អគារមន្ទីរពេទ្យតម្លៃជាង ១៥ លានដុល្លារថ្មីមួយ នឹងលេចរូបរាងកណ្ដាលក្រុងភ្នំពេញ

រាជធានីភ្នំពេញ នឹងមានវត្តមានមន្ទីរពេទ្យពហុព្យាបាលថ្មីមួយទៀត ឆាប់ៗនេះ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបបានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៥លានដុល្លារអាមេរិក សាងសង់អគារមន្ទីរពេទ្យថ្មីស្រឡាងនេះ នៅក្នុងខណ្ឌ៧មករា។

យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនដែលបានសំណើសុំវិនិយោគ គឺក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD។

មន្ទីរពេទ្យពហុព្យាបាលនេះ នឹងមានចំនួន២០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៤៦-៤៨-៥០ ផ្លូវលេខ ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយអាចបង្កើតការងារបានចំនួន ៤៥៨ កន្លែង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក៏ទើបតែបានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគជិត ២ ពាន់លានដុល្លារអាមេរិក បង្កើតរោងចក្រ វារីអគ្គិសនី កំពង់ផែ និងមជ្ឍមណ្ឌលដឹកជញ្ជូន នៅខេត្តជាច្រើន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលការងារតាមយុទ្ធសាស្ត្រសមរភូមិទាំងប្រាំពីរ ដើម្បីទទួលបានការគាំទ្រពីរដ្ឋសភា

ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ស […]

របៀបដែលក្រុមហ៊ុន Bentley Systems កំពុងជំរុញបដិវត្តន៍បញ្ញាសប្បនិម្មិត (AI)

ខណៈដែលការអភិវឌ្ឍទីក្រុងសកលរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រ […]

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]

កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ

វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទ […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]