អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងខែតុលា ២០២៤

អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥។

នេះបើតាមរបាយការណ៍ពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល​ ដែលបានបង្ហាញថា ត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះ ការងារសាងសង់ក្នុងដំណាក់កាលទី១ សម្រេចបាន ៦៦,១ ភាគរយហើយ ដោយបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់អស់ចំនួន ៩៦១ លានដុល្លារហើយ។ (អានបន្ថែម)

​របាយការណ៍ដដែលបានបង្ហាញទៀតថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏សម្រេចតាមការគ្រោងទុក ដោយក្នុងនោះ ការសងសង់ស្ថានីយ៍អ្នកដំណើរ សម្រេចបាន ៥៨,៦ភាគរយ មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល ៧៦,៨ភាគរយ ការងារទាក់ទងនឹងទីលានយន្តហោះ ៦៤,៤ភាគរយ និងប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ១០០ភាគរយ។​

គ្រប់គ្រងដោយ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd គម្រោងនេះ ជាការវិនិយោគភាពជាដៃគូរវាងរដ្ឋ​ និងឯកជន ដោយក្រុមហ៊ុន OCIC មានភាគហ៊ុនចំនួន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនចំនួន ១០ ភាគរយ។

ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិខ្នាតធំ កម្រិត/លំដាប់ថ្នាក់ 4F អាកាសយានដ្ឋាននេះត្រូវបានរចនាឡើងដោយចែកចេញជា ៣ ដំណាក់កាល រួមមាន ដំណាក់កាល១ ពីឆ្នាំ២០២០ ដល់២០៣០ ដំណាក់កាលទីពីរ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ និងដំណាក់កាលពីបី ពីឆ្នាំ២០៥០ឡើងទៅ។​

តាមការគ្រោងទុក សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយកដ្ឋានមន្រ្តីកម្ពុជា នឹងដឹកនាំមន្រ្តីជាន់ខ្ពស់ បំពេញទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ នៅថ្ងៃទី១២ ខែមីនាស្អែកនេះ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]