7-Eleven លើកផ្លាកនៅពីរទីតាំងក្នុងក្រុងភ្នំពេញ ដោយប្រកាសថានឹងបើកឆាប់ៗ

ផ្សារមីនីម៉ាតដ៏ពេញនិយម 7-Eleven កាលពីថ្មីៗនេះ បានលើកផ្លាកនៅទីតាំង ២កន្លែង ក្នុងក្រុងភ្នំពេញ ជាមួយនឹងសេចក្ដីប្រកាសមុខការដ្ឋានដែលសរសរថា «ជួបគ្នាទីនេះ ក្នុងពេលឆាប់ៗ»។

បើសង្កេតតាមទីតាំងជាក់ស្ដែង សាខាទី ១ គឺស្ថិតនៅតាមបណ្ដោយផ្លូវជាលេខ ៥ ម្ដុំព្រែកព្នៅ ឯមួយសាខាមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវជាលេខ៦ ម្ដុំព្រែកលាប។

លើសពីនេះ ពីក្រោយផ្លាកដែលសរសរថា «ជួបគ្នាទីនេះ ក្នុងពេលឆាប់ៗ» ក៏ឃើញថាមានការដ្ឋានកំពុងសាងសង់ផងដែរ។ ចំណុចនេះអាចបញ្ជាក់ថា ភ្នំពេញអាចនឹងមានផ្សារមីនីម៉ាត 7-Eleven ទាំងពីរសាខាក្នុងពេលឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញ បើយោងតាមសេចក្ដីប្រកាសចុងក្រោយរបស់ក្រុមហ៊ុន CP All Plc ដែលក្រុមហ៊ុន Franchise ផ្សារ 7-Eleven មកកម្ពុជា កាលពីខែ វិច្ឆិកា ឆ្នាំ២០២០ ទោះកំពុងមានវិបត្តិកូវីដក្ដី ក្រុមហ៊ុននៅតែបន្តផែនការបើកសាខានៅកម្ពុជាឱ្យបានក្នុងឆ្នាំ២០២១ នេះ។

គួរបញ្ជាក់ផងដែរថា ផែនការប្រកាសថានឹងបើក 7-Eleven នៅកម្ពុជា ត្រូវបានធ្វើឡើងតាំងពីខែ ឧសភា ឆ្នាំ២០២០ មកម៉្លេះ។ (អានបន្ថែម)

ទាក់ទិននឹង ផ្សារមីនីម៉ាតដ៏ពេញនិយមមួយនេះ គិតត្រឹមចុងឆ្នាំ ២០២០ 7-Eleven មានសាខានៅប្រទេសជប៉ុនជាង ២ ម៉ឺនសាខា នៅប្រទេសថៃ ជាង១ម៉ឺនសាខា និងកូរ៉េជាង ១ម៉ឺនសាខា ក៏ដូចជានៅប្រទេសដទៃទៀតសរុប ១៨ ប្រទេស។

រូបភាព៖ PhAnn Lee និង Entrepreneur and Leadership

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]