ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវារីអគ្គិសនីអនុភាព ១៥០មេហ្គាវ៉ាត នៅខេត្តកោះកុង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តជាផ្លូវការ លើគម្រោងវារីអគ្គិសនីអនុភាព ១៥០មេហ្គាវ៉ាត នៅខេត្តកោះកុង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី១៧ ខែមករា។

វារីអគ្គិសនីស្ទឹងតាតៃលើនេះ មានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD ក្នុងទឹកប្រាក់ ៣៨៩ លានដុល្លារអាមេរិក។

ជាក់ស្ដែង គម្រោងនេះ ទទួលបានគាំទ្រពីគណៈរដ្ឋមន្រ្តី កាលពីខែតុលាឆ្នាំ២០២០ កន្លងទៅ ហើយការវិនិយោគមានរយៈពេល ៣៩ឆ្នាំ ដោយមានរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់។ (អានបន្ថែម)

វារីអគ្គិសនីនេះ អាចផលិតអគ្គសនី សរុប ៥២៧ លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ ខណៈតម្លៃអគ្គិសនីរបស់វារីអគ្គិសនីលក់ទៅ EDC មានថ្លៃ ៧,៩២ សេន/គីឡូវ៉ាត់ម៉ោង។

នៅលើដងស្ទឹងតាតៃ បច្ចុប្បន្នក្រុមហ៊ុន China Heavy Machinery Corporation ក៏កំពុងដំណើរការវារីអគ្គិសនីមួយផងដែរអនុភាព ២៤៦មេហ្គាវ៉ាត ដែលបើកដំណើរការតាំងពីឆ្នាំ ២០១៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]