ឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងកើនឡើងមានកំណើនខ្លាំង

យោងតាមស្ថិតិចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) កាលពីខែកក្កដា បានឱ្យឲ្យដឹងថា ឧស្សាហកម្មសំណង់នៅកម្ពុជាបន្តមានកំណើននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៧។

ឧស្សាហកម្មនេះបានកើនឡើង ២៨ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦ ដោយមាន គម្រោងថ្មីចំនួន ១.៥២៣ ត្រូវបានអនុម័ត នៅចន្លោះខែមករា និងខែមិថុនាឆ្នាំ ២០១៧។ ក្រសួង MLMUPC បានផ្តល់តម្លៃសរុបលើគម្រោងដែលបានអនុម័តក្នុងឆមាសទីមួយនៃឆ្នាំ ២០១៧នេះ ថាមានតម្លៃ ៤,៩៤ ប៊ីលានដុល្លារ។ តួលេខទាំងនេះគឺធៀបនឹងគម្រោងចំនួន ១.១៨៣ ដែលមានតម្លៃ ៣.៩៧ ប៊ីលានដុល្លារ ដែលត្រូវបានអនុម័តកាលពីឆមាសទីមួយនៃឆ្នាំ ២០១៦។

អ្នកជំនាញផ្នែកឧស្សាហកម្មនេះមួយចំនួនបានចោទជាសំណួរថា តើតួលេខនេះមានភាពត្រឹមត្រូវទាក់ទងនឹងគម្រោងដែលត្រូវបានអនុវត្តជាក់ស្តែង ឬគ្រាន់តែជាគម្រោងដែលត្រូវបានអនុម័តទេ?យ៉ាងណាក៏ដោយ អ្នកមួយចំនួនទៀតបានបង្ហាញពីការកើនឡើងនៃប្រាក់ចំណូលនៅក្នុងវិស័យផ្គត់ផ្គង់ទីបីដែលមានដូចជា ឧបករណ៍ភ្លើងបំភ្លឺ សោរ និងការតុបតែងខាងក្នុង។ល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]