អាជ្ញាធរ៖ អ្នកតាំងលំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខុសច្បាប់ឆាប់ចាកចេញជាបន្ទាន់

អាជ្ញាធរខេត្តព្រះសីហនុ បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានតាំងទីលំនៅ និងកំពុងសាងសង់ខ្ទមរាប់រយខ្នងដោយ​ខុស​ច្បាប់​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវចាកចេញជាប្រញាប់។ នេះបើតាមសេចក្តីប្រកាសពត៌មាន​ចុះថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ២០២២។

កន្លងមកអាជ្ញាធរមានសមត្ថកិច្ច បានផ្សព្វផ្សាយ ពន្យល់ និងណែនាំប្រជាពលរដ្ឋអំពីការទន្ទ្រាន​ដោយខុសច្បាប់​លើទីតាំង​ដីតំបន់សេដ្ឋកិច្ចពិសេស ហើយប្រជាពលរដ្ឋមួយចំនួនធំ បានរុះរើខ្ទមចេញពីទីតាំងទាំងនោះដោយស្ម័គ្រចិត្ត។

ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅបន្តទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ដដែល ហើយមានប្រជាពលរដ្ឋមួយចំនួនទៀត​បាន​ជឿតាមការបំផុសបំផុលរបស់មេខ្យល់ឱ្យទៅរស់នៅ និងសាងសង់ខ្ទមដោយខុសច្បាប់លើដីក្នុតំបន់សេដ្ឋកិច្ចនោះ។

ហេតុនេះ អាជ្ញាធរខេត្តព្រះសីហនុ សូមស្នើឱ្យប្រជាពលរដ្ឋទាំងនោះ ចាកចេញដោយស្ម័គ្រចិត្តពីទីតាំងទាំងនោះភ្លាម មិនដូច្នោះទេ អាជ្ញាធរខេត្តនឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមានជាក់ជាមិនខាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]