អាជ្ញាធរសៀមរាប៖ ហាមដាច់ខាតមិនឱ្យចតយានជំនិះ លក់ដូរ និងរំលោភចិញ្ចើមផ្លូវទៀតទេ

រដ្ឋបាលខេត្តសៀមរាប សម្រេចចេញបទបញ្ជាថ្មី ហាមមិនឱ្យយានជំនិះគ្រប់ប្រភេទចតនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ និងហាមដាច់ខាតមិនឱ្យតាំងសម្ភារៈ ឬលក់ដូរ តាមដងផ្លូវនៅក្នុងក្រុងសៀមរាបឡើយ ដោយនឹងចាប់អនុវត្តពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ។

សេចក្តីជូនដំណឹង ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា បានបញ្ជាក់ថា ការហាមឃាត់នេះ ធ្វើឡើងក្រោយ ឃើញមានការចតយានជំនិះ និងការដាក់តាំងសម្ភារៈលក់ដូរនៅលើទ្រូងផ្លូវ និងចញ្ចើមផ្លូវ ជាច្រើន ដែលធ្វើឱ្យខូចខាតដល់ការសាងសង់ផ្លូវ ៣៨ខ្សែ ដែលកំពុងសាងសង់។

បច្ចុប្បន្ន ដំណើរការសាងសង់ផ្លូវ ៣៨ខ្សែ បានដើរដល់ដំណើរការរៀបចំខឿនចិញ្ចើមផ្លូវ កម្រាលក្រានីតសម្រាប់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការរៀបចំទ្រូងផ្លូវហើយ ។ ដូច្នេះ ការចតយានជំនិះ និងការដាក់តាំងសម្ភារៈ នឹងប៉ះពាល់ដល់ការងារអ្នកសាងសង់ គុណភាពផ្លូវ និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ។

ហេតុនេះ រដ្ឋបាលខេត្ត បានស្នើសុំការសហការពីអ្នកពាក់ព័ន្ធ ហើយប្រសិនបើក្នុងករណីនៅតែបន្តធ្វើសកម្មភាពនេះទៀត អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់។

គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក បច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូល សម្រេចបានប្រមាណ ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ចុងឆ្នាំនេះ។

នេះបើយោងតាមរបាយការណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]