៥ឆ្នាំ អាជ្ញាធរខេត្តស្វាយរៀងចុះបញ្ជីដីបាន ១១៥ភូមិ ចែកប័ណ្ណបានជាង ១៣ម៉ឺនក្បាលដី

រយៈពេល ៥ឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តស្វាយរៀង បានចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចំនួន ១១៥ភូមិ ២២ឃុំ សង្កាត់ នៃក្រុងស្រុកទាំង៨។ នេះបើតាមការលើ​ក​ឡើងរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈ​ពេ​ល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ១៣៣ ៧៣៧ក្បាលដី ខណៈការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបានចំនួន ១៨០០៨ក្បាលដី។

បន្ថែមពីនេះ គិតរហូតមកទល់ពេលនេះ អាជ្ញាធរខេត្ត ដែលមានគណៈកម្មការសុរិយោដីជាសេនាធិការ បានដោះស្រា​យ​​វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការបានចំនួន ៣៩៩បណ្តឹង ក្នុងចំណោម ៦៦៣បណ្តឹង ដោយច្រានចោល ១៩៣បណ្តឹង និងបញ្ជូនបន្តទៅថ្នាក់ជាតិ ១៣បណ្តឹង និងបណ្តឹងនៅសល់មានចំនួន ១៤បណ្តឹងតែប៉ុណ្ណោះ។

ក្រៅពីនេះ ខេត្តផ្តល់ដីសម្បទានសង្គមកិច្ច ដោយបានសាងសង់ផ្ទះ ២០០ខ្នងក្នុងដំណាក់កាលទី១ និង២០០ ខ្នងទៀត ក្នុងដំណាក់កាលទី២ ជូនដល់អតីតយុទ្ធជននៅក្នុងស្រុករមាសហែក។

មួយវិញទៀត ខេត្តបានផ្តល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជនចំនួន ៣០០ហិកតា ស្ថិតនៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ស្ថិតនៅឃុំចន្ទ្រា​ ស្រុកចន្ទ្រា និងឃុំត្នោត​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង។ (អានបន្ថែម)

ដោយឡែក ចំពោះវិស័យសំណង់វិញ រដ្ឋបាលខេត្តបានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន ១៦៨គម្រោងផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]