៤ឆ្នាំនេះ, កម្ពុជាមានក្រុមហ៊ុនជាង ៣ម៉ឺន បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះសំណង់អចលនទ្រព្យមានច្រើនជាងគេ

រយៈពេល ៤ឆ្នាំ ដែលកម្ពុជាបានបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានក្រុមហ៊ុនចំ​នួន ៣៦.៥០៩ បានធ្វើការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្មីនេះ ក្នុងនោះឃើញថាមានអាជីវកម្មលើវិស័យសំណង់ និងអចលនទ្រព្យមានចំនួនច្រើនជាងគេ។ ​

នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពរបស់ Online Business Registration Service។​

គួរបញ្ជាក់ថា អាជីវកម្មទាំងអស់ដែលបានចុះបញ្ជីតាមប្រព័ន្ធថ្មីខាងលើ មានទុនវិនិយោគសរុប ចំនួន ១១.១៣ ប៊ីលានដុល្លារ បើគិតត្រឹមថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងនោះ អ្វីដែលជាការកត់សម្គាល់គឺ វិស័យសាងសង់ និងសកម្មភាពអចលនទ្រព្យ មានការវិនិយោគច្រើនជាងគេ គឺប្រមាណ ១.១៨ ប៊ីលានដុល្លារ និង១.១៣ ប៊ីលានដុល្លារ រៀងគ្នា។

ចំណែកវិស័យ ដែលត្រូវបានជ្រើសរើសច្រើនជាងគេ គឺវិស័យដែលទាក់ទងនឹងសកម្មភាពភោជនីដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត មានចំនួន ៣.១៤០ អាជីវកម្ម។

បើតាមរបាយការណ៍ដដែល ចំនួនម្ចាស់ក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីភាគច្រើនគឺជាស្រ្តី មានរហូតដល់ ៣៨ភាគរយ។

គួររំលឹកថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ត្រូវបានដាក់ដំណើរការជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ជាមួយនឹងភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងបង្កើតអាជីវកម្មនានានៅកម្ពុជា។

បន្ទាប់ពីជោគជ័យនូវដំណាក់កាលទីមួយ និងទីពីរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏សម្រេចឱ្យដាក់ដំណើរការនូវដំណាក់កាលទី៣ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។​

ប្រព័ន្ធនេះ អនុញ្ញាតឱ្យគ្រប់ក្រុមហ៊ុន-សហគ្រាសអាចចុះបញ្ជីបានជាកញ្ចប់ជាមួយក្រសួង-ស្ថាប័នជាង១០­­។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]