កម្ពុជានឹងដាក់ឈ្មោះផ្លូវ១ខ្សែជាប់មាត់សមុទ្រថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ»

ប្រទេសកម្ពុជានឹងជ្រើសរើសផ្លូវមួយខ្សែ នៅក្នុងខេត្តជាប់សមុទ្រមួយនៃប្រទេសកម្ពុជា ដោយដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» ដើម្បីបង្ហាញអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងសាធារណរដ្ឋម៉ាល់ឌីវ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះថា សម្តេចនឹងធ្វើការជ្រើសរើសផ្លូវមួយខ្សែនោះ នៅតំបន់មាត់សមុទ្រ នៅពេលដែលសម្តេចត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ការដាក់ឈ្មោះផ្លូវនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងចំណងមិត្តភាព រវាងប្រទេសទាំងពីរ។

ការជ្រើសរើសខេត្តជាប់មាត់សមុទ្រ សម្រាប់ការដាក់ឈ្មោះផ្លូវមិត្តភាពមួយនេះ អាចស្ថិតនៅក្នុងខេត្តព្រះសីហនុ កោះកុង កំពត ​ឬកែប ដោយប្រៀបប្រដូចភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា ទៅនឹងសមុទ្រនៅក្នុងប្រទេសម៉ាល់ឌីវ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។

សម្តេច បញ្ជាក់ថា «ទៅដល់កម្ពុជា ខ្ញុំនឹងរកផ្លូវមួយខ្សែ ដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាព កម្ពុជា-ម៉ាល់ឌីវ ហើយប្រសិនបើក្នុងពេលនោះ ទស្សនៈកិច្ចរបស់ឯកឧត្តម អាចធ្វើទៅបាន យើងអាចនឹងសម្ពោធផ្លូវនេះតែម្តងរួមគ្នា។ យើងនឹងធ្វើកិច្ចការងារនេះ ដើម្បីជានិមិត្តរូបនៃសាមគ្គីភាពរវាងកម្ពុជានិងម៉ាល់ឌីវដែលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា»។

ក្នុងជំនួបនោះផងដែរ ប្រទេសកម្ពុជា និងម៉ាល់ឌីវ បានសម្រេចលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការទៅវិញទៅមក ដោយប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ៕

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]