អគាររដ្ឋបាលអាជ្ញាធរជាតិ និងផ្លូវវាងតំបន់សំបូរព្រៃគុកបើកការដ្ឋានសាងសង់ហើយ

គម្រោងអគារការិយាល័យរបស់អាជ្ញាធរជាតិ និងផ្លូវវាងតំបន់សំបូរព្រៃគុក បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយក្រោមអធិបតីរបស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី ០៣ សីហា នេះ។

អគាររដ្ឋបាលជាតិសំបូរព្រៃគុកនេះគឺសាងសង់ដើម្បីជំនួសអគារធ្វើការដែលចាស់ទ្រុតទ្រោម ហើយការសាងសង់នឹងធ្វើជាដំណាក់កាលៗ។ ដោយឡែកចំពោះផ្លូវវាងប្រសាទដែលមានប្រវែង ១៣ គីឡូម៉ែត្រ គឺសាងសង់ឡើងដើម្បីសម្រួលការធ្វើដំណើរ និងការអភិរក្សគុណភាពប្រាសាទ។

អាជ្ញាធរជាតិ កន្លងមកបានបំពេញការងារមូលដ្ឋានមួយចំនួនរួចមកហើយដូចជា ការចាក់បំពេញដី ធ្វើរបងព័ទ្ធជុំវិញផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីគម្រោងទាំង២ នេះ ក្រសួងក៏គ្រោងនឹងសាងសង់អគារសាកលវិទ្យាល័យកម្ពស់ ៣ជាន់មួយខ្នងផងដែរ លើផ្ទៃដីទំហំ ២០ ហិកតា ដោយកាលបរិច្ឆេទសាងសង់នៅមិនទាន់បញ្ជាក់នៅឡើយទេ (អានបន្ថែម)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]