អាងហែលទឹកស្តង់ដារអន្តរជាតិតម្លៃជិត ៣លានដុល្លារ នឹងបើកសម្ពោធជាផ្លូវការថ្ងៃនេះ

អាងហែលទឹកស្ដង់ដារអន្ដរជាតិថ្មី នៃពហុកីឡដ្ឋានជាតិអូឡាំពិក តម្លៃជិត ៣លានដុល្លារ នឹងបើកសម្ពោធជាផ្លូវការ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា នេះហើយ ក្រោយបញ្ចប់ការជួលជុលកែលម្អ កាលពីខែមេសាកន្លងទៅនេះ។

ពិធីបើកសម្ពោធនឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់ឱ្យដឹងថា ការកែលម្អអាងហែលទឹកនេះរួមមានការជួសជុលនិងពង្រីកអាងហែលទឹក (២៥ម៉ែត្រ x ៥០ម៉ែត្រ) អាងលោតទឹក (២០ម៉ែត្រ x ២៥ម៉ែត្រ) ការដំឡើងម៉ាស៊ីនបូម និងចម្រោះទឹកថ្មី ការដាក់កៅអីអង្គុយជាង ១,៦០០កៅអី និងការសាងសង់បន្ទប់ដាក់ឧបកណ៍ ក៏ដូចជាបន្ទប់ហ្វឹកហាត់ ជាដើម។ (អានបន្ថែម)

ការស្ដារឡើងវិញនេះ ធ្វើឡើងអស់ពេល ១៨ខែ និងចំណាយថវិកាអស់ជិត ៣លានដុល្លារ ដែលជាជំនួយរបស់ក្រុមហ៊ុនសៀងហៃ ខនស្រ្តាកស្ហឹន ( Shanghai Construction Company )។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុង ជួលជុល ពង្រីក និងសាងសង់អាងហែលទឹក ក៏ដូចជាកីឡដ្ឋានជាតិ នៅតាមបណ្ដាខេត្តនានាជាច្រើន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខនេះ។ (អានបន្ថែម បន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]