ស្វែងយល់ពីវិធីសាស្ដ្រគ្រប់គ្រងកំពង់ផែបែបគំរូភ្លោះ 3D ដោយប្រើកម្មវិធី CesiumJS
ក្រុមប្រឹក្សាក្រុងប្រ៊ីសស្តុលនៅប្រទេសអង់គ្លេស ថ្មីៗនេះ បានបង្ហើបពីវិធីសាស្ដ្រដែលខ្លួនបានប្រើដើម្បីគ្រប់គ្រងកំពង់ផែខ្នាតយក្សមួយ បានដោយមានប្រសិទ្ធភាព តាមរយៈការច្របាច់បញ្ចូលគ្នានៃទិន្នន័យភូមិសាស្ដ្រលំហំ 3D Geospatial និងគំរូភ្លោះ Digital Twin។
ក្រុមប្រឹក្សាក្រុងប្រ៊ីសស្តុលបានសហការជាមួយក្រុមហ៊ុន Mott MacDonald ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងដូចពិតនៅលើប្រព័ន្ធកុំព្យូ័រដែលហៅថា «គំរូភ្លោះឌីជីថល» ដើម្បីគ្រប់គ្រងគម្រោងនេះ។
ដំបូងក្រុមហ៊ុនប្រើ CesiumJS ដើម្បីទាញយកទិន្នន័យភូមិសាស្ដ្រ 3D។ បន្ទាប់មក ប្លង់គំរូភ្លោះឌីជីថល ត្រូវបានដាក់បញ្ចូល ដើម្បីបង្កើតជាគំរូប្លង់ដែលរស់រវើកដូចពិតមួយនៅលើប្រព័ន្ធកុំព្យូទ័រ។
បើនិយាយឱ្យងាយយល់ ការមានគំរូភ្លោះឌីជីថល គឺដូចជាយើងចុះទៅមើលទីតាំង ឬការដ្ឋានផ្ទាល់ពិតៗដូច្នោះដែរ គ្រប់ការងារដែលកើតឡើងនៅទីតាំងគម្រោងជាក់ស្ដែង នឹងត្រូវបង្ហាញនៅលើប្រព័ន្ធកុំព្យូរទ័រ ហើយការងារដែលត្រូវបានដាក់បញ្ជានៅលើប្រព័ន្ធកុំព្យូរទ័រ នឹងត្រូវបង្ហាញ ហើយអនុវត្តជាក់ស្ដែងដោយក្រុមការងារនៅទីតាំងគម្រោងផ្ទាល់។
លើសពីនេះ អ្វីដែលសំខាន់នោះគឺគំរូភ្លោះឌីជីថលគឺអាចរាយការណ៍ពីបញ្ហា និងកំហូចនានា ដោយមិនចាំបាច់ប្រើមនុស្សដើម្បីចុះទៅពិនិត្យនោះទេ។ ប្រព័ន្ធធ្វើដូច្នេះបាន ការប្រើបច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយ (remote sensing) និងការមើលឃើញ 3D (3D visualization) កម្រិតខ្ពស់ អាចសមត្ថភាពពិនិត្យមើលទីតាំងទាំងទឹក និងក្រោមទឹកជាង ៣០០ កន្លែង។
ការប្រើឧបករណ៍ចាប់សញ្ញាពីចម្ងាយដ៏ទំនើបជាច្រើន រួមមាន យានជំនិះអាកាសគ្មានមនុស្សបើក (UAVs) យានជំនិះលើផ្ទៃទឹកគ្មានមនុស្សបើក (USVs) និងការស្កេន LiDAR ដើម្បីប្រមូលទិន្នន័យ 3D កម្រិតច្បាស់។ សំណុំទិន្នន័យនេះ មានសមត្ថភាពអាចត្រួតពិនិត្យបាន ២៤ ម៉ោង/៧ ថ្ងៃ។
វិធីសាស្ត្រនេះបាន ជួយបង្កើនល្បឿនការប្រមូលទិន្នន័យបានលឿនជាមុន ៥០% ដែលធ្វើឱ្យម្ចាស់គម្រោងចំណេញពេលយ៉ាងខ្លាំង ខណៈក៏ជួយលុបបំបាត់ហានិភ័យដែលបង្កពីការមុជទៅក្រោមទៅដើម្បីពិនិត្យផងដែរ ព្រោះការចុះទៅពិនិត្យម្ដងៗ គឺត្រូវមានការចំណាយច្រើនលើបិទផ្លូវទឹក និង ការប្រើក្រុមអ្នកជំនាញមុជទឹក ហើយការងារទាំងនេះសុទ្ធតែមានហានិភ័យ។
តាមរយៈការប្រើកម្មវិធីនេះ ក្រុមការងារមិនបាច់ចុះពិនិត្យការដ្ឋានញឹកញាប់ទៀតទេ ឬមិនចាំបាច់មុជទឹកដើម្បីទៅរកមើលថាតើមានអ្វីខូចខាតត្រង់ណានោះទេ។ បើមានបញ្ហា remote sensing នឹងបង្ហាញឱ្យដឹងលើប្រព័ន្ធកុំព្យូរទ័រ ហើយក្រុមការងារនឹងចុះទៅដោះស្រាយចំណុចតែម្ដង។
គួរបញ្ជាក់ថា ការងាកមកប្រើប្រព័ន្ធឌីជីថលនេះគាំទ្រដល់ការធ្វើផែនការរយៈពេលវែង យុទ្ធសាស្ត្រសម្របខ្លួនតាមអាកាសធាតុ និងធានាការការពារបន្តនៃតួនាទីវប្បធម៌ បរិស្ថាន និងសេដ្ឋកិច្ចដ៏សំខាន់របស់កំពង់ផែក្នុងទីក្រុងនេះ។
- Video Advertisement -