អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ វិច្ឆិកា ២០២៣។

នាឱកាសនោះដែរ សម្តេចបានសង្កត់ធ្ងន់ពីចក្ខុវិស័យវែងឆ្ងាយនៃការសម្រេចចិត្តប្តូរពីព្រលានយន្តហោះចាស់ដែលមានចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសៀមរាប មកសង់ព្រលានយន្តហោះថ្មី មានចម្ងាយរហូតដល់ ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប នោះក៏ព្រោះតែរដ្ឋាភិបាលបានឈរលើគោលដៅសំខាន់ពីរ គឺអភិវឌ្ឍន៍ និងអភិរក្ស ដើម្បីចូលរួមថែទាំសម្បត្តិដូនតាខ្មែរឱ្យបានយូរអង្វែង ។

សម្តេចបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលដ៏ខ្លាំងក្លា និងសំខាន់សម្រាប់​វិស័យទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់​របស់កម្ពុជា និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ច​នៅទូទាំងប្រទេសនិយាយជារួម។

គួររំលឹកថា មុនពេលសម្ពោធបើកជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានបើកដំណើរការបណ្តោះអាសន្ន បានរយៈពេល១ខែហើយ កាលពីថ្ងៃទី១៦ តុលា ២០២៣ កន្លងទៅនេះហើយ។​ (អានបន្ថែម)

ក្នុងអំឡុងពេល១ខែនេះ ទទួលបានជើងហោះហើរមកកាន់ខេត្តសៀមរាបចំនួន ៣៤ជើងក្នុង១ថ្ងៃ។ ចំនួនភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានជាង៣ពាន់នាក់ក្នុង១ថ្ងៃ ដែលពីមុនមានត្រឹមតែ១ពាន់នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ តែនៅមុនពេលវិបត្តិកូវីដ១៩ ចំនួនភ្ញៀវបរទេសដែលទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានដល់ជាង ៨ពាន់ ទៅ ៩ពាន់នាក់ក្នុង១ថ្ងៃ ឯណោះ។ រយៈពេល ១០ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧.៨៨២.៤៣៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទៅភ្ញៀវទេសចរបរទេសចំនួន ៦០២.៥៧០នាក់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]