ពីអ្នក​ផ្គត់ផ្គង់ទៅអ​្នក​ផលិត៖ ទស្សនៈវិស័យអ្នកដឹកនាំទីផ្សារ

សម្រាប់​ក្រុមហ៊ុន ម៉េង ឡេង​អ៊ីវ ខូ​អិ​ល​ធី​ឌី សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​នឹង​មិនមាន​ឥទ្ធិពល​សំខាន់​ណាមួយ​លើ​អាជីវកម្ម​នោះទេ។ ជាក្រុមហ៊ុនជំនាញនាំមុខគេក្នុងប្រទេស​កម្ពុជាក្នុង​ការផ្គត់ផ្គង់​ឧបករណ៍អគ្គិសនី ឧបករណ៍​កសិកម្ម និង​សម្ភារ​វិស្វកម្ម​ប្រកបដោយ​គុណភាព ដែលបច្ចុប្បន្ន​ធ្វើការ​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​ជាង ១០ ម៉ាក និង​ចែកចាយ​មិន​ផ្តាច់មុខ ៥ ម៉ាក បន្ទាប់ពី​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​ដំបូង​កាលពី​ជាង ២០ឆ្នាំមុន។ នៅក្នុង​បរិយាកាស​ប្រកួតប្រជែង​កាន់តែ​ច្រើនឡើង​នាពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​ក្នុងការ​ផ្លាស់ប្តូរ​ខ្លួន​ពី​អ្នក​ចែកចាយ​ទៅជា​អ្នក​ផលិត​ដំបូង​គេ​នូវ​ផលិតផល​ដែល​ខ្លួន​ចែកចាយ​នៅលើ​ទីផ្សារ​កម្ពុជា។

លោក ម៉េង រស្មី នាយក​ក្រុមហ៊ុន ម៉េង ឡេង​អ៊ីវ ខូ​អិ​ល​ធី​ឌី បានបង្ហាញ​អំពី​របៀប​ដែល​ក្រុមហ៊ុន​លោក​ត្រៀមខ្លួន​ដើម្បី​ពង្រឹង និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅក្នុង​បទ​សម្ភាស​មួយ​​ដូចខាងក្រោមជាមួយ​ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ៖

សំណួរ៖ បច្ចុប្បន្ន​អ្នកផ្គត់ផ្គង់​កាន់​តែមាន​ច្រើន ហើយ​ក៏មាន​ផលិតផល​ច្រើនឡើង​នៅលើ​ទីផ្សារ​ផងដែរ ដូចនេះ​តើ​លោក​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​មធ្យោបាយ និង​ធនធាន​របស់លោក ដើម្បី​ដោះស្រាយ​ជាមួយនឹង​បញ្ហា​ប្រឈម​នេះ​ឬ​នៅ ហើយ​តើ​មានការ​ស្មាន​ទុកជាមុន​នូវ​ផលប៉ះពាល់​នៃ​សមាហរណកម្ម​តំបន់​យ៉ាងណាដែរ?

ចម្លើយ៖ នៅក្នុង​ឆ្នាំនេះ យើង​បានជ្រើសរើស​ធនធានមនុស្ស​កាន់តែច្រើន ជាពិសេស​ក្រុម​ផ្នែក​លក់ ដើម្បី​ទៅ​ជួប​ជាមួយ​អតិថិជននៅតាម​ការដ្ឋាន​សាងសង់ រោងចក្រ និង​ឃ្លាំង​ជាដើម ហើយ​ឥឡូវ​នេះ យើង​ក៏មាន​ក្រុម​ចែកចាយ និង​ផ្សព្វផ្សាយ​ផងដែរ។ ក្រៅពីនេះ ការិយាល័យ​តាំង​បង្ហាញ​របស់​យើង​នៅ​ជា​ន់ទី ៣ ដែល​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី ២៦ ខែកុម្ភៈ គឺ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​កាន់តែ​ប្រសើរឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​កន្លែង​ដែល​អាច​ឲ្យ​អតិថិជន និង​អ្នក​ចូល​ទស្សនា​បានទទួល​នូវ​បទពិសោធន៍​ទាក់ទង​នឹង​ការបង្កើត​ថ្មី​ផងដែរ។

សំណួរ៖ ដើម្បី​រក្សា​ភាព​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​នៅក្នុង​ទីផ្សារ តើ​លោក​បាន​ពង្រីក និង​រៀបចំ​រចនាសម្ព័ន្ធ​បណ្តាញ​នៃ​ការលក់​របស់លោក​នៅ​ទូទាំងប្រទេស​របៀប​ណា?

