ឱកាសល្អសម្រាប់សហគ្រិនក្នុងស្រុក PLMP រៀបចំវេទិកាពានរង្វាន់ប្រកួតប្រជែងសហគ្រាសធុរកិច្ចនៅកម្ពុជា

ក្រុមហ៊ុន ភីអែលអឹមភី វែនឆើ ខាប់ភីថល (PLMP Venture Capital) បានប្រារព្ធសិក្ខាសាលាមួយស្តីអំពី ការរៀបចំគ្រប់គ្រង នីតិវិធីចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងព័ត៌មានអំពីការប្រកួតប្រជែងពានរង្វាន់សហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកទី១ ។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយ ភីអែលអឹមភី វែនឆើ ខាប់ភីថល (PLMP Venture Capital) ក្នុងបេសកកម្មលើកកម្ពស់ការទទួលបានមូលនិធិគាំទ្រ សម្រាប់សហគ្រាសធុរកិច្ចនៅកម្ពុជា ដើម្បីជំរុញកំណើនចំណូល និងពង្រីកធុរកិច្ចក្នុងបរិបទកំណើនសេដ្ឋកិច្ចអាស៊ី។

សិក្ខាសាលានេះ បានរៀបចំឡើងនៅសាលប្រជុំ​ #325 Mao Tse Toung Boulevard រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២០ ដែលមានអ្នកចូលរួមប្រមាន ៦០ រូប ជាតំណាងមកពីស្ថាប័នឯកជន ជាពិសេសវិស័យអចលនទ្រព្យ បច្ចេកវិទ្យាព័ត៌មានវិទ្យា កែច្នៃម្ហូបអាហារ ព័ត៌មាន និងវិស័យពាក់ព័ន្ធជាច្រើនទៀត។

វេទិកានេះ រៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានទទួលចំណេះដឹង បំណិនពាក់ព័ន្ធនឹងការរៀបចំការគ្រប់គ្រង់ធុរកិច្ចរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមកម្មវិធី “ពានរង្វាន់សហគ្រាសធុនតូច និងមធ្យមកម្ពុជា (The First Cambodia Championship Competition)“ ដែលជាព្រឹត្តិការណ៍ដំបូងបង្អស់ ក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់វេទិកាចងក្រង ការជួបជុំពន្លកធុរកិច្ច (Start Up) សហគ្រាសធុរកិច្ច (SMEs) សហគ្រិន ក្រុមហ៊ុនបណ្តាក់ទុន (Venture capital firm )និងវាគ្មិនចំណានៗពីចំណោមក្រុមហ៊ុនៗដែលកំពុងមានសក្តានុពល។

តាមរយៈបទបង្ហាញរបស់លោកអំពីរបៀបរៀបចំខ្លួនរបស់សហគ្រាសធុរកិច្ច ក្នុងឱកាសនោះ លោកបណ្ឌិត ដាតូ ស្រី ពីទ័រ លីម (Dato’ Sri Dr. peter Lim) ប្រធាន PLMP Venture Capital Co បានបញ្ជាក់ថា ចំពោះប្រភេទធុរកិច្ចដែលស្ថិតក្រោមកម្មវត្ថុនៃកម្មវិធីនេះ រួមមាន៖ បច្ចេកវិទ្យា កសិកម្ម ផលិតកម្មចំណីអាហារ និងធុរកិច្ចអ៊ីនធើណែត (E – Commerce)។

លោកក៏បានលើកឡើងអំពីលក្ខខណ្ឌវិនិច្ឆ័យ ដែល PLMP នឹងវាយតម្លៃសហគ្រាសធុរកិច្ច ដើម្បីផ្តល់មូលនិធិ។​ លក្ខខណ្ឌវិនិច្ឆ័យ ទាំងប្រាំចំណុចនោះ រួមមាន៖ គំនិតអាជីវកម្ម ក្រុមការងារ (រចនាសម្ព័ន្ធធុរកិច្ច) គំរូធុរកិច្ច ការគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ និងផែនការពេលវេលារបស់ធុរកិច្ច។ ក្នុងចំណោមលក្ខខណ្ឌវិនិច្ឆ័យទាំងប្រាំនេះ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងផែនការពេលវេលាអាជីវកម្ម គឺជាចំណុចគន្លឹះ សម្រាប់ភាពជោគជ័យធុរកិច្ច តែក៏ជាចំណុចដែលពិបាកអនុវត្តជាងគេផងដែរ។

លោកបានបញ្ជាក់ “យើងនឹងធ្វើការប្រកួតប្រជែងនេះ ១០ ដង និងរយៈពេល ០៣ ខែម្តង។ ដំបូងយើងនឹងផ្តល់មូលនិធិហិរញ្ញវត្ថុដល់សហគ្រាសដែលទទួលបានជ័យលាភីសិន។ បន្ទាប់ពីយើងចម្រាញ់បាន ២០ សហគ្រាស យើងនឹងចាប់ផ្តើមវិនិយោគលើក្រុមហ៊ុនោះវិញម្តង។ យើងនឹងជ្រើសរើសក្រុមហ៊ុនដែលល្អបំផុត ដែលនឹងមានឱកាសរីកចម្រើនលឿនបំផុត។”

សូមបញ្ជាក់ថា ក្រុមហ៊ុន PLMP Venture Capital ដើរតួជាយន្តករមូលនិធិ ( funding engine) សម្រាប់ធនាគារភីអិលអឹមភី ក្រុមគ្រីអេតានៀម( Creatanium ) & សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្រាប់គម្រោងបច្ចេកវិទ្យាអែសអ៊ីអេ (S.E.A technology projects )ថែមទៀតផង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]