ហេដ្ឋារចនាសម្ព័ន្ធគឺសំដៅលើមនុស្ស មិនមែនបេតុង៖ នេះជារបៀបដែលមេដឹកនាំកំពុងគិតឡើងវិញនូវរបៀប ទីកន្លែង និងអ្វីដែលគេចំណាយដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ដោយលោក Tomas Kellner

​គ្មាន​អ្វី​ច្បាស់លាស់ឋិតឋេរទេ ក្រៅ​ពី​សេចក្តីស្លាប់ និង​ពន្ធ ​ – ជាសុភាសិត៏ពេលនិយមរបស់លោកខាងលិច ប៉ុន្តែពេលនេះសូម្បីតែការកំណត់ពន្ធក៏មិនអាចគិតឃើញដែរ ដូចជាតម្លៃនៃហេដ្ឋារចនាសម្ព័ន្ធដែលបំបែកជាផ្នែកៗ។

លោក Tom Smith នាយកប្រតិបត្តិនៃសមាគមវិស្វករសំណង់ស៊ីវិលអាមេរិក (ASCE) បានលើកឡើងថា “នៅពេលដែលយើងបរាជ័យក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នោះវាគឺជាបន្ទុកពន្ធដែលបង្កប់សម្រាប់អ្នកគ្រប់គ្នាត្រូវបង់នៅថ្ងៃនេះ”។ “ជំនួសឱ្យបន្ទុកពន្ធពិតប្រាកដដែលនឹងផលិតអ្វីមួយ ជាការឆ្លើយតប យើងកំពុងរង់បន្ទុកពន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធដែលមិនដំណើរការ។” លោក Smith បានប៉ាន់ប្រមាណថាពន្ធដែលបានបង្កប់នេះមានតម្លៃប៉ះពាល់ដល់គ្រួសារអាមេរិកនីមួយៗប្រហែល $2,000 ក្នុងមួយឆ្នាំ ហើយវាអាចកើនឡើងដល់ $2,700 ប្រសិនបើយើងបរាជ័យក្នុងការបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់វិនិយោគដែលយើងមានសព្វថ្ងៃនេះ”។

លោក Smith បាននិយាយនៅក្នុងវេទិកា Transforming Infrastructure Performance (TIP) នៅទីក្រុងញូវយ៉ក ដែលជាវេទិកា ប្រមូលផ្តុំទស្សនៈអ្នកដឹកនាំពីជុំវិញពិភពលោក ដើម្បីទទួលបាន “ការប្រមូលផ្តុំគំនិតល្អបំផុតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ”។ មានអ្នកចូលរួមល្បីដូចជា អភិបាលរងរដ្ឋមែរីលេន លោកស្រី Aruna Miller ដែលបាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការសាងសង់ស្ពាន Francis Scott Key នៅទីក្រុង Baltimore។ លោកស្រី Uzoamaka N. Okoye ប្រធានបុគ្គលិកសម្រាប់ស្ថានីយថ្មីនៅអាកាសយានដ្ឋាន JFK ដែលបានពិភាក្សាអំពីភាពស្មុគស្មាញ និងបញ្ហាប្រឈមនៃការសាងសង់ស្ថានីយថ្មីនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ខណៈពេលដែលការសាងសង់ត្រូវរក្សាជើងហោះហើរឱ្យនៅដំណើរការដដែល។ និងលោក Tom Curtin ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៃក្រុមហ៊ុនវិនិយោគ Meridiam ដែលបាននិយាយអំពីការផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងភាពធន់នៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក។

លោកស្រីអភិបាលរងរដ្ឋ Aruna Miller បាននិយាយជាមួយលោក Anthony Oliver នៅលើ The Infrastructure Podcast អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីសាងសង់ស្ពាន Francis Scott Key របស់ Baltimore ឡើងវិញ។