ចម្លើយ៖ ក្រុមហ៊ុន ម៉េង ឡេង​អ៊ីវ បាន​អនុវត្ត​គ្រប់​ប្រភេទ​នៃ​បណ្តាញ​លក់។ ក្រៅពី​ការពឹង​ផ្អែកលើ​ការលក់ដុំ និង​អ្នក​លក់រាយ​នៅតាម​បណ្តា​ហាង​លក់រាយ​ជាង ៥០០ នៅ​ទូទាំងប្រទេស យើង​ក៏មាន​ក្រុម​លក់​របស់​យើង​ដែល​តែងតែ​ចុះ​ទៅតាម​តំបន់​ជា​រៀងរាល់ខែ ដើម្បី​ធានាថា​យើង​មិន​ដើរ​ក្រោយ​កំណើន​ទីផ្សារ និង​ទំនោរ​ទីផ្សារ​នោះទេ។ យើង​ធ្វើការ​ផ្គត់ផ្គង់​ផលិតផល​ដល់​អ្នកលក់​ដុំ​របស់​យើង ហើយ​ពួកគេ​បាន​ផ្គត់ផ្គង់​ទៅឲ្យ​អ្នក​លក់រាយ​ដែលជា​ដៃគូ​របស់​ពួកគេ​បន្តទៀត។ ទោះយ៉ាងណា​អ្នកលក់​រាយ​អាច​ទទួលយក​ផលិតផល​ដោយផ្ទាល់​ពី​ការិយាល័យ​កណ្តាល ឬ​ពី​សាខា​ដែល​នៅ​ជិត​នៅក្នុង​តម្លៃ​ដូចគ្នា។ នៅក្នុង​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទីផ្សារ​របស់​យើង យើង​ក៏បាន​លើកទឹកចិត្ត​ដៃគូ​របស់​យើង តាមរយៈ​ការធ្វើដំណើរ​កម្សាន្ត​ទៅ​បរទេស និង​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​ជា​រៀងរាល់ឆ្នាំ​ផងដែរ។

សំណួរ៖ ក្រុមហ៊ុន​លោក​ក៏​ធ្វើ​ការផលិត​នូវ​ផលិតផល​ជា​ម៉ាក​របស់ខ្លួន​ដែរ ដូចនេះ​តើ​លោក​មាន​យុទ្ធសាស្ត្រ​បែបណា​សម្រាប់​ផលិតផល​ទាំងនេះ​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់?

ចម្លើយ៖ យើង​មាន​គម្រោង​ក្នុងការ​បង្កើត​រោងចក្រ​ផលិត​នៅទីនេះ ដើម្បី​ទទួលបាន​ប្រយោជន៍​ពី​ការប្រកួតប្រជែង​មុន​ដៃគូ​ប្រជែង​របស់​យើង នៅក្នុង​រយៈពេល​ប្រហែលជា​បី​ឆ្នាំ​ខាងមុខ។ រោងចក្រ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការជា​រោងចក្រ​តម្លើង​ផលិតផល​របស់​យើង​ជាមុនសិន មុន​ធ្វើ​ឲ្យ​វា​ក្លាយជា​រោងចក្រ​ផលិត​ពេញលេញ។

សំណួរ៖ តើ​លោក​អាច​រៀបរាប់​ពី​តម្រូវការ​ឧបករណ៍ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន​បានទេហើយ​អតិថិជន​ណាខ្លះ​ដែល​ត្រូវ​ការទិញ​ឧបករណ៍​ទាំងនេះ? តើ​ជា​អ្នក​លក់រាយអ្នកធ្វើ​គម្រោង ឬក៏​អ្នកទិញ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន?

