ឧកញ៉ានួនប្ញទ្ធី៖ គួរវិនិយោគលើអចលនទ្រព្យឲ្យហើយ ពេលចប់កូវីដទៅ ចំណេញអូតូមេទិច

ក្នុង​ដំណាក់​កាលកូវីដ ១៩​ គឺ​ជាពេល​វេលា​ល្អសម្រាប់វិនិយោគលើ​វិស័យអចលនទ្រព្យនៅ​កម្ពុជា ដោយ​សារ​តែ​​តម្លៃ​នៅ​សមរម្យ​ល្អ​ ចំណែក​ឯ​ការ​លក់​ចេញវិញ​នឹងចំណេញ​ដោយដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​ស្ថានភាព​កូវីដ ១៩​ គ្រាន់បើ​ឡើងវិញ។ ​​

នេះ​បើ​យោង​តាម ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Appraisal Foundation (KFA) ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​ FRESH NEWS ជុំវិញប្រធានបទ៖ «វិស័យអចលនទ្រព្យកម្ពុជា មុនពេល ក្នុងពេល និងក្រោយពេលជំងឺកូវីដ១៩» កាល​ពីថ្ងៃទី​ ១៥​ មិថុនា ២០២​០នេះ។

ឧកញ៉ា បាន​ឲ្យ​ដឹងថា វិបត្តិកូវីដនេះ​មិនមែនជាវិបត្តិមួយដែល​អូស​បន្លាយ​យូរ​ទេ​ ដូច្នេះអ្នក​វិនិយោគត្រូវតែត្រៀមរួច​ជាស្រេច​​ទាំងស្មារតី ទាំង​សមត្ថភាព និង​លទ្ធភាព ដើម្បីបន្ត​ការ​វិនិយោគលើវិស័យ​អចលនទ្រព្យនេះបន្តទៀត​។

ឧកញ៉ា​បាន​បន្ត​ថា៖ «បងប្អូន​ដែល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​គួរ​តែ​វិនិយោគបន្ត​ មានលទ្ធភាព​គួរ​តែវិនិយោគ។ អ្វីដែល​យើង​គួរ​តែវិនិយោគ គឺ​ពេលនេះ​គឺជាពេល​ដ៏​ល្អសម្រាប់វិនិយោគបំផុត​។ តម្លៃ​អចលនទ្រព្យ​នៅតែល្អ អ្នក​លក់​ត្រូវ​ការ​លក់ អ្នក​ទិញ​គួរ​តែ​ទិញនៅពេល​នេះ។ ពេលនេះ​យើង​អាចចំណេញបានពី​ ៣០ ​ទៅ​ ៤០ ភាគរយ​ នៅពេល​ចប់កូវីដវិញ យើងនឹង​ចំណេញ​អូតូមេតិច។»​

ឧកញ៉ា​បាន​មាន​ប្រសាសន៍ទៀត​​ថា​៖ «តែ​ពេល​ទិញ​ត្រូវ​មើ​ល​លើទីតាំង​ មើ​ល​លើ​ឯកសារ​គតិ​យុត្តិ​ គម្រោង​ គឺ​គម្រោង​ដែល​នៅកៀ​កនឹង​គម្រោង ​ដែល​គេគ្រោងពង្រីក​។ ឧទាហរណ៍ ប្រមុខ​រាជារដ្ឋាភិបាល លោក​នឹង​រៀប​ចំខេត្ត​នៅ​ភូមិភាគ​ឦសាន​ ជា​ប៉ូល​ទី៤​​ នេះ​ជា​គម្រោង​។ គម្រោង​មិនមែន​យើង​ទៅទិញ​ដីព្រៃ​ ដីបរិស្ថាន​ ដី​ហាម​ឃាត់ ដី​ឧទ្យាន​ នោះ​មិន​មែនជា​ការ​ចំណេញ​ទេ។ យើង​ទិញ​នូវ​ដី​ដែល​ស្រប​ច្បាប់​ ដី​មាន​តម្លៃសមរម្យ​ ហើយ​យើង​រង់ចាំឱកាស​ក្នុង​ការ​អភិវឌ្ឍ។»

អ្នកជំនាញផ្សេងទៀត​ក៏​បានព្យាករថា ទីផ្សារវិស័យសំណង់ និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញក្នុងឆ្នាំ២០២១ ទោះបីជាទីផ្សារនៃវិស័យទាំងពីនេះមានការធ្លាក់ចុះជាបន្តបន្ទាប់ កាលពីចុងឆ្នាំ ២០១៩ គួបផ្សំជាមួយនឹងឥទ្ធិពលនៃ ឲការរីករាលដាលនៃជំងឺកូវីដ១៩ នាពេល​បច្ចុប្បន្ន​នេះ៕ (អាន​បន្ថែម​)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]