ស្វែងរកម្ចាស់ពានរង្វាន់ក្នុងកម្មវិធី PropertyGuru Cambodia Property Awards លើកទី៧-ឆ្នាំ២០២២
ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងត្រូវប្រារព្ធធ្វើនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគិត្រា។
- អ្នកជំនាញបាននិយាយថា តម្រូវការក្នុងស្រុកគឺជាទំនាញមួយជួយជំរុញទីផ្សារអចលនទ្រព្យកម្ពុជាអោយស្រុះឡើងបានយ៉ាងឆាប់រហ័ស!
- ពិធីជប់លៀងនឹងប្រារព្ធឡើងនៅថ្ងៃទី 26 ខែសីហា ឆ្នាំ 2022 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នឹងផ្សាយផ្ទាល់តាមរយៈ AsiaPropertyAwards.com និងបណ្តាញដៃគូ។
- សាធារណជនទូទៅអាចចាប់ផ្តើមធ្វើការចុះឈ្មោះចាប់ពីឥឡូវ រហូតដល់ថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2022។
PropertyGuru Group (NYSE: PGRU) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសចូលរួមក្នុងកម្មវិធីពានរង្វាន់លើកទី៧នៅក្នុងប្រទេសកម្ពុជានេះផងដែរ។
អ្នករៀបចំកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២២ លើកទី 7 នៅតែមានសុទិដ្ឋិនិយមអំពីទស្សនវិស័យនៃការងើបឡើងវិញរបស់សេដ្ឋកិច្ច ខណៈដែលពួកគេកំពុងស្វែងរក អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានសមត្ថភាពខ្ពស់ និងមានផែនការគម្រោងដ៏ល្អអស្ចារ្យតំណាងប្រទេសជាតិ និងតំបន់។
កាលបរិច្ឆេទសំខាន់ៗសម្រាប់កម្មវិធីឆ្នាំ ២០២២ គឺ៖
ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ – បិទការចុះឈ្មោះ
ថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ – ការត្រួតពិនិត្យទីតាំង
ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ – ការវិនិច្ឆ័យចុងក្រោយ
ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ – ពិធីប្រគល់រង្វាន់ និងពិធីជប់លៀង Gala Dinner នៅរាជធានីភ្នំពេញ
ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ – ព្រឹត្តិការណ៍ Gala Final ប្រចាំតំបន់នៅទីក្រុងបាងកក ប្រទេសថៃ
ចូលបំពេញព័ត៍មាននៅទីនេះ៖ AsiaPropertyAwards.com/nominations
អ្នកប្រើប្រាស់ក្នុងស្រុកភាគច្រើនកំពុងតែជំរុញសកម្មភាពទីផ្សារអចលនទ្រព្យ ខណៈដែលអត្រានៃការចាក់វ៉ាក់សាំងមានការកើនឡើងនៅទូទាំងប្រទេស នេះបើយោងតាមអ្នកវិភាគឈានមុខគេនៅកម្ពុជា។
លោក សន សៀប អនុប្រធានប្រតិបត្តិនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជាប្រធានគណៈកម្មការវិនិច្ឆ័យឯករាជ្យនៃកម្មវិធី PropertyGuru Cambodia Property Awards មានប្រសាសន៍ថា៖ «ចាប់តាំងពីប្រទេសកម្ពុជាបានបើកដំណើរការឡើងវិញក្នុងខែវិច្ឆិកាឆ្នាំមុនមក សេដ្ឋកិច្ចរបស់ប្រទេសបាននិងកំពុងដំណើរការបន្តិចម្តងៗ។
ការប្រសើរឡើងវិញនេះ គឺដោយសារគោលនយោបាយរបស់រដ្ឋាភិបាលមានប្រសិទ្ធភាពលើការគ្រប់គ្រង Covid-19។ ដូចគ្នានេះដែរ វិស័យអចលនទ្រព្យក៏មានការរីកចម្រើនជាបណ្តើរៗ បើទោះបីជាវាមិនទាន់ឈានដល់កម្រិតស្តង់ដារមុន Covid ក៏ដោយ។
យោងតាមលោក ស៊ន បានឱ្យដឹងថា ផ្ទះជាច្រើនប្រភេទនៅលើទីផ្សារ បុរីឃើញមានការកើនឡើងលឿនបំផុតនៃតម្រូវការអ្នកស្រុក។ បុរីគឺជាទ្រព្យសកម្ម ហើយពេញនិយមសម្រាប់ប្រជាជនខ្មែរដែលចង់រស់នៅ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងអាចឱ្យពួកគេលក់ និងជួលដើម្បីរកប្រាក់ចំណេញថែមទៀតផង។