លោក Rory Linehan នាយកផ្នែកគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធឈានមុខនៅ Bentley Systems ដែលជាក្រុមហ៊ុនផលិតសូហ្វែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសកលនិងជាអ្នករៀបចំវេទិការបានលើកឡើងថា “សហរដ្ឋអាមេរិកកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប៉ុន្តែបញ្ហាប្រឈមនៅតែមាន” ។ “យើងនឹងយកឈ្នះបញ្ហាទាំងនេះដោយរក្សាសហគមន៍របស់យើងជាបេះដូងនៃគម្រោងនីមួយៗ និងតាមរយៈការច្នៃប្រឌិតដូចជា បច្ចេកវិទ្យាឌីជីថល AI និងឌីជីថលភ្លោះ។”

លោក Ross Van Dongen ប្រធានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្មនៅ United for Infrastructure បាននិយាយថា យើងត្រូវការវេទិកាដូចជា TIP ដើម្បីបង្ហាញពីការច្នៃប្រឌិត ពីព្រោះវាជាកម្មវិធីតែមួយគត់ដែលមនុស្សនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធ “គឺនៅពេលដែលវាមិនដំណើរការ យើងត្រូវប្រាប់មនុស្សគ្រប់រូបថា ពេលណាអ្នកឃើញកោណពណ៌ទឹកក្រូចនៅតាមដងផ្លូវ វាបង្ហាញថាយើងកំពុងកសាងអនាគតដែលនឹងធ្វើឱ្យអ្វីគ្រប់យ៉ាងកាន់តែប្រសើរ”។

លោកស្រី Miller បានចំណាយពេលវេលារបស់គាត់ទាំងព្រឹកព្រលឹម ក្នុងឱកាសនៃថ្ងៃចូលរួមកម្មវិធីផ្សាយ The Infrastructure Podcast ដើម្បីបង្ហាញពីទស្សនៈរបស់គាត់ ជាមួយអ្នកកាសែត លោក Anthony Oliver។ និយាយអំពីការច្នៃប្រឌិត លោកស្រីអភិបាលរងរដ្ឋបាននិយាយថា “ការយល់ខុសមួយអំពីវិស្វកម្ម គឺវាមិនមែនជាការងារច្នៃប្រឌិតទេពកោសល្យនោះទេ”។ លោកស្រី Miller បាននិយាយចេញពីបទពិសោធន៍្របស់លោកស្រី—លោកស្រីមានសញ្ញាប័ត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល។ លោក​ស្រី​បាន​និយាយ​ថា ទាំង​វិស្វកម្ម និង​សេវា​សាធារណៈ​កំពុងព្យាយាម​បំពេញ​តាម​តម្រូវ​ការ​របស់​សហគមន៍ និងការស្វែង​រក​ដំណោះស្រាយ។ លោកស្រី Miller បាននិយាយថា “វិស្វករអាចធ្វើវាខុសគ្នាបន្តិចបន្តួច ចំណែកអ្នកបង្កើតគោលនយោបាយត្រូវបង្កើតវាដោយឆ្លងកាត់ច្បាប់ដែលពិតជាអាចផ្លាស់ប្តូរជីវិតរបស់មនុស្សឱ្យកាន់តែប្រសើរឡើង ប៉ុន្តែអ្នកទាំងពីរសុទ្ធតែមានការផ្តោតអារម្មណ៍ដូចគ្នា”។ “ហេដ្ឋារចនាសម្ព័ន្ធគឺសំដៅលើមនុស្ស វាមិនមែនសំដៅលើបេតុង និងដែកទេ”។

យ៉ាងណាក៏ដោយ លោកស្រីបានប្រាប់លោក Oliver ថា បច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ ហើយឧទាហរណ៍ថា បញ្ញាសិប្បនិម្មិត (AI) អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការចាត់ចែងកិច្ចការសំណង់។

ទិដ្ឋភាពបង្ហាញពីលើអាកាសនៃស្ថានីយទី 5 នៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ។