ចម្លើយ៖ កាលពីមុន​អគ្គិសនី​មិនមាន​សម្រាប់​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នោះទេ ប៉ុន្តែ​បច្ចុប្បន្ននេះ គ្រប់គ្នា​អាច​ប្រើប្រាស់​អគ្គិសនី​បាន​ប្រសើរ​ជាង​មុន ដែល​នេះ​ក៏​មានន័យថា មនុស្ស​ចង់​ធ្វើ​ការងារ​ឲ្យ​បាន​លឿន​ជាង​មុន​ដែរ។ កត្តា​នេះហើយ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ឧបករណ៍ប្រើប្រាស់​ថាមពល​អគ្គិសនី​កាន់តែ​ច្រើនជាង​មុន។ សម្រាប់​ពួកយើង តម្រូវការធំៗគឺ​មកពី​អ្នក​លក់ដុំ និង​អ្នក​លក់រាយ​របស់​យើង ដោយសារតែ​យើង​ផ្តោតលើ​ការផ្គត់ផ្គង់​តម្រូវការ​នៅ​ទូទាំងប្រទេស។ តម្រូវការ​ពី​គម្រោងការ​សាងសង់ គឺជា​មូលដ្ឋាន​អតិថិជន​ធំ​ទី​ពីរ​សម្រាប់​យើង។ ក្នុងចំណោម​ផលិតផល​ជាច្រើន​របស់​យើង ឧបករណ៍ប្រើប្រាស់​ថាមពល​អគ្គិសនី សម្ភារ​កសិកម្ម គឺជា​ផលិតផល​ចម្បង​ដែល​ជំរុញ​ការរីកចំរើន​របស់​យើង។

សំណួរ៖ តើ​បញ្ហា​ប្រឈម និង​ឱកាស​អ្វីខ្លះ ដែល​លោក​មើលឃើញ​ចំពោះ​វិស័យ​ផ្គត់ផ្គង់​សំណង់​នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC)?

ការបើក​នូវ​សមាហរណកម្ម​ទីផ្សារ គឺជា​កម្លាំងចលករ​មួយ​ជំរុញឲ្យមាន​លំហូរ​នៃ​ការវិនិយោគ​កាន់តែច្រើន​នៅក្នុង វិស័យ​សំណង់ និង​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​សម្រាប់​យើង នេះ​គឺ​ពិតជា​ឱកាស​យ៉ាង​ធំ​មួយ។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នា យើង​ក៏ត្រូវ​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​យ៉ាងខ្លាំង​នៅពេល​ដែលមាន​ម៉ាក​ផលិតផល​កាន់តែ​ច្រើនឡើង​នៅលើ​ទីផ្សារ ជាពិសេស​ការប្រកួតប្រជែង​ខាង​តម្លៃ និង​សេវាកម្ម។

សំណួរ៖ ការធ្វើសមាហរណកម្ម​អាស៊ាន​បាន​ដកចេញ​នូវ​ពន្ធ​ពី​ទំនិញ​នៅ​ទូទាំង​តំបន់។ តើ​វា​គឺជា​ការព្រួយបារម្ភ​មួយ​សម្រាប់​លោក​ទេ នៅពេលដែល​ផលិតផល​ដែលជា​គូប្រជែង​របស់លោក​ដែល​មកពី​ប្រទេស​សមាជិក​អាស៊ាន អាច​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​នៅក្នុង​តម្លៃ​មួយ​ថោក​ជាង?

