អគារខុនដូ Sky 31 តម្លៃ៩០ លានដុល្លារបញ្ចប់ការសាងសង់

ភ្នំពេញ៖ ​ រយៈពេលប្រមាណជាងតែ ២ឆ្នាំប៉ុណ្ណោះ​ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ ២០១៥ អគារខុនដូ Sky31 ស្ថិត​ក្នុងទឹកដីទួលគោក​ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន Asia Cotinent & Development Co., Ltd ក្នុងតម្លៃ៩០ លានដុល្លារអាមេរិក បានប្រកាស​បញ្ចប់ការសាងសង់គ្រោងអគារទាំងស្រុងហើយ។

អគារខុនដូនឹងរៈឡើងលើទឹកដីទួលគោកដ៏ខ្ពស់ស្កឹមស្កៃនេះ​​ សាងសង់លើទំហំផ្ទៃដី ២.៥៤៦ ម៉ែត្រការ៉េ មានកម្ពស់ ៣១ជាន់​ និងបន្ទប់ស្នាក់នៅសរុប​ ២៣០​យូនីត ហើយគ្រោងបើកនឹងឲ្យអតិថិជនចូលស្នាក់នៅក្នុងឆ្នាំ២០១៨ ខណៈចំនួននៃការលក់ខុនដូនេះសម្រេចបានជាង ៦០​ភាគរយ។​​

ប្រធានគ្រប់គ្រងទូទៅ លោក Gan Chee Keong​ ធ្លាប់បានលើកឡើងថា​ ការក្រុមហ៊ុនរបស់លោកសម្រេចមកវិនិយោគនៅកម្ពុជា ​ដោយសារការបើក​ទូលាយ​របស់រដ្ឋាភិបាលចំពោះវិនិយោគិនបរទេស ដែលស្ថិតនៅក្នុងដំបូលតែមួយ​នៅតំបន់​អាស៊ី។ លោកជឿជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា និងផ្តល់ឱកាសថ្មីៗ​សម្រាប់​លោកក្នុងការអភិវឌ្ឍន៍អគារខុនដូនៅទីនេះ។

លោក Ping Serey នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Angkor Real Estate បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា ទីផ្សារខុនដូនៅរាជធានីភ្នំពេញ ជាពិសេសខុនដូដែលមានតម្លៃ ៥ម៉ឺនដុល្លារ ក្នុងមួយយូនីត នៅតែអាចចរាចរលក់ដូរនៅលើទីផ្សារបាន។ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកអភិវឌ្ឍន៍គួរតែស្វែងពីអតិថិជន ពោលដូចជាការផលចំណេញពីការវិនិយោគដល់ពួគគាត់(អតិថិជន)ជាដើម។

យោងតាមរបាយការណ៍របស់ CBRE Cambodia សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៧ ការផ្គត់ផ្គង់ខុនដូនៅទាបនៅឡើយនៅដំណាក់កាលនេះដោយការផ្គត់ផ្គង់សរុបបានកើនឡើងពី ១.៩១១យូនីត រហូតដល់ ៦.១០៩យូនីត ហើយគិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០១៧ ពោលគឺកើនឡើង ៤៦ភាគរយ ធៀបនឹងត្រីមាសមុន និងប្រហែលកើនឡើងទ្វេដងធៀបនឹងការផ្គត់ផ្គង់ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន កំពុងកំណត់អាទិភាពស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីកំណត់អាទ […]

ទំនិញរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារ ១៧៧ប្រទេស កើនជិត ៣៥ពាន់លានដុល្លារ

ការនាំចេញទំនិញរបស់កម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសច […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]

កម្មវិធី Power Line Systems (PLS) ជាអ្វី? ហេតុអ្វីវាអាចព្យាករកំហូចបានលឿនជាងធម្មតា?

ក្រុមហ៊ុន Bentley Systems ថ្មីៗនះបានណែនាំឱ្យក្រុមហ៊ុនឯក […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]