អគារ Oasia សិង្ហបុរីឈ្នះរង្វាន់ អគារខ្ពស់ល្អបំផុតលើពិភពលោក

អគារសណ្ឋាគារ Oasia ក្នុងប្រទេសសិង្ហបុរី កាលពីថ្មីៗនេះ បានទទួលតំណែងជា អគារខ្ពស់ល្អបំផុតលើពិភពលោក ឬ Best Tall Building Worldwide សម្រាប់ឆ្នាំ ២០១៨ ពីក្រុមប្រឹក្សានៃអគារខ្ពស់ៗ និងលំនៅដ្ឋានក្នុងទីក្រុង ឬ Council on Tall Buildings and Urban Habitat (CTBUH) ក្នុងកម្មវិធីពាន់រង្វាន់អគារខ្ពស់ល្អបំផុត លើកទី ១៦ របស់ខ្លួន ។

អគារ Oasia មាន កំពស់ ៦០ ជាន់ ឬ ១៩១ ម៉ែត្រ ហើយចំណុចពិសេសដែលធ្វើអោយអគារ Oasia ទទួលបានតំណែងនេះ គឺដោយសារតែអគារនេះត្រូវបានហ៊ុមព័ទ្ធដោយរុក្ខជាតិពណ៌ក្រហមនិងបៃតងជាង ៥៤ប្រភេទ តាំងពីជាន់ផ្ទាល់ដីរហូតដល់ជាន់ខ្ពស់បំផុត។ ការរចនាផ្ទៃខាងក្រៅជារុក្ខជាតិបែបនេះ បានធ្វើអោយអគារនេះលេញធ្លោ ក្នុងចំណោមអគារខ្ពស់ៗផ្សេងទៀតនៅក្នុងទីក្រុង។

ចំណុចពិសេសមួយទៀតគឺ អគារនេះត្រូវបានរចនាឡើងដោយមានលំហរប្រហោងចំកណ្ដាលអគារ ដើម្បីអោយមានពន្លឺនិងខ្យល់ចេញចូលបានគ្រប់គ្រាន់។ លំហរនេះគឺស្មើនឹង ៤០ ភាគរយនៃអគារទាំងមូល។

លោក Antony Wood អគ្គនាយក CTBUH បានមានប្រសាសន៍ថា ៖ លំហរចំកណ្ដាលអគារនេះ មិនត្រឹមតែជាការរចនាដែលមានភាពប្លែកថ្មីនោះទេ តែបើមើលទៅលើផ្នែកបច្ចេកទេសវិញ លំហរនេះអាចជួយកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដែលជាផលល្អសម្រាប់បរិស្ថាន ឬ ដែលគេនិយមហៅថា Eco-Friendly។

លើសពីនេះ រុក្ខជាតិដែលហ៊ុមព័ទ្ធ មិនត្រឹមតែធ្វើអោយអគារមានសោភ័ណភាពនោះទេ វាជួយអោយអ្នកដែលនៅក្នុងនឹងនៅក្បែរអគារ ទទួលមានភាពស្រស់បំព្រងពីឧស្ម័នអុកស៊ីសែនដែលបញ្ចេញដោយរុក្ខជាតិទាំងនោះ។

គួរបញ្ជាក់ផងដែរថា CTBUH គឺជាសមាគមបណ្ដុំអ្នកជំនាញផ្នែករចនា សាងសង់ និងប្រតិបត្តិការអគារខ្ពស់ៗ ក៏ដូចជា កន្លែងផ្ដល់ចំណេះដឹងចុងក្រោយបំផុតទាក់ទងទៅនឹងអគារខ្ពស់ៗ ឈានមុខគេនៅលើពិភពលោក។ CTBUH បានបង្កើតឡើងកាលពីឆ្នាំ ១៩៦៩ និងបច្ចុប្បន្នមានការិយាល័យនៅតាមប្រទេសធំៗមួយចំនួនរួមមាន សៀងហៃ ទីក្រុងវេនីសប្រទេសអ៊ីតាលី និងទីក្រុងឈីកាហ្គោ និង ប្រទេសអាមេរិក។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]