ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅមណ្ឌលគីរី ប្រវែង៣១៤គីឡូម៉ែត្រ សង់រួចរាល់ ៨០% ហើយ

មកទល់បច្ចុប្បន្ន ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគីរី ដែលមានប្រវែង៣១៤គីឡូម៉ែត្រ បានស្ថាបនារួចរាល់ប្រមាណ ៨០% ហើយ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៣ ខែមីនា។

ឯកឧត្តម បានឱ្យដឹងថា ផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនមួយខ្សែនេះ ជាប់នឹងខេត្តបីរបស់ប្រទេសវៀតណាម ហើយនឹងដើរតួរជាផ្លូវយុទ្ធសាស្ត្រក៏សំខាន់មួយ។

ឯកឧត្តម បន្តថា៖ «ផ្លូវនេះនឹងជួយសម្រួលដល់កងកម្លាំងឈរជើងការពារព្រំដែនឱ្យងាយស្រួលចូលទៅគ្រប់គ្រងជាងមុន និងជាផ្លូវសេដ្ឋកិច្ចថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ»។

គួរជម្រាប់ថា កន្លងទៅនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ផ្លូវក្រវ៉ាត់ស្របព្រំដែន កម្ពុជា-វៀតណាមនេះ គឺជាចក្ខុវិស័យក្នុងយុទ្ធសាស្រ្តបម្រើប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែង។

រដ្ឋាភិបាល ក៏រំពឹងថា តាមរយៈផ្លូវនេះ ខេត្តមណ្ឌលគិរី នឹងកាន់តែកែប្រែមុខមាត់ថ្មី ទាំងវិស័យសេដ្ឋកិច្ច ទេសចរណ៍ វិស័យសិក្សាធិការ និងវប្បធម៌ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្ន ការចុះបញ្ជីដីធ្លីនៅកម្ពុជាសម្រេចបានជាង ៧.៧​លានក្បាលដី សល់ប្រមាណ ១.៥លានក្បាលដីទៀតប៉ុណ្ណោះ

បច្ចុប្បន្ន កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងល្អគួរឱ្យកត់សម្គាល់តាមរយៈការអនុវត្តប្រព័ន្ធចុះបញ្ជីដីធ្លីរបស់ខ្លួន ដែលបានបញ្ចប់ដោយជោគជ័យនូវការចុះបញ្ជីដីធ្លីជូនពលរដ្ឋទូទាំងប្រទេសបានជាង ៧លាន ៧សែនក្បាលដី ខណៈនៅសល់តែជាង ១,៥លានក្បាលដីទៀតប៉ុណ្ណោះ គ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់រដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា ក្នុងវេទិការសារព័ត៌មានស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពៅទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា កន្លងមកក្រសួងបានវាស់វែងដី និងចុះបញ្ជី​បានចំនួន ៧លាន ៧​សែនក្បាលដី និងបានចេញបណ្ណបានចំនួន ៧លានបណ្ណ។ លើសពីនេះ ក្រសួងទើបបានវាស់វែងដីធ្លីចំនួន ៣លាន​ក្បាលដី និងចេញបណ្ណ​ចំនួន ៥៩ម៉ឺនបណ្ណ បន្ថែមទៀតផងដែរ។ ជាមួយគ្នានេះដែរ ក្រសួងរំពឹងថា ក្បាលដីដែលនៅសេសសល់ប្រមាណ ១,៥ លាន​ក្បាល​ដី​ទៀតនោះ នឹងត្រូវ​វាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយការវាស់វែងបញ្ចប់នេះនឹងធ្វើឱ្យ​ក្រសួង​​អាច​រៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធនិងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ខណៈពេលនេះ ក្រសួងក៏កំពុងតែពន្លឿនបន្ថែមនូវដំណើរការ​វាស់វែងចុះបញ្ជី និងចេញបណ្ណដីរដ្ឋនិងដីសហមូហភាព ក្នុងនោះមានដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦ ដីសម្បទានសេដ្ឋកិច្ច និងដីគរុភណ្ឌ​របស់វត្តផងដែរ។ គួររំលឹកថា កន្លងមក នៅក្នុងប្រទេសកម្ពុជាមានវិវាទដីធ្លីទូទាំងប្រទេសចំនួន ១៥.៦៩០ករណី ហើយក្រសួងបានធ្វើការសម្របសម្រួលដោះស្រាយបានចំនួន […]

