២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជំរុញឱ្យវិស័យកសិកម្មរបស់កម្ពុជាក្លាយជាឆ្នាំដ៏បំបែកកំណត់ត្រា ខណៈដែលការនាំចេញសរុបលើសពី ៩សែនតោន

ពេញមួយឆ្នាំ២០២៥ ពោលគឺរយៈពេល១២ខែ កម្ពុជាបាននាំចេញអង្ករចំនួនជាង៩០ម៉ឺនតោន (៩៤០.៣២១​តោន) ក្នុងទំហំទឹកប្រាក់​ប្រមាណចំនួន $៦០២,៤១លាន។ នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩៤០.៣២១តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៨ ​បានបរិមាណអង្ករចំនួន ៣៣៩.៤១៧តោន គិតជាទឹកប្រាក់ចំនួន $២៥៨,២៨​លាន ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ២៣១.១២៥តោន គិតជាទឹកប្រាក់ចំនួន $៣៨,៣៦លាន ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៨ ប្រទេសបានបរិមាណចំនួន  ២៧៣.៦៥៧តោន​ គិតជាទឹកប្រាក់ចំនួន $១១៧,៦២ លាន និងទៅកាន់គោលដៅ ៣៧ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៩៦.១២២ តោន គិតជាទឹកប្រាក់ចំនួន $៨៨,១៥លាន។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៤,០២% ប្រភេទអង្ករសគ្រាប់វែង ១៣,៧១% អង្ករចំហុយ ២%  អង្ករសរីរាង្គចំនួន ១,៣២%  អង្ករបាក់គ្រប់ប្រភេទ ១៨,៥៦% និងអង្ករផ្សេងៗចំនួន ០,៣៩% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៦.៨៥៩.៩៣០តោន ជាស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន $១.៥៧៩,៨៦លាន។

គូសបញ្ជក់ផងដែរថា ការនាំចេញអង្ករ មានកំណើនសរុបចំនួន ៤៥,៥៩% និងការនាំចេញស្រូវ មានកំណើតសរុបចំនួន ៣២,៤៣% ធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]