ឱកាសថ្មីសម្រាប់អ្នកអចលនទ្រព្យ ខណៈផែនការមេរបស់រដ្ឋាភិបាលកម្ពុជាគ្រោងសង់ផ្លូវជាតិ/ខេត្តធំៗ ប្រវែងសរុបជិត ៧ពាន់គ.ម

ខណៈរាជរដ្ឋាភិបាលកម្ពុជាទើបនឹងបានបញ្ចេញឯកសារយុទ្ធសាស្ត្រមួយដ៏សំខាន់ ពោលគឺផែនការមេសម្រាប់វិស័យដឹកជញ្ជូននិងប្រព័ន្ធពស្តុភារ អ្នកវិនិយោគអចលនទ្រព្យឆ្លាតវៃដែលមានចក្ខុវិស័យវែងឆ្ងាយកំពុងសំឡឹងឃើញឱកាសមាស និងកាលានុវត្តភាពប្រកបដោយសក្តានុពលថ្មីៗជាច្រើនទៀត សម្រាប់ហកចូលវិស័យអចលនទ្រព្យនិងសំណង់នៅតាមតំបន់គម្រោងអភិវឌ្ឍន៍ និងស្របតាមទិសដៅយុទ្ធសាស្ត្រនោះ។ ជាក់ស្តែង ផែនការមេសម្រាប់តែវិស័យដឹកជញ្ជូនតាមផ្លូវថ្នល់មួយ បញ្ជីគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់សរុបមានរហូតដល់ទៅចំនួន ៩៤គម្រោង ដែលមានទំហំទឹកប្រាក់វិនិយោគសរុបចំនួន ១៣.៦០២,៤៣លានដុល្លារ ក្នុងនោះផ្លូវល្បឿនលឿនចំនួន ៩ គម្រោង ដែលត្រូវការទំហំវិនិយោគ ៧.១៧៣,៦៩លានដុល្លារ និងផ្លូវជាតិ ផ្លូវខេត្តចំនួន ៨៥គម្រោង ដែលត្រូវការ ៦.៤២៨,៧៤ លានដុល្លារ នេះបើយោងតាមផែនការមេប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយដោយរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ ២០២៣។​ (អានបន្ថែម)

ក្នុងចំណោមគម្រោងផ្លូវថ្នល់សរុបទាំងនោះ សម្រាប់គម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣ ២០២៧) មានចំនួន ៣៥គម្រោង ដែលត្រូវការទឹកប្រាក់ ៧.១៤១,៨៣លានដុល្លារ ក្នុងនោះផ្លូវល្បឿនលឿន ចំនួន ៤គម្រោង ដែលត្រូវការទំហំទឹកប្រាក់ ៤.១៨៤,៨១លានដុល្លារ និងផ្លូវជាតិ/ផ្លូវខេត្តចំនួន ៣១គម្រោង ដែលត្រូវការទំហំវិនិយោគ ២.៩៥៧,០២ លានដុល្លារ។ គម្រោងរយៈពេលវែង (២០២៨ ២០៣៣) មាន ៥៩ គម្រោង ដែលត្រូវការទឹកប្រាក់ ៦.៤៦០,៦០ លានដុល្លារ ក្នុងនោះមានផ្លូវល្បឿនលឿនចំនួន ៥ គម្រោង ដែលត្រូវការ ២.៩៨៨,៨ លានដុល្លារ និងផ្លូវជាតិ/ផ្លូវខេត្តចំនួន ៥៤គម្រោង ដែលត្រូវការ ៣.៤៧១,៧២លានដុល្លារ។

បើគិតជាប្រវែងនៃគម្រោងផ្លូវថ្នល់ទាំង ៩៤គម្រោងវិញ សម្រាប់តែគម្រោងផ្លូវល្បឿនលឿនថ្មីមានប្រវែងដែលត្រូវសាងសង់សរុបរហូតដល់ ៦៤៧, ៩៨៥គ.ម (រាប់ទាំងគម្រោងផ្លូវល្បឿនលឿនក្រវាត់ក្រុងថ្មីផងដែរ)។ ចំណែកឯប្រវែងគម្រោងផ្លូវជាតិ និងផ្លូវខេត្តដែលគ្រោងនឹងអភិវឌ្ឍបន្ថែមសរុប ៦.២៤៥,៧៤ គ.ម.។

ផែនការអភិវឌ្ឍន៍ផ្លូវថ្នល់ (ផ្លូវជាតិនិងផ្លូវខេត្ត) ត្រូវបានរៀបចំឡើង ដោយផ្អែកលើការវាយតម្លៃស្ថានភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងតម្រូវការនៃវិស័យសេដ្ឋកិច្ច សង្គម និងការដឹកជញ្ជូនទាំងផ្នែកគុណភាព និងបរិមាណនៃអ្នកដំណើរ និងទំនិញព្រមទាំងបទពិសោធន៍ជោគជ័យក្នុងតំបន់។ ប្រភពដដែលបង្ហាញថា នៅឆ្នាំ ២០៣០ បរិមាណចរាចរ (គិតតែនៅតាមបណ្តាប៉ូលសេដ្ឋកិច្ចនិងច្រករបៀងសំខាន់ៗ៖ ភ្នំពេញ-ព្រះសីហនុ, កោះកុង-កែប, ភ្នំពេញ-ប៉ោយប៉ែត, ភ្នំពេញ-បាវិត, ភ្នំពេញ-ស្ទឹងត្រែង, ប៉ោយប៉ែត-អូរយ៉ាដាវ) នឹងកើនឡើងដល់ប្រមាណ ២.៧៦៥លាននាក់ នេះបើគិតត្រឹមតែចំនួនអ្នកដំណើរ និង១.១៦០លានតោន សម្រាប់តែបរិមាណទំនិញដឹកជញ្ជូនឆ្លងកាត់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]