ចម្លើយ៖ វា​មិនមែនជា​បញ្ហា​ធំ​មួយ​សម្រាប់​អាជីវកម្ម​របស់ខ្ញុំ​នោះទេ នៅពេលដែល​កម្ពុជា​លុបចោល​ការយកពន្ធ​នាំចូល​ទាំងអស់​សម្រាប់​ទំនិញ​ពី​អាស៊ាន​នៅ​ឆ្នាំ២០១៨ ប៉ុន្តែ​យើង​ប្រឈមមុខ​នឹង​ការលំបាក​ត្រង់​នាយកដ្ឋាន​ពន្ធ មាន​ហេតុផល​មួយចំនួន បាន​បដិសេធ​ប្រព័ន្ធ​សុខដុម​នីយកម្មសម្រាប់​កូដ​នៃ​ផលិតផល​នាំចូល​របស់​យើង ដែល​យើង​បានដាក់​ពាក្យ​សម្រាប់​ការលើកលែង​ពន្ធ។ វា​នឹង​ល្អ ប្រសិនបើ​ពន្ធ​លើ​ការ​នាំចូល​ទាំងអស់​ត្រូវបាន​លុបចោល ដូច្នេះ​យើង​នឹងមិន​ចាំបាច់​ខ្វល់​អំពី​រឿង​ទាំងនេះ​ទៀត នៅពេលដែល​អាជីវកម្ម​ទាំងអស់​ត្រូវ​អនុវត្តតាម​ច្បាប់​ដូចគ្នានេះ។ រហូតមកដល់​ពេលនេះ យើង​នាំចូល​ផលិតផល​ពី​អ្នកផ្គត់ផ្គង់​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី ចិន និង​ជប៉ុន។ ខ្ញុំ​បានកត់សម្គាល់​ឃើញថា រដ្ឋាភិបាល​បាន​លុបចោល​នូវ​ពន្ធអាករ​លើ​តម្លៃបន្ថែម និង​ពន្ធ​លើ​ការ​នាំចូល ចំពោះ​ផលិតផល និង​សម្ភារៈ​ជាច្រើន ដូចជា ដែក និង​ស៊ីម៉ងត៍ ប៉ុន្តែ​តាមពិតទៅ ផលិតផល​មួយចំនួន​នៅតែ​ត្រូវ​បង់ពន្ធ​ទាំងនេះ ទោះបីជា​ផលិតផល​ទាំងនេះ​ស្ថិតនៅក្រោម​ទម្រង់ D និង​ E នៃ​នីតិវិធី​គយ​ក៏ដោយ។ ខ្ញុំ​សង្ឃឹមថា​រដ្ឋាភិបាល​នឹង​កាត់បន្ថយ​ពន្ធចំពោះ​ឧបករណ៍ និង​សម្ភារ​បរិក្ខារ​ដែល​បម្រើ​ឲ្យ​វិស័យ​សំណង់ និង​កសិកម្ម ដែល​បច្ចុប្បន្ន​នោះ​គឺ​ស្ថិតក្នុង​អត្រាពន្ធ​ប្រហែល ៥ ភាគរយ។ ខ្ញុំ​បានស្នើ​សុំ​អាជ្ញាធរ​ដើម្បី​ជួយ​សម្រួល​ដល់​នីតិវិធី​ទូទាត់​ពន្ធ ព្រមទាំង​ហាមឃាត់​យ៉ាងខ្លាំង​ចំពោះ​ការ​ចែកចាយ​ផលិតផល​ដែល​គ្មាន​ប្រភព​ផ្គត់ផ្គង់​ច្បាស់លាស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សមាគមអ្នកសាងសង់កម្ពុជាចូលរួមឧបត្ថម្ភគាំទ្រផ្សព្វផ្សាយច្បាប់ថ្មីស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងធុរកិច្ចសំណង់

