អ្នកកាន់ប្លង់ទន់ ត្រូវទៅចុះបញ្ជីពន្ធឱ្យបានមុនឆ្នាំ២០២៣ ដើម្បីទទួលបានការអនុគ្រោះ ៣ ចំណុច

អគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ម្ចាស់អចលនទ្រព្យ ឬដីមិនបានប្រើប្រាស់ ដែលកាន់ប្លង់ទន់ទាំងអស់ ឱ្យចុះនបញ្ជីពន្ធដារមុនឆ្នាំ២០២៣ ដើម្បីទទួលបានការអនុគ្រោះ ៣ ចំណុច ធំៗ។

លោក រស់ សារ៉ាក ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ បានឱ្យដឹងនៅថ្ងៃទី ២១ ខែមេសា នេះថា មុនដំណាច់ឆ្នាំ២០២៣ ម្ចាស់អចលនទ្រព្យប្លង់ទន់ដែលមកចុះបញ្ជីនឹងទទួលបានការអនុគ្រោះ ៣ គឺ៖

ទី១ យកពន្ធតែឆ្នាំកាន់កាប់ចុងក្រោយប៉ុណ្ណោះ។ បើសិនជាអលនទ្រព្យមានសាវតាទិញលក់បន្តដៃគ្នាច្រើនដំណរ រដ្ឋាភិបាលអនុគ្រោះឱ្យយកឆ្នាំចុងក្រោយដែលកាន់កាប់ យកមកអនុវត្តពន្ធលើដីធ្លីមិនបានប្រើប្រាស់ ប៉ុណ្ណោះ។

ទី២ ដកមូលដ្ឋានគិតពន្ធ ១០០លានរៀល បន្ថែម។

ទី៣ លើកលែងពិន័យទោសទណ្ឌផ្សេងលើពន្ធ ករណីខកខាន ពោលគីរាជរដ្ឋាភិបាលនឹងមិនយកពិន័យ។

លោក រស់ សារ៉ាក បន្ដថា ប៉ុន្តែ ការអនុគ្រោះទាំងនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៣ ហើយ ដូច្នេះ ពលរដ្ឋត្រូវតែរុះរាន់។

គួរបញ្ជាក់ថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវកំណត់តាមអត្រា ២% នៃមូលដ្ឋានគិតពន្ធ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]