ហ្គ្រែនភ្នំពេញស៊ីធី ប្រកាសថ្ងៃបើកលក់ផ្លូវការគម្រោងវីឡាថ្មីសន្លាង ជាមួយការបញ្ចុះតម្លៃពិសេស ៨%

ក្រុមហ៊ុន ជីប ម៉ុង លែនប្រកាសបើកលក់ប្រភេទវីឡាថ្មីសន្លាងក្នុងគម្រោង ហ្គ្រែនភ្នំពេញស៊ីធី ជាមួយនឹងការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់ ៨% ជូនអតិថិជន។

ហ្គ្រែនភ្នំពេញស៊ីធី នឹងបើកលក់វីឡាប្រភេទថ្មីរបស់ខ្លួនរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ដោយទីតាំងកម្មវិធីបើកលក់ ស្ថិតនៅលើផ្លូវភ្លោះ ជាប់ហ្គ្រែនភ្នំពេញហ្គោលក្លឹប ដែលជាផ្នែកមួយក្នុងគម្រោង ហ្គ្រែនភ្នំពេញស៊ីធី ផ្ទាល់តែម្ដង។

អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង(ហេនរី)មានប្រសាសន៍ថា គម្រោងហ្គ្រែនភ្នំពេញស៊ីធី នឹងផ្តល់លំនៅឋានប្រកបដោយភាពកក់ក្តៅ សហគមន៍រស់នៅប្រកបដោយភាតរភាព និងសួនច្បារបៃតងធំជាងគេបង្អស់ ក្នុងរាជធានីភ្នំពេញ។

លោកឧកញ៉ា លាង ហួង(ហេនរី) បញ្ជាក់បន្ថែមថា៖«ហ្គ្រែនភ្នំពេញស៊ីធី មិនមែនផ្តល់ជូនលោកអ្នកត្រឹមតែជម្រកធម្មតានោះទេ ប៉ុន្តែជាលំនៅឋានដ៏កក់ក្ដៅ។ ម៉ូតលំនៅឋាននីមួយៗ គឺត្រូវបានរចនាដោយបង្កប់មុខងារផ្សារភ្ជាប់សមាជិកគ្រួសារទាំងអស់ ផ្សារភ្ជាប់មនុស្សនឹងធម្មជាតិបៃតង ពន្លឺព្រះអាទិត្យ ខ្យល់អាកាសបរិសុទ្ធ និងសហគមន៍ប្រកបដោយ [ភាព]សុខដុមរមនា»។

ចង់ដឹងអំពីរចនាបថថ្មី និងប្រណីតភាព នៃវីឡាថ្មីរបស់គម្រោងហ្គ្រែនភ្នំពេញស៊ីធី ស្រស់ស្អាត និងស៊ីវិល័យប៉ុណ្ណា សូមអញ្ជើញមកចូលរួមពិធីបើកលក់វិឡា ហ្គ្រែនភ្នំពេញស៊ីធី ជាផ្លូវការទាំងអស់គ្នា នៅថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរសព្ទ 061 997 888៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]