អាជ្ញាធរខេត្តបាត់ដំបងហាមឃាត់ពលរដ្ឋមិនឲ្យកែទម្រង់សំណង់ផ្ទះបុរាណឡើយ ខណៈកំពុងស្នើបារាំងឱ្យជួយអភិរក្ស

អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារ​បុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត ។​ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ហ្សាក់ ប៉ឺឡេ  ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តមអភិបាល បានលើកឡើងថា កន្លងមក រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ថែរក្សាសំណង់អគារបុរាណ និងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួសជុលផ្ទះដែលជាសំណង់បុរាណដោយខុសពីទម្រង់ដើមនៃអគារ។

ឯកឧត្តមបន្តថា ដោយមានកង្វះខាតផ្នែកបច្ចេកទេ​ស និងថវិកា សំណង់បុរាណមួយចំនួន និងផ្សារមួយដែលជាសំណង់តាំងពីសម័យអាណានិគមបារាំង កំពុងជួបប្រទះហានិភ័យ។

ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានឲ្យដឹងថា បារាំងក៏បានធ្វើការគិតគូផងដែរអំពីការអភិរក្សសំណង់បេតិកភ័ណ្ឌនៅកម្ពុជា ដោយបានរៀបចំផែនការអភិវឌ្ឍន៍ និងអភិរក្សសំណង់បេតិកភណ្ឌសតវត្សន៍ទី២០ ដែលត្រូវធ្វើការសិក្សាអំពីប្លង់ឲ្យបានលំអិត និងធ្វើការពិភាក្សាជាមួយដៃគូនៃប្រទេសបារាំងជាមុនសិន។

ក្រៅពីនេះ នៅក្នុងកិច្ចជំនួប ឯកឧត្តមអភិបាល ក៏បានស្នើឲ្យអ្នកវិនិយោគបារាំង ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងខេត្តបាត់ដំបងផងដែរ ដើម្បីងាយស្រួលនាំចេញទៅក្រៅប្រទេស។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការងារអភិរក្សនេះផងដែរ ថ្មីៗនេះ អាជ្ញាធរខេត្តបាត់ដំបង ក៏បានស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ ដោយបំពាក់នូវសិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]