២០២២ កម្ពុជាចំណាយមូលធនលើការកសាងហេដ្ឋារចនាសម្ព័ន្ធ អស់ជាង ៤០០លានដុល្លារ

ចំណាយមូលធនដោយហិរញ្ញប្បទានក្នុងប្រទេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ មានទឹកប្រាក់ ១. ៧០៣ ប៊ីលានរៀល ឬសមមូលនឹង ជាង ៤២៥លានដុល្លារ ក្នុងឆ្នាំ២០២២ ។

របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល​នៃរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តចំណាយសរុប ឆ្នាំ២០២២ សម្រេចបានយឺតជាងផែនការ និងថយចុះ ១៩,៧៥ភាគរយ ធៀបនឹងឆ្នាំ២០២១។​

ក្នុងនោះ ចំណាយមូលធន ថយចុះ ២៨,៥៧ ភាគរយ (ចំណាយដោយហិរញ្ញប្បទានក្នុងប្រទេស ថយចុះ ៣៣,៥០ភាគរយ និងចំណាយដោយហិរញ្ញប្បទានក្រៅប្រទេស ថយចុះ ២៣ ភាគរយ)​ និងចំណាយចរន្ត ថយចុះ ១៤,៣៤ភាគរយ។​

ជាមួយគ្នានេះ ចំណាយមូលធនដោយហិរញ្ញប្បទានក្នុងប្រទេស (ចំណាយលើហេដ្ឋារចនាសម្ព័ន្ធ) សម្រេចបាន ១.៧០៣ ប៊ីលានរៀល ស្មើនឹង ២៨,៦៥ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា លទ្ធផលនៃការអនុវត្តចំណាយក្នុងកម្រិតទាបនេះ អាចបណ្តាលមកពីការទូទាត់ចំណាយ ឬហៅថាបុរេប្រទាន មិនទាន់រួចរាល់ទាំងស្រុង។​

ក្នុងឆ្នាំ២០២២ ចំណាយមូលធនថវិការដ្ឋ មានចំនួន ១៣.៨៥៨ ប៊ីលានរៀល មានកំណើន ១១ភាគរយ ធៀបនឹងឆ្នាំ២០២១ ដោយក្នុងនោះ វិនិយោគសាធារណដោយហិរញ្ញប្បទានក្នុងប្រទេស ត្រូវបានគ្រោង ៦.៥៦៧ ប៊ីលានរៀល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]