លោក សន សៀប បានបន្តថា៖ «ថ្មីៗនេះ អ្នកអភិវឌ្ឍន៍ភាគច្រើនបានផ្លាស់ប្តូរការវិនិយោគរបស់ពួកគេពីការអភិវឌ្ឍន៍ខុនដូទៅជាបុរីវិញ។ ហេតុផលគឺការផ្លាស់ប្តូរតម្រូវការពីអ្នកទិញបរទេសមកអ្នកទិញក្នុងស្រុកដែលឥឡូវនេះមានអំណាចទិញកាន់តែច្រើន។ ទីផ្សារឥឡូវនេះពឹងផ្អែកយ៉ាងខ្លាំងលើតម្រូវការក្នុងស្រុក។ ការផ្លាស់ប្តូរគម្រោងអភិវឌ្ឍន៍ថ្មីដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អ្នកទិញក្នុងស្រុក ដូច្នេះជាការសម្រេចចិត្តដ៏ឈ្លាសវៃ»។
ម៉្យាងវិញទៀត ខុនដូ សាកសមនឹងយុវជន វណ្ណៈការងារ ដែលចង់បញ្ចៀសការកកស្ទះចរាចរណ៍ នៃការធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ។ លោក សន សៀប បានមានប្រសាសន៍ថា “ដើម្បីកំណត់គោលដៅប្រជាសាស្រ្តនេះ អ្នកអភិវឌ្ឍន៍មួយចំនួនកំពុងប្រើប្រាស់ការកាត់បន្ថយតម្លៃ និងលក្ខខណ្ឌទូទាត់ដែលអាចបត់បែនបាន ដើម្បីធ្វើឱ្យគម្រោងរបស់ពួកគេមានតម្លៃសមរម្យ និងចង់បាន”។
អ្នកអភិវឌ្ឍន៍ដែលមានសិទ្ធិអាចប្រកួតប្រជែង មានដូចជាប្រភេទអ្នកអភិវឌ្ឍន៍លំនៅដ្ឋានតាមតំបន់ឆ្នេរ ដោយត្រូវរាយបញ្ជីឈ្មោះខុនដូ អាផាតមិន ផ្ទះ និងវីឡាដែលថ្មីនិងល្អបំផុតនៅក្នុង ក្រុងព្រះសីហនុ និងកំពត។
កម្មវិធីប្រគល់ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី 7 នឹងប្រព្រឹត្តទៅដោយអនុលោមតាមវិធានការសុខាភិបាល និងសុវត្ថិភាព រួមមានការត្រួតពិនិត្យកាតវ៉ាក់សាំង ការស្កែន QR អេក្រង់សីតុណ្ហភាព ការចូលរួមរក្សារអនាម័យ ការរក្សាគម្លាតសុវត្ថិភាព និងការសម្លាប់មេរោគជាប្រចាំ។ ព្រឹត្តិការណ៍នេះនឹងត្រូវបានផ្សាយបន្តផ្ទាល់ក្នុងពេលដំណាលគ្នានៅលើ AsiaPropertyAwards.com/tv-podcast និងបណ្តាញផ្លូវការនៅលើ Facebook, LinkedIn និង YouTube ។
អ្នកទទួលពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៧ នឹងមានសិទ្ធិប្រកួតប្រជែងដណ្តើមពានរង្វាន់ “ល្អបំផុតនៅអាស៊ី” ក្នុងកម្មវិធី PropertyGuru Asia Property Awards Grand Final លើកទី ១៧ដែលនឹងរៀបចំនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ៩ ខែធ្នូ។
ជ័យលាភីបន្ទាប់នឹងដើរតាមគន្លងជោគជ័យរបស់ Urbanland ដែលធ្លាប់បានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុតកាលពីឆ្នាំមុននៅឯកម្មវិធី PropertyGuru Cambodia Property Awards លើកទី ៦ ។ ក្រុមហ៊ុនបានបន្តធ្វើជាតំណាងប្រទេសកម្ពុជាជាបួនប្រភេទនៅក្នុងកម្មវិធី PropertyGuru Asia Property Awards Grand Final លើកទី ១៦ ។
លោក Sithen Kem នាយកផ្នែកលក់នៃ Urbanland មានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ដែលបានឈ្នះពានរង្វាន់ចំនួន ៧ សម្រាប់ការអភិវឌ្ឍន៍ផ្ទះដំបូងគេរបស់យើងគឺ Chankiri Palm Creek រួមទាំងអ្នកអភិវឌ្ឍន៍ល្អបំផុតពី PropertyGuru Asia Property Awards ។ ចក្ខុវិស័យរបស់យើងគឺផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្ស នៅក្នុងប្រទេសកម្ពុជា កន្លែងមួយ សហគមន៍មួយក្នុងពេលតែមួយ ហើយយើងមានការប្តេជ្ញាចិត្ត និងលើកទឹកចិត្តក្នុងការបន្តលើកកម្ពស់នូវគុណភាព ពិសេសភាពធន់ និងសកម្មនៅក្នុងការអភិវឌ្ឍន៍របស់យើង។

