២០២៣ កម្ពុជានឹងប្រើប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅព្រលានថ្មី ទីក្រុងរណប និងតាមផ្លូវជាតិ

កម្ពុជា កំពុងសហការជាមួយប្រទេសកូរ៉េខាងត្បូង រៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ឬ (ITS – Intelligent Transport System) ដើម្បីត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បងជាលើកដំបូងនៅក្នុងព្រលានយន្តហោះភ្នំពេញថ្មី ទីក្រុងរណបនានាជុំវិញភ្នំពេញ និងតាមផ្លូវជាតិសំខាន់ៗមួយចំនួន ឱ្យបាននៅ ២០២៣។

នេះបើតាមកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃប្រទេសកូរ៉េ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កូរ៉េបានអនុម័តរួចហើយ ថានឹងជួយកម្ពុជាលើគម្រោងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃក្រោមរូបភាពជាជំនួយអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance)។

គម្រោងនេះ គ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ហើយគ្រោងដាក់ឱ្យដំណើរការសាកល្បងក្នុងឆ្នាំ២០២៣ នៅព្រលានយន្តហោះថ្មីរបស់កម្ពុជា ទីក្រុងរណបជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្តាញផ្លូវជាតិសំខាន់ដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ជាដើម។

ឯកឧត្តម ឈួន វ៉ន់ មានប្រសាន៍ថា៖ «ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនេះ គឺជាបច្ចេកវិទ្យាទំនើប ដែលអាចប្រើប្រាស់សម្រាប់គ្រប់គ្រងបណ្តាញផ្លូវថ្នល់ ជួយសម្រួលដល់ការងារគ្រប់គ្រង និងត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនក្នុងពេលវេលាមួយច្បាស់លាស់»។

«លើសពីនេះ ប្រព័ន្ធនេះក៏អាចជួយប្រមូលព័ត៌មានចរាចរណ៍ដោយមិនបង្កផលប៉ះពាល់បរិស្ថាន ហើយយកទិន្នន័យទាំងនោះមកវិភាគ និងប្រើប្រាស់ដើម្បីធ្វើឱ្យដំណើរការចរាចរណ៍ប្រព្រឹត្តទៅដោយរលូន»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប

ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]