ស្ងាត់ៗ បុរី ប៉េង ហួត ត្រៀមបើកសម្ពោធគម្រោងថ្មីមួយទៀតស្វាគមន៍ឆ្នាំថ្មី
គ្រាន់តែបើកទំព័រឆ្នាំថ្មីភ្លាម ក្រុមហ៊ុនបុរី ប៉េង ហួត បានប្រកាសបើកលក់សាកល្បង (Pre-Sale) គម្រោងថ្មីមួយទៀតមានឈ្មោះថា ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែលនឹងត្រៀមបើកសម្ពោធជាផ្លូវការនៅពេលខាងមុខឆាប់ៗនេះ។

សូមទស្សនាជាវីដេអូនៅទីនេះ
គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី នេះបានចាប់ផ្ដើមបើកលក់សាកល្បងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ហើយក្នុងរយៈពេលជាងដប់ថ្ងៃមកនេះ គេសង្កេតឃើញថាមានអតិថិជនជាច្រើនបានចាប់អារម្មណ៍ ទៅសាកសួរព័ត៌មានដល់ការិយាល័យលក់របស់ក្រុមហ៊ុនបុរី ប៉េង ហួត។ លោកស្រីទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់បានមានប្រសាសន៍ថា “គ្រាន់តែដឹងថាក្រុមហ៊ុនមានគម្រោងថ្មី មានអតិថិជនជាច្រើនទាំងអតិថិជនចាស់ ទាំងអតិថិជនថ្មីគាត់មកសួរព័ត៌មាន ហើយមានអតិថិជនមួយចំនួន គាត់ក៏បានកក់យកទីតាំងដែលគាត់ពេញចិត្តរួចទៅហើយ”។ លោកស្រីក៏បានបន្តទៀតថា “មូលហេតុដែលមានការចាប់អារម្មណ៍ច្រើនបែបនេះ ដោយសារតែគម្រោងនេះមានម៉ូដផ្ទះថ្មីស្រឡាង បរិយាកាសផ្សារភ្ជាប់ទៅនឹងធម្មជាតិ និងជួយបង្កើនការរស់នៅកាន់តែទំនើបទាន់សម័យ”។ សូមទស្សនាជាវីដេអូនៅទីនេះ
គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី មានទីតាំងស្ថិតនៅចំបេះដូងនៃគម្រោងធំៗចំនួន២ គឺគម្រោង ហ្រ្គេនស្ដាផ្លាទីនីម (Grand Star Platinum) ដែលមានវិសាលភាព ២៥០ហិកតា និង គម្រោង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន (Eco Collection) អភិវឌ្ឍលើផ្ទៃដីប្រមាណ ១៥០ហិកតា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គួររម្លឹកថា គម្រោងលំនៅឋានបែបសហគមន៍ទំនើបចម្រុះទាំងពីរនេះ បានទទួលការគាំទ្រស្ទើរតែទាំងស្រុងទៅហើយពីសំណាក់អតិថិជនដែលបានរស់នៅបច្ចុប្បន្ន។
លោកស្រី ទេព កន្និថា ក៏បានប្រាប់បន្ថែមទៀតផងដែរថា “គម្រោងថ្មី ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ជាគម្រោងដែលអភិវឌ្ឍឡើងដោយផ្ដោតសំខាន់ទៅលើការរស់នៅបែបទំនើបស៊ីវីល័យ និងគិតគូដល់ផាសុកភាពនៃការរស់នៅ ដែលមានសួនច្បារបៃតង បរិស្ថានជុំវិញស្រស់ស្រាយមានខ្យល់បរិសុទ្ធល្អ ហើយផ្ដល់នូវសុខសុវត្ថិភាពជូនអតិថិជន ដោយមានទាំងផ្លូវរត់ម៉ារ៉ាតុង ផ្លូវជិះកង់ស្ដង់ដា ។ ក្នុងគម្រោងមានប្រភេទផ្ទះច្រើនជម្រើសរាប់ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាទោល ក្នុងនោះក៏មានម៉ូដផ្ទះថ្មីចុងក្រោយបង្អស់ បង្កើតឡើងសម្រាប់តែគម្រោងដ៏ថ្មីសន្លាងនេះតែម្ដង។ អតិថិជនដែលអញ្ជើញមកមុននឹងមានអាទិភាពបានជ្រើសរើសម៉ូដផ្ទះ និងទីតាំងល្អមុនគេ ចំណែកគោលការណ៍បង់ប្រាក់វិញគឺរិតតែពិសេស និងធានាថាចំណេញខ្លាំង!”

តាមការឱ្យដឹងបន្ថែមពីប្រធានផ្នែកលក់ជាន់ខ្ពស់រូបនេះ កម្មវិធីបើកលក់សាកល្បងនេះមានរយៈពេលត្រឹមតែដំណាច់ខែមករា ឆ្នាំ២០២៤នេះប៉ុណ្ណោះ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់អំពីព័ត៌មានលម្អិតនៃគម្រោង ប្រភេទផ្ទះ ក៏ដូចជាគោលការណ៍បង់ប្រាក់ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាល័យលក់គ្រប់ទីតាំងនៃបុរី ប៉េង ហួត ឬទាក់ទងសហការីផ្នែកលក់ផ្ទាល់តាមរយៈលេខទូរសព្ទ ០១៦/ ០១៧ ៥៩៦ ៧៨៩។






- Video Advertisement -