ជាឧទាហរណ៍ សម្រាប់គម្រោងអាកាសយានដ្ឋាន JFK ត្រូវប្រាកដថាផែនការសាងសង់គឺត្រឹមត្រូវប្រព្រឹត្តទៅតាមលំដាប់លំដោយទៅតាមការចង់បានរបស់លោកស្រី Okoye ដែលប្រធានបុគ្គលិកសម្រាប់ស្ថានីយថ្មីនៅអាកាសយានដ្ឋាន JFK។ លោកស្រីបាននិយាយថា “យើងស្ថិតនៅចន្លោះស្ថានីយប្រតិបត្តិការពីរ ដូច្នេះមានការដឹកជញ្ជូន និងផែនការជាច្រើនដែលត្រូវតែកើតឡើង” ដោយចាប់ផ្តើមពីការងារដូចជាការទទួលកម្មករចំនួន 2,100នាក់ទៅកាន់ការដ្ឋានសំណង់។ ថ្លែងទៅកាន់ Bentley បន្ទាប់ពីការពិភាក្សារបស់លោកស្រីអំពីស្ថានីយថ្មីទី១ របស់អាកាសយានដ្ឋាន JFK លោកស្រីបាននិយាយថាក្រុមរបស់លោកស្រីកំពុងប្រើប្រាស់កម្មវិធីដើម្បីគ្រប់គ្រងកាលវិភាគ និងការដឹកជញ្ជូន។ លោកស្រីបាននិយាយថា “យើងមានគំរូទាំងមូលដែលបង្ហាញពីកន្លែងដែលអ្នកកំពុងសាងសង់ និងអ្វីដែលអ្នកកំពុងសាងសង់”។ ការដ្ឋាននេះក៏កំពុងរក្សាទុករូបភាពជាវីដេអូជាបន្តបន្ទាប់ ហើយក្រុមការងារអាចធ្វើការប្រៀបធៀបរូបភាពរវាងរូបគំរូពិត និងរូបភាពនិម្មិត។ លោកស្រី​បាន​និយាយ​ថា​៖ “​រឿង​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​គឺមើលឃើញអំពីគំរូប្រៀបធៀបម្តងមួយៗ​ដែលអាចកំណត់បញ្ហាបានច្បាស់លាស់”​។

លោក Jamie Torres-Springer ប្រធានផ្នែកសំណង់ និងអភិវឌ្ឍន៍របស់អាជ្ញាធរដឹកជញ្ជូនក្រុង ក៏កំពុងពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថលថ្មីនេះ ដើម្បីពិនិត្យមើលពីបណ្តាញដឹកជញ្ជូនរបស់ទីក្រុងញូវយ៉ក ដែលដឹកជញ្ជូនអ្នកដំណើរប្រហែល 5 លាននាក់ជារៀងរាល់ថ្ងៃ។ យើងអាចពិចារណាថាប្រព័ន្ធរថភ្លើងក្រោមដីរបស់ទីក្រុងញូយ៉កដែលដំណើរការម្តងក្នុងមួយជុំ មានប្រវែងផ្លូវប្រហែល 665 ម៉ាយ និងឆ្លងកាត់ 472 ស្ថានីយ។ ការងាររបស់គាត់គឺកំពុងប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្រួមចូលក្នុងប្រព័ន្ធតែមួយ។ លោក​បាន​បន្ត​ថា​៖ “យើង​កំពុង​ដាក់​គ្រោងឆ្អឹងសំខាន់ៗចូលទៅក្នុងប្រព័ន្ធ ​ដែល​យើង​អាច​ប្រើ​ជា​​ព័ត៌មាន​គ្រប់គ្រង​គម្រោងតែមួយ ហើយ​បន្ទាប់​មក​បញ្ចូល​ម៉ូឌុល​ផ្សេងៗ​ដែល​យើង​ត្រូវការសម្រាប់ការ​គ្រប់គ្រង​”។ “ខណៈពេលដែលយើងកំពុងគិតគូលើគម្រោងការងារទាំងនេះ យើងក៏កំពុងនាំយកផ្ទាំងគ្រប់គ្រងព័ត៌មាន (dashboards) ផ្សេងៗសម្រាប់ការគ្រប់គ្រងជាច្រើនមកជាមួយគ្នាដែរ ដូចនេះ BIM និងឌីជីថលភ្លោះសម្រាប់គម្រោងបានក្លាយជាធាតុដ៏សំខាន់នៃព័ត៌មានសម្រាប់ការគ្រប់គ្រង។”

