ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ANGKOR WILDLIFE & AQUARIUM ជាអាងពិពរណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។
អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A, ភូមិក្បូន, ឃុំខ្ចាស់, ស្រុកសូទ្រនិគម, ខេត្តសៀមរាប។
អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប និងមានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។
សួនឧទ្យាន ក្នុងដំណាក់កាលទី១ មានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ អណ្ដើកហ្លួង និងក្រពើភ្នំ ។
ក្រសួងទេសចរណ៍ លើកឡើងថា គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។
ក្រសួងបន្ថែមថា អង្គរវ៉ាយដ៏ឡាយហ្វ៍និងអឹឃ្វារៀមគឺជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតដែលយើងទាំងអស់គ្នាស្រមៃចង់ឃើញ។សួនឧទ្យាននេះក៏មានសកម្មភាពដ៏អស្ចារ្យជាច្រើនទៀតដើម្បីជាចំណេះដឹងនិងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនា។
គម្រោងដំណាក់កាលទី១ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ នៅក្នុងខែតុលា ឆ្នាំ ២០២២។
បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ ក្រុមហ៊ុនដែលវិនិយោគរួមគ្នារវាងវិនិយោគិនជប៉ុន និងអាមេរិក នឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប ១០០ហិកតា ដែលមានថវិកាវិនិយោគសរុប ៧០លានដុល្លារ៕