ក្រុមហ៊ុនចំនួន៤ បានស្នើមកកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រេងនៅទីតាំងប្លុកA ឡើងវិញ

ក្រសួងរ៉ែ និងថាមពល ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនចំនួន៩ សម្រាប់ប្លុក​ A ដែលក្នុងនោះ ក្រុមហ៊ុនចំនួន៤ បានដាក់សំណើរសុំធ្វើការអភិវឌ្ឍ រុករកប្រេង ក្នុងប្លុក A ខណៈក្រុមហ៊ុន៥ផ្សេងទៀត ពុំទាន់បានធ្វើការដាក់ពាក្យស្នើសុំអភិឌ្ឍជាផ្លូវការនៅឡើយទេ។​ នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំ ក្រសួងលើកឡើងថា ក្រុមហ៊ុនចំនួនបួន ដែលបានដាក់សំណើសុំធ្វើការអភិវឌ្ឍមាន ក្រុមហ៊ុន EnerCam Resources Co Ltd (EnerCam) ពីប្រទេសកាណាដា ក្រុមហ៊ុន Cambodian Gather Energy Co Ltd ពីប្រទេសចិន ក្រុមហ៊ុន​ Vietnam Investment Construction Services ពីប្រទេសវៀតណាម និងក្រុមហ៊ុន MPC Future Company Limited Co Ltd ពីប្រទេសថៃ។​ ក្រុមហ៊ុន៥ទៀត នៅពុំទាន់បានធ្វើការដាក់ពាក្យស្នើសុំធ្វើការអភិវឌ្ឍជាផ្លូវការនៅឡើយ មានក្រុមហ៊ុន Valeura Energy Inc និងក្រុមហ៊ុន Lee Li Holdings […]

កម្ពុជាសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាជាតិ ដែលជាជំនួយឥតសំណងរបស់វៀតណាម

កម្ពុជា​បាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាលថ្មីរបស់​រដ្ឋសភាជាតិ​ដ៏​ទំនើប​មួយ​ ដែលនេះជា​កញ្ចប់​ជំនួយឥតសំណង ២៥លាន​ដុល្លារ ​ពី​ប្រទេស​វៀតណាម។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចរដ្ឋស​ភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម​។។ អគារថ្មីកម្ពស់ ១២ជាន់នេះ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២១ ដោយមានរចនាបថស្ថាបត្យកម្មខ្មែរបុរាណ។ អគារនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់តំណាងរាស្រ្តក្នុងការប្តេជ្ញាចិត្តបម្រើប្រជាជន និងប្រទេសជាតិកម្ពុជា។ នៅក្នុងអគាររដ្ឋបាលថ្មី មានការិយាល័យពិសេសសម្រាប់គណៈកម្មាធិការឯកទេស សាលប្រជុំធំ-តូច និងកន្លែងសម្រាប់អគ្គលេខាធិការដ្ឋាន។ (អានបន្ថែម) ក្នុងពិធីនោះ សម្តេច ឃួន សុដារី បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់វៀតណាម គឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង និងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ការ​សាងសង់​អគារ​ថ្មី​នេះបាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​យ៉ាង​សំខាន់​ក្នុង​សមត្ថភាព​នីតិបញ្ញត្តិ​របស់​ប្រទេស​កម្ពុជា និង​គូសបញ្ជាក់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើកិច្ចសហការ​រវាង​កម្ពុជា និង​វៀតណាម។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការបង្កើនប្រសិទ្ធភាពរដ្ឋបាល និងការកែលម្អសេវាដែលផ្តល់ដោយរដ្ឋសភាដល់សមាជិក និងប្រពលរដ្ឋកម្ពុជា ។ - Video Advertisement -

ក្រុមហ៊ុន Khazanah របស់ព្រុយណេ កំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ កិច្ចសហការនេះអាចត្រួសត្រាយផ្លូវសម្រាប់វឌ្ឍនភាពសំខាន់ៗក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពង្រឹងការតភ្ជាប់របស់ប្រទេសជាមួយតំបន់ និងពិភពលោក។ - Video Advertisement -

