អភិបាលខេត្តមណ្ឌលគិរីព្រមានចាត់វិធានការធ្ងន់លើអ្នកយកដីព្រំដែនធ្វើជាកម្មសិទ្ធិខុសច្បាប់

រដ្ឋបាលខេត្តមណ្ឌលគិរី បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ជាបន្តបន្ទាប់ ពិសេសដីនៅតាមព្រំដែន ដោយព្រមានថានឹងចាត់វិធានការណ៍ធ្ងន់លើអ្នកដែលបន្តរំលោភដោយគ្មានករណីលើកលែង។ នេះបើយោងតាម ឯកឧត្តមអភិបាលខេត្ត សា្វយ សំអ៊ាង កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ។

ឯកឧត្តម បានមានប្រសាសន៍ថា៖ «មានប្រជាពលរដ្ឋមួយចំនួន បានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យក​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើងបាន និងកំពុងឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តធ្វើការដកហូតមកជាកម្មសិទ្ធិរដ្ឋវិញ។ លើសពីនេះ អ្នកដែលបន្តរំលោភនឹងត្រូវទទួលទោសតាមច្បាប់ ដោយមិនលើកលែងឡើយ»។

ឯកឧត្តមបន្តទៀតថា៖ «យើងក៏នឹងចាត់វិធានការក្ដៅ លើការរំលោភដីដើមស្រស់ផងដែរ ដោយបច្ចុប្បន្នកំពុងសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីវាស់វែង ដកហូតដីប្រគល់ឱ្យម្ចាស់ដើមវិញ»។

កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ទើបតែសម្រេចដកហូតដីដែលប្រជាជនកាន់កាប់ខុសច្បាប់ទំហំប្រមាណ ៤៧២ ហិកតា ជូនទៅម្ចាស់ដើមវិញ ដែលជាក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុនហួលីង។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យបង្ហើបដោយឯកឧត្តមអភិបាលខេត្ត កាលពីឆ្នាំមុន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់យ៉ាងហោច ២ពាន់ហិចតា ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]