ច្បាប់ស្តីពីសំណង់ និង​បទប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​ធុរកិច្ចសំណង់ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បានអនុម័ត និង​ចេញឱ្យអនុវត្តថ្មីៗ នៅក្នុងវិស័យសំណង់ ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈសិក្ខាសាលា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាចំនួនប្រមាណជាង ១០០នាក់ ដែលជាធុរជន និងតំណាងគ្រប់សហគ្រាសធុរកិច្ចក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធ។ រៀបចំដោយធ្វើបទបង្ហាញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា និងក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាលបានគាំទ្រយ៉ាងកក់ក្តៅបំផុត និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះសមាគមអ្នកសាងសង់កម្ពុជាក្នុងកិច្ចការធ្វើជាដៃគូពិភាក្សាលើវិស័យសំណង់ និងអចលនទ្រព្យ ក្នុងក្របខណ្ឌវិស័យឯកជន និងស្ថាប័នរដ្ឋ។ ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា ឯកឧត្តម លាង មុនីរិទ្ធ បានកត់សម្គាល់ឃើញថា កម្មវិធីសិក្ខាសាលានេះគឺមានសារៈសំខាន់ណាស់ដល់យើងគ្រប់គ្នា មិនថាឡើយអ្នកមានវិជ្ជាជីវៈជាអ្នកសាងសង់ សិក្សាគម្រោងប្លង់ ជាអ្នកធុរកិច្ច​លើវិស័យ​សំណង់ និងអចលនទ្រព្យ […]

២០ឆ្នាំមកនេះ អង្កការរូមធូរីដបានជួយកម្ពុជា សង់បណ្ណាល័យបានចំនួន ៣៣៩អគារ

ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ អង្គការរូមធូរីដ (Room to Read Cambodia) បានជួយសាងសង់បណ្ណាល័យចំនួន ៣៣៩អគារ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ក្រសួងអប់រំ បានឱ្យដឹងថា ក្រៅពីជួយសាងសង់បណ្ណាល័យ អង្គការនេះ ក៏បានជួយបង្កើតបណ្ណាល័យនៅតាមសាលាចំនួន ២.១១១ ដើម្បីជួយបណ្ដុះបណ្ដាលគ្រូ និងបណ្ណារក្សបានចំនួន ៩០០០នាក់ថែមទៀតផង។ លើសពីនេះ អង្គការនេះ ក៏បានបោះពុម្ពសៀវភៅជាភាសាខ្មែរបាន ២៦៦ចំណងជើង ចែកចាយសៀវភៅខ្មែរចំនួន ៥លានក្បាល សៀវភៅអង់គ្លេស ៣លានក្បាល ដែលសិស្សជាង ២.២លាននាក់បានទទួលផលដោយផ្ទាល់ និងជួយអនុវត្តកម្មវិធីបំណិនជីវិតនៅកម្រិតមធ្យមសិក្សា ដែលសិស្សស្រីជាង ២១.០០០ នាក់បានទទួលផល ព្រមទាំងបានជួយកុមារី និងសិស្សក្រីក្រអាចបន្តការសិក្សាបានថែមទៀត។ គួរបញ្ជាក់ដែរថា អង្គការរូមធូរីដ បាននិងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ អស់រយៈពេល ២០ឆ្នាំមកហើយ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ ចំនួន ២គឺ៖ អក្ខរកម្ម និងការអប់រំកុមារីសម្រាប់សមភាពយេនឌ័រ។ នាពេលបច្ចុប្បន្ន កម្មវិធីអក្ខរកម្មរបស់ Room […]

កម្ពុជាស្ថិតនៅចំបេះដូងអាស៊ាន ដែលជាទីតាំងដ៏មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគ

ប្រទេសកម្ពុជា ស្ថិតនៅចំកណ្តាលបេះដូងអាស៊ាន ដែលនេះជាទីតាំងដ៏មានសក្តានុពល និងទាក់ទាញបំផុតសម្រាប់វិនិយោគិននានាគួរតែមកវិនិយោគនៅប្រទេសមួយនេះ។​ នេះបើតាមសុន្ទរកថារបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។ ឯកឧត្តម បានលើកឡើងថា វិនិយោគិនគួរសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក ខណៈដែលកម្ពុជាស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់។ ឯកឧត្តមបន្តទៀតថា កម្ពុជាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពមួយមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ជាពិសេស ៦០%នៃប្រជាពលរដ្ឋកម្ពុជាសរុប គឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីពង្រឹងសមត្ថភាពយុវជន រាជរដ្ឋាភិបាលកម្ពុជា​ ទើបបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់។ ដោយឡែក ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ កម្ពុជាបាននិងកំពុងសាងសង់ ព្រមទាំងមានផែនការជាតិនានា សំដៅបង្កើនភាពប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិន ទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online v4.0) ជាមួយនឹងចក្ខុវិស័យដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនវិនិយោគិន។ ក្រៅពីទំនើបកម្មខាងលើ ដើម្បីសម្រួលកិច្ចការងារវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានជំរុញរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាបន្តបន្ទាប់ ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន សំដៅដល់ការលើកកម្ពស់ […]

