ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល្លារអាម៉េរិក ហើយក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាមេរិក។

នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រភពដដែលបានឱ្យដឹងថា នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល្លារអាម៉េរិក ខណៈវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារ។ ក្នុងនោះប្រភពទុនវិនិយោគឈានមុខ រួមមាន៖ ប្រទេសចិន ដែលនាំមុខក្នុងការវិនិយោគ (៥៤,២៥%) បន្ទាប់មកគឺទុនវិនិយោគក្នុងស្រុក (៣១,២៧%) ហើយសិង្ហបុរី (៥,៩៩%) វៀតណាម (៤,១០%) និងប្រភពវិនិយោគពីប្រទេសផ្សេងៗទៀត។

នៅក្នុងរបាយការណ៍នោះ បានបញ្ជាកដែរថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ សម្រាប់ការនាំចេញសរុបមាន ចំនួនប្រមាណ ៣០ ០២១ លានដុល្លារអាម៉េរិក (កើនឡើង ១២,២២% បើធៀបឆ្នាំ២០២៤ ប្រមាណ ២៦ ៧៥២ លានដុល្លារអាម៉េរិក) ខណៈដែលការនាំចូលសរុបមានចំនួនប្រមាណជា ៣៥ ៤១៩ លានដុល្លារអាម៉េរិក (កើនឡើង ១៣,៣៥% បើធៀបឆ្នាំ២០២៤ ប្រមាណ ៣១ ២៤៧លានដុល្លារអាម៉េរិក)។

ក្នុងនោះ ឆ្នាំ២០២៥  ការនាំចូលទំនិញរបស់កម្ពុជា តាមរយៈប្រព័ន្ធដឹកជញ្ជូនផ្លូវអាកាស មានរហូត៦១%  ខណៈការនាំចេញរបស់កម្ពុជាតាមផ្លូវអាកាសវិញ គឺមានប្រមាណ ៣៣% ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការស្វាគមន៍តំណាងថ្មីរបស់ JICA បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកទំនាក់ទំនង និងជំរុ […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងសាធារណការ និងធនាគារពិភពលោក រួមគ្នាពន្លឿនគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញធនាគារពិភពលោក វាយ […]

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗចំនួន៤

បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំងរវាងលោ […]

ក្រសួងសាធារណការ សហការជាមួយធនាគារ AIIB ជំរុញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងក្នុងខេត្តចំនួនបួន

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើទំនើបកម្ម និងលើក […]