នាយកជាន់ខ្ពស់ផ្នែកគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធឈានមុខរបស់ Bentley លោក Mark Coates ជាវាគ្មិនសម្របសម្រួលកិច្ចពិភាក្សាជាមួយលោក David Gilford ប្រធានគោលនយោបាយ ដៃគូហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើរជើង និងលោក Tom Curtin ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ក្រុមហ៊ុន Meridiam និងលោក Quemuel Arroyo ប្រធានក្រុមហ៊ុន Accessibilit។

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីមើលឃើញរូបភាពទាំងមូល គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់អ្នកផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាលោក Curtin ដែលជាទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៅក្រុមហ៊ុន Meridiam ជាដើម។ លោក Curtin បាននិយាយថា “យើងគិតឱ្យបានច្រើនជំនាន់សម្រាប់មនុស្សជំនាន់ក្រោយៗ”។ “គម្រោងដែលទាន់ពេលវេលា និងក្នុងរង្វង់ថវិកា គឺជាកិច្ចការដ៏មានសារៈសំខាន់” ប៉ុន្តែអ្វីដែលយើងកំពុងវិនិយោគ គឺជាការសាកល្បងពេលវេលា”។ លោក Curtin ជឿជាក់ថា តួនាទីនៃមូលធនប្រភពឯកជន គឺដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពធន់ និងនិរន្តរភាព និងបន្តជំរុញការច្នៃប្រឌិត។ ខ្ញុំ​គិត​ថា​មូលធន​ឯកជន​នឹងបើក​លទ្ធភាព​ក្នុង​ការ​គ្រប់​គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​ក្នុង​រយៈ​ពេល​មួយ​ដែល​វានឹងកាន់តែរីកចម្រើនឡើងហួសពីការគិតរបស់យើងទៅទៀត។

ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ និងនិរន្តរភាពក៏អាចជួយយើងសន្សំប្រាក់បានយ៉ាងច្រើនផងដែរ។ លោក Smith មកពីក្រុមហ៊ុន ASCE បានលើកឡើងបែបនេះថា រាល់ប្រាក់ដុល្លារដែលយើងបានបណ្តាក់ទុកយ៉ាងសកម្មនៅក្នុងគម្រោងស្ពាន ផ្លូវថ្នល់ ឬទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត អាចសន្សំបាន 13 ដុល្លារក្នុងការចំណាយឆ្លើយតបទៅនឹងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ម្តងៗ។ លោកបានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធដែលដំណើរការ និងប្រសិទ្ធភាពខ្ពស់មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចពិភពលោក សម្រាប់របៀបរស់នៅរបស់យើង និងសម្រាប់ការបង្កើតការងារ។ “វាសំខាន់សម្រាប់មនុស្សជាតិយើង ហើយប្រសិនបើយើងធ្វើមិនបាន យើងត្រូវរងបន្ទុកពន្ធបង្កប់ទាំងនេះ”។

លោក Smith បានបន្ថែមថា “នៅពេលនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធ យើងពិតជាមិនមានជម្រើសទេ” ។ “អ្នកមិនអាចដោះស្រាយភាពក្រីក្រ និងនាំមនុស្សចេញពីលក្ខខណ្ឌទាំងនោះដោយគ្មានហេដ្ឋារចនាសម្ព័ន្ធដែលមានមុខងារត្រឹមត្រូវនោះទេ។ ផ្លូវថ្នល់ អ៊ីនធឺណិត បណ្តាញដឹកជញ្ជូន ទឹកស្អាត អ្វីៗទាំងអស់គឺចាំបាច់សម្រាប់គុណភាពជីវិតរបស់មនុស្សជាតិយើង”។

លោក Tomas Kellner គឺជាអ្នកនិពន្ធប្រវត្តិរឿងរបស់ Bentley។ ជាវិស្វករម្នាក់ ដែលទទួលបានការបណ្តុះបណ្តាលនៅក្នុងអាជីពជាអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គាត់បានសរសេរអំពីចំណុចប្រសព្វនៃ AI កូនភ្លោះឌីជីថល និងអនាគតនៃហេដ្ឋារចនាសម្ព័ន្ធ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល […]

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]