ស្ពានកោះយ៉ថ្មី ខេត្តកោះកុង បញ្ចប់ការសាងសង់១០០% អាចធ្វើដំណើរបណ្តោះអាសន្នបាន

ស្ពានកោះយ៉ថ្មី ក្នុងខេត្តកោះកុង បានបញ្ចប់ការងារសាងសង់ជាស្ថាពរ និងបើកឱ្យពលរដ្ឋ និងអ្នកទេសចរធ្វើដំណើរជាបណ្តោះអាសន្ន ហើយក៏គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែតុលា ខាងមុខនេះផងដែរ ។

នេះបើយោងតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ប្រាប់សាព័ត៌មាន BTV នៅថ្ងៃទី០៧ សីហា ២០២៣។

លោកបានលើកឡើងថា ការដែលអនុញ្ញាតឱ្យពលរដ្ឋនិងអ្នកទេសចរធ្វើចរាចរជាបណ្តោះអាសន្នលើស្ពានកោះយ៉ថ្មី មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនេះ ដោយសារតែមើលឃើញពីស្ថានភាពរដូវវស្សាពិបាកក្នុងការធ្វើដំណើរនៅលើស្ពានដែកកោះយ៉ចាស់ ដែលងាយនឹងបង្កគ្រោះថ្នាក់ផ្សេងៗដូចជារអិលជាដើម។

លោកបន្ថែមទៀតថា ស្ពានកោះយ៉ថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣នេះ ប៉ន្តែវាក៏អាស្រ័យលើពេលវេលាកំណត់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ និងរដ្ឋបាលខេត្តកោះកុង ដើម្បីជ្រើសរើសពេលវេលាពិតប្រាកដណាមួយផងដែរ។

គួររម្លឹកថា ស្ពានកោះយ៉ថ្មីនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ២០២៣ ក្រោមទុនវិនិយោគ ១,៤លានដុល្លារ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]