អាជ្ញាធរសៀមរាបដាក់កំហិតម្ចាស់សំណង់ដែលសង់លើដីចំណីផ្លូវទាំង ៨ខ្សែនេះ ត្រូវរុះរើចេញជាបន្ទាន់!

អាជ្ញាធរខេត្តសៀមរាប បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានសំណង់នៅលើដីចំណីផ្លូវទាំង ៨ខ្សែ ក្នុងក្រុងសៀម​រាប​ ត្រូវរុះរើជាបន្ទាន់ឲ្យបានមុន ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ ដោយអាជ្ញាធរនឹងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធលើផ្លូវទាំងនេះ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៣​ ខែមិថុនា ឆ្នាំ២០២២។

ម្ចាស់ទីតាំងអាជីវកម្ម លំនៅឋាន សំណង់ការ្យ និង ទ្រព្យសម្បត្តិផ្សេងៗទៀត ដែលប៉ះពាល់ និងនៅលើដីចំណីផ្លូវទាំង ០៨ខ្សែ ត្រូវរុះរើដោយខ្លួនឯងតាមជើងម៉ែត្រ ដែលក្រុមការងារបានចុះវាស់វែង និងបាញ់គំនូសសម្គាល់ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល ក្នុងអំឡុងពេលនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (LMAP)។

អាជ្ញាធរខេត្តសៀមរាប នឹងអនុវត្តគម្រោងស្ថាបនាផ្លូវទាំង ៨ខ្សែនេះ ដោយប្រើប្រាស់ថវិការដ្ឋបាលខេត្ត រួមមាន៖

១. ផ្លូវក្រោយវត្តពោធិ៍លង្កា (មុខសណ្ឋាគារហង្សទ្រព្យ) ដល់ផ្លូវបេតុងបឹងដូនប៉ា ប្រវែង ៦៧០ ម៉ែត្រ គុណ ៦ ម៉ែត្រ និងដាក់លូកណ្តាលផ្លូវ មុខកាត់ ០១ ម៉ែត្រ ប្រវែង ៦៧០ ម៉ែត្រ។

២. ផ្លូវសត្តឃាត (សង្កាត់ជ្រាវ) ចាប់ពីផ្លូវក្រវ៉ាត់ក្រុង ដល់ផ្លូវខ្នារចាស់ ប្រវែង ២៣៣០ ម៉ែត្រ គុណ ៧ ម៉ែត្រ និងសាងសង់លូកណ្តាលកាត់ទទឹងផ្លូវប្រវែង ១២ ម៉ែត្រ ចំនួន ៦ កន្លែង។

៣. ផ្លូវរោងម៉ាស៊ីនទឹកកក (សង្កាត់ជ្រាវ) ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទៅកើត ប្រវែង ៨៦០ ម៉ែត្រ គុណ ៧ម៉ែត្រ និងសាងសង់លូសងខាងផ្លូវមុខកាត់ ០.៨ ម៉ែត្រ ប្រវែង ១៧២០ ម៉ែត្រ។

៤. ផ្លូវភូមិគោកក្រសាំង (សង្កាត់ស្វាយដង្គំ) ចាប់ពីផ្លូវខេត្ត ២៦៧ (ច្រកសាន់ប៊ូទិក ដល់ផ្លូវទៅស្ទឹងអាមេរិក) ប្រវែង ៨០០ ម៉ែត្រ គុណ ៧ ម៉ែត្រ និងសាងសង់លូសងខាងផ្លូវ មុខកាត់ ០.៨ ម៉ែត្រ ប្រវែង ៥០០ ម៉ែត្រ។

៥. ផ្លូវជាតិលេខ ៦ (ចៅសាំងហុក) ទៅត្បូង ប្រវែង ១៧០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសាងសង់លូ កណ្តាលផ្លូវមុខកាត់ ០.៨ ម៉ែ​ត្រ​។

៦. ផ្លូវជាតិលេខ ៦ (តូតាល់ផ្សារលើ) ទៅដល់ផ្លូវតាអុជ ប្រវែង ៣៦០ ម៉ែត្រ ទទឹង៧ម៉ែត្រ និងសាងសង់លូកណ្ដាលផ្លូវមុខកាត់ ០.៨ ម៉ែត្រ។

៧. ផ្លូវកៀនភោជនីយដ្ឋានម៉ុងឌីយ៉ាល់ទៅជើង ប្រវែង ៧២០ ម៉ែត្រ គុណ ៦ ម៉ែត្រ នឹងសាងសង់លូកណ្តាលទ្រូងផ្លូវមុខ ដែលមានមុខកាត់ ០.៨ ម៉ែត្រ ប្រវែង ៧២០ ម៉ែត្រ។

៨. ផ្លូវខាងជើងវត្តត្រាំនាគ និងដាក់លូមានមុខកាត់ ០.៨ ម៉ែត្រ ប្រវែង ៤៧០ ម៉ែត្រ។

ក្រោយផុតរយៈពេលកំណត់១៥ ថ្ងៃ អាជ្ញាធរខេត្តសៀមរាប នឹងចុះរុះរើតាមនីតិវិធីច្បាប់ជាធរមាន និងមិនទទួលការខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិផ្សេងៗទៀត ក្នុងករណីម្ចាស់សំណង់ទាំងអស់ មិនចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]