ក្រុមហ៊ុនផលិតបរិក្ខារពេទ្យឈានមុខគេរបស់ចិន កំពុងពិនិត្យលទ្ធភាពសង់មណ្ឌលចាស់ជរានៅកម្ពុជា

ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD ជាក្រុមហ៊ុនផលិតបរិក្ខារពេទ្យឈានមុខគេរបស់ប្រទេសចិន បានមកស្វែករកកិច្ច​សហការនៅកម្ពុជា ដោយផ្តោតលើការដំឡើងប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនតាមមន្ទីរពេទ្យរដ្ឋ និងបង្កើតមណ្ឌល​ចា​ស់​​ជរា។ នេះបើតាមជំនួបរវាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក LIAN YU LIN អគ្គនាយកក្រុមហ៊ុន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក LIAN YU LIN ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើការបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែននៅតាមមន្ទីរពេទ្យសាធារណៈមួយចំនួនដែលអាចនៅមានតម្រូវការ។ លោកអគ្គនាយកបានប្តេជ្ញាចិត្ត និងផ្តល់ការយកចិត្តទុកដាក់លើក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រសួងសុខាភិបាល តាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីធានាបាននូវនវានុវត្តន៍សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ជាមួយនឹងសំណើនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានគាំទ្រកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD លើគម្រោងផលិតអុកស៊ីសែន នៅមន្ទីរពេទ្យសាធារណៈនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន រួមមាន […]

ជប៉ុនជាអ្នកវិនិយោគធំជាងគេទី៧នៅកម្ពុជា ដែលបានវិនិយោគ $៤០លាន ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៤

នៅក្នុងការជំរុញដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគី ប្រទេសជប៉ុនបានវិនិយោគជាង ៤០លានដុល្លារ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ដោយរក្សាបាននូវជំហររបស់ខ្លួនជាអ្នកវិនិយោគធំជាងគេទី៧ នៅក្នុងប្រទេស។ ការអភិវឌ្ឍន៍នេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ដែលទើបបានចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សមាគមអ្នកឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា នាពេលថ្មីៗនេះ បានរៀបចំកិច្ចប្រជុំផ្គូផ្គងពាណិជ្ជកម្មឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងរវាងអ្នកវិនិយោគមកពីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អ្នកវិនិយោគជប៉ុននៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ បន្ថែមពីនេះ ទីភ្នាក់ងារជប៉ុន (JETRO) ប្រចាំនៅកម្ពុជា និងថៃបានសហការរៀបចំសិក្ខាសាលាដែលរៀបចំឡើងដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលកំពុងស្វែងរកការវិនិយោគតាមរយៈយុទ្ធសាស្រ្តថៃ +១។ ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីទី១ និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរដល់សមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីខែមេសា ឆ្នាំ២០២៤ ដែលនេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងជំរុញការវិនិយោគទ្វេភាគី។ លើសពីនេះ ឯកឧត្តម ចាន់ថុល ក៏បានប្រកាសពីផែនការសម្រាប់ការដាក់ឱ្យដំណើរការនាពេលខាងមុខនៃប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬហៅកាត់ថា(cdcIPM) ដែលមានគោលបំណងជួយសម្រួលដល់ដំណើរការដាក់ពាក្យស្នើសុំគម្រោងវិនិយោគមានសិទ្ធិ (QIP) ដោយអនុញ្ញាតឱ្យអ្នកវិនិយោគដាក់ពាក្យស្នើសុំតាមអ៊ីនធឺណិតគ្រប់ពេលវេលា និងពីគ្រប់ទីតាំង។ តាមរយៈប្រព័ន្ធឌីជីថលថ្មីនេះ ត្រូវបានគេរំពឹងថានឹងជួយពង្រឹងការតភ្ជាប់ជាមួយក្រសួងពាក់ព័ន្ធ និងសម្រួលដល់ការចុះឈ្មោះគម្រោង។ គួររំលឹកថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៤៦ […]