អគារថ្មីកម្ពស់ ១៤ជាន់ របស់ក្រសួងព័ត៌មានសាងសង់សម្រេចបានជាង ៧០% ហើយ

ដំណើរការសាង់សង់អគារថ្មី កំពស់១៤ជាន់ របស់ក្រសួងព័ត៌មាន មកដល់ពេលនេះ សម្រេចរួចរាល់បានប្រមាណជាង ៧០%ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ ២០២២។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីថ្ងៃទី ២៧ ខែឧសភា។

មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារជាង ៣០០បន្ទប់ ដែលនឹងក្លាយជាអគារធ្វើការថ្មីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងអគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។

គម្រោងនេះបានបើកការដ្ឋាន កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កំពុងសាងសង់ដោយក្រុមហ៊ុន ឃុនសៀ ឌីវីឡុបមិនគ្រុប សហការជាមួយក្រុមហ៊ុនចិន BELLETONE ហើយគ្រោងនឹងប្រើពេលសរុប ២៤ខែ ពោលគឺនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។

ក្នុងឱកាសនេះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមអ្នកសាងសង់ឱ្យប្រឹងធ្វើការងារឱ្យស្របតាមបទដ្ឋានស្តង់ដា និងបច្ចេកទេស ដើម្បីការប្រើបាស់បានយូរអង្វែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]