វេទិកាសំណួរ-ចម្លើយ៖ ពន្ធចំណេញមូលធននិងផលប៉ះពាល់លើវិស័យអចលនទ្រព្យកម្ពុជា
បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសកាលពីខែសីហាកន្លងមកនេះថា រាល់ចំណេញមូលធន ដែលរួមទាំងចំណេញពីការលក់អចលនទ្រព្យ គឺត្រូវជាប់ពន្ធ ២០% ដោយគិតចាប់ពី ខែ មករា ឆ្នាំ ២០២២ នេះ មានការមន្ទិលសង្ស័យជាច្រើនពីសាធារណជនថាតើពន្ធថ្មីនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេច? ក្រុមហ៊ុនច្បាប់ឈានមុខគេ DFDL និងភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្ងៃទី ៣០ ខែកញ្ញា នេះ បានរៀបចំសិក្ខាសាលាមួយដើម្បីបំភ្លឺរាល់ចម្ងល់ជាច្រើនជាពិសេសផលប៉ះពាល់នៃពន្ធថ្មីនេះលើវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្រុមវាគ្មិនដែលចូលរួមឆ្លើយសំណួររួមមាន លោក Clint O’Connell អគ្គនាយករង និងប្រធានផ្នែកពន្ធប្រចាំក្រុមហ៊ុន DFDL Mekong (Cambodia) លោក Charles Amar ប្រធានផ្នែកអចនទ្រព្យប្រចាំក្រុមហ៊ុន DFDL Mekong (Cambodia) អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia និង លោក James Hodge នាយកជាន់ខ្ពស់ប្រចាំក្រុមហ៊ុន CBRE Cambodia។ នៅក្នុងវេទិកាសំណួរ-ចម្លើយ ពាក់ព័ន្ធនឹងចម្ងល់ពន្ធចំណេញមូលធន និងផលប៉ះពាល់លើវិស័យអចលនទ្រព្យនៅកម្ពុជារវាងវាគ្មិន […]
នាទីស្វែងយល់ ភាគទី ៤១៖ ប្រភេទអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា
រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាន ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។ តើមានប្រភេទអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុអ្វីខ្លះនៅកម្ពុជា?
បទសម្ភាសន៍៖ស្វែងយល់ពីបំណុលបរទេសរបស់កម្ពុជានិងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
កម្ពុជាមិនគួរបារម្ភណ៍ ខ្លាំងពេកទេចំពោះកម្ចីបរទេសសរុបប្រមាណជាជាង ២០% នេះបើយោងតាមការវិភាគ និងប្រសាសន៍អះអាងរបស់សម្តេចនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តី
គន្លឹះសំខាន់ៗក្នុងការជ្រើសរើសទិញលក់ដី
បច្ចុប្បន្នអ្នកទិញលក់ដីក្នុងស្រុកមួយចំនួនធំ កំពុងប្រឈមនឹងនិន្នាការនិងទំនោទិញដីតាមការបំប៉ោងរបស់ទីផ្សារ ឧទាហរណ៍ដូចជាករណីដែលតម្លៃដីនៅស្រុកកណ្តាលស្ទឹងបានកើនឡើងយ៉ាងឆាប់រហ័សកាលពីប៉ុន្មានខែកន្លងមកនេះ
ជម្រើសរវាងផ្ទះមានស្រាប់ និងផ្ទះក្នុងគម្រោងអភិវឌ្ឍន៍ថ្មី: តើជម្រើសមួយណាល្អបំផុត
សំណួរ៖ តើអ្វីទៅជាគុណសម្បត្តិ និងគុណវិបត្តិនៃការទិញផ្ទះស្រាប់ នឹងផ្ទះក្នុងគម្រោង?
ពីអ្នកផ្គត់ផ្គង់ទៅអ្នកផលិត៖ ទស្សនៈវិស័យអ្នកដឹកនាំទីផ្សារ
សម្រាប់ក្រុមហ៊ុន ម៉េង ឡេងអ៊ីវ ខូអិលធីឌី សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់នឹងមិនមានឥទ្ធិពលសំខាន់ណាមួយលើអាជីវកម្មនោះទេ។ ជាក្រុមហ៊ុនជំនាញនាំមុខគេក្នុងប្រទេសកម្ពុជាក្នុងការផ្គត់ផ្គង់ឧបករណ៍អគ្គិសនី ឧបករណ៍កសិកម្ម និងសម្ភារវិស្វកម្មប្រកបដោយគុណភាព ដែលបច្ចុប្បន្នធ្វើការចែកចាយផ្តាច់មុខនូវផលិតផលជាង ១០ ម៉ាក និងចែកចាយមិនផ្តាច់មុខ ៥ ម៉ាក បន្ទាប់ពីក្រុមហ៊ុនបានបើកដំណើរការដំបូងកាលពីជាង ២០ឆ្នាំមុន។ នៅក្នុងបរិយាកាសប្រកួតប្រជែងកាន់តែច្រើនឡើងនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរខ្លួនពីអ្នកចែកចាយទៅជាអ្នកផលិតដំបូងគេនូវផលិតផលដែលខ្លួនចែកចាយនៅលើទីផ្សារកម្ពុជា។