២០២២ ធនាគារពិភពលោកនឹងជួយធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកខ្នាតធំ នៅខេត្តចំនួន៦

ធនាគារពិភពលោក បានសម្រេចចិត្ត នឹងមកជួយធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹកខ្នាតធំក្នុងខេត្តគោលដៅចំនួន ៦ នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមសំណើរបស់ក្រសួងធនធានទឹក និងក្រសួងសេដ្ឋកិច្ច។

នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងាររវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក និងក្រសួងពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី ២២ ខែមិថុនា។

បើយោងតាមសំណើ ខេត្តគោលដៅទាំង ៦ រួមមាន ខេត្តរតនៈគិរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត បានឱ្យដឹងថា ក្រសួងបានស្នើទៅកាន់ធនាគារពិភពលោក មួយរយៈហើយ ដោយកាលពីថ្មីៗនេះ ធនាគារពិភពលោកទើបតែសម្រេចទទួលយកការងារនេះ ហើយក៏បានចុះមកធ្វើបេសកកម្មនៅប្រទេសកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី២២ ខែមិថុនាផងដែរ ដើម្បីពន្លឿនការងារនេះ។

ឯកឧត្តមបន្តថា បើតាមផែនការ គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

លើសពីនេះ ក្នុងកិច្ចប្រជុំ ភាគីកម្ពុជាក៏បានស្នើចំណុចបន្ថែម ៣ ផ្សេងទៀតទៅកាន់ធនាគារពិភពលោក រួមមាន៖

១) រាល់ការងារធ្វើទំនើបកម្មត្រូវតែអនុវត្តតាមច្បាប់ទឹក
២) ជួយកែលម្អ ផែនការគ្រប់គ្រង និងអភិវឌ្ឍអាងទន្លេ
៣) ជួយបំពាក់សម្ភារៈបន្ថែមលើមជ្ឈមណ្ឌលព័ត៌មានទឹក បញ្ជាទឹក ប្រើប្រាស់ទឹក និងគ្រប់គ្រងទឹក ក៏ដូចជាពង្រឹងការងារល្អាងទឹកក្រោមដីផងដែរ

ជាលទ្ធផល ធនាគារពិភពលោកសម្រេចទទួលយកគ្រប់សំណើទាំងអស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]