ព្រៃឈើ និងសត្វព្រៃ ដើម្បីទាក់ទាញទេសចរ។ (អានបន្ថែម)
ក្រៅពីរុក្ខជាតិខាងលើនេះ សួននេះក៏រៀបចំជាកូនភ្នំតូចៗ ទឹកធ្លាក់ ការបាញ់ទឹក និងការរចនាផ្សេងៗ ដ៏ទាក់ទាញផងដែរ។
- Video Advertisement -