អគារ​ខ្ពស់​ជាង​គេ​របស់​ទីក្រុង​បាងកក​ត្រូវបាន​សាងសង់​រួចរាល់​

​អ្នក​ស្នាក់នៅ​នឹង​ចាប់ផ្តើម​ប្តូរ​ទៅ​រស់នៅ​ក្នុង​អគារ Mahanakhon Tower ដែល​មាន​កំពស់ ៧៧​ជាន់ ដែល​បញ្ចប់​ការសាងសង់​រួចរាល់ និង​ដែល​ជា​អគារ​ខ្ពស់​ជាងគេ​នៅ​ទីក្រុង​បាងកក​ក្នុងពេល​ឆាប់ៗ​នេះ​។

​ការអភិវឌ្ឍ​អចលនទ្រព្យ​នេះ​នឹង​រួម​មាន​បន្ទប់​ស្នាក់នៅ Ritz Carlton ចំនួន ២០៩ បន្ទប់ សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Edition Hotel របស់​ក្រុមហ៊ុន Marriott International ហាង​លក់ទំនិញ និង​ភោជនីយដ្ឋាន​ជាច្រើន​។

អគារ Mahanakhon Tower របស់​ក្រុមហ៊ុន Pace Development បាន​កំណត់​នូវ​ស្តង់ដារ​ថ្មី​ក្នុង​កម្រិត​ប្រណិត​បំផុត​នៅ​ទីក្រុង​បាងកក និង​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ទាក់ទាញ​ជនបរទេស​ដែល​ស្ថិត​ក្នុង​កម្រិត​អ្នក​មាន​ខ្លាំង និង​ត្រូវការ​អ្វី​ដែល​មាន​ភាព​ប្រណិត និង​ឆើតឆាយ​បំផុត​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pace Development លោក Sorapoj Techakraisri បាន​ប្រាប់​ទៅកាន់ Forbes Asia “វា​ស្ទើរតែ​ដូចជា​ទីផ្សារ​ថ្មី​មួយ​ដែល​ទើប​មាន​វត្តមាន​” ហើយ​បន្ត​ថា “ក្រុម​អ្នក​មាន​មាន​លុយ​ច្រើន​ដើម្បី​ចំណាយ ហើយ​ពួកគេ​ហ៊ាន​នឹង​ចំណាយ ដែល​នោះ​ជា​អ្វី​យើង​មើលឃើញ​។​”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]