សិង្ហបុរី​ចំណាយ $១៥លាន ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ១៥០០០នាក់ ឱ្យរៀនបច្ចេកវិទ្យា AI

ប្រទេសសិង្ហបុរី បានបង្ហាញផែនការដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងធុរកិច្ចនិងការច្នៃប្រតិដ្ឋ ដោយគ្រោងចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧៤៣លានដុល្លារអាមេរិក ទៅក្នុងគម្រោងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសអំពីការវិនិយោគដ៏ធំជាងគេនៅអាស៊ានលើវិស័យ AI នេះ ត្រូវបានអនុម័តជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤ របស់សិង្ហបុរី ដែលបង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ប្រទេស ឆ្ពោះទៅរកការរីកចំរើន និងការធ្វើអភិនវកម្មផ្នែកបច្ចេកវិទ្យា និងភាពធន់នឹងសេដ្ឋកិច្ច នេះបើយោងតាម Aseanbriefing ចុះផ្សាយថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។ យុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យាទំនើបនេះ គ្របដណ្តប់លើផ្នែកជាច្រើនដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ AI និងអនុវត្តភាពនៃបច្ចេកវិទ្យា AI លើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមសំខាន់ៗនៃផែនការនេះ រួមមានលទ្ធភាពទទួលបានបន្ទះឈីប (Chips) កម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការច្នៃប្រតិដ្ឋ AI,  ការបង្កើតភាពជាដៃគូជាមួយអ្នកដឹកនាំឧស្សាហកម្មក្នុងពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងការធ្វើវប្បកម្ម ទេពកោសល្យក្នុងស្រុកដើម្បីជំរុញកម្លាំងការងារ AI សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។ ផ្នែកសំខាន់ទីមួយនៃផែនការជាតិនេះ គឺការផ្តល់អាហារូបករណ៍សម្រាប់និស្សិតសិង្ហបុរី ឱ្យចាប់យកជំនាញទាក់ទងនឹងបច្ចេកវិទ្យា AI។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ថវិកាប្រហែល ២០លានដុល្លារសិង្ហបុរី (១៥លានដុល្លារអាមេរិក) នឹងត្រូវវិនិយោគលើអាហារូបករណ៍នៅទូទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ […]

រដ្ឋចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅខេត្តកំពង់ស្ពឺ

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានសម្រេចចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាម អនុក្រិត្យលេខ ៦០អនក្របក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យឌីជីថលកម្ពុជាមួយនេះ ត្រូវបានសរសេរជាអក្សរកាត់ថា ស.ឌ.ក និងជាភាសាអង់គ្លេសថា Digital University of Cambodia សរសេរជាអក្សរកាត់ថា DUC។ គួរបញ្ជាក់ថា ស.ឌ.ក គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុងគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស.ឌ.ក នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ទៀតដូចខាងក្រោម៖ ១_មហាវិទ្យាល័យឧស្សាហកម្មឌីជីថល ២_មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយ ៣_មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ៤_មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៥_មហាវិទ្យាល័យភាសាអង់គ្លេស - Video Advertisement -

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលសាខាវាលស្បូវ តម្លៃជាង ៦លានដុល្លារ បើកដំណើរការផ្លូវការហើយ

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលតម្លៃជាង៦លានដុល្លារ សាងសង់លើផ្ទៃដី ៦ហិកតា នៅស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនេះ គឺជាសាខាថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទើបតែទទួលបានចំណាត់ថ្នាក់ចូលក្នុងបញ្ជីឈ្មោះរបស់គណៈកម្មការចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក (World University Rankings for Innovations) ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលថ្មីនេះ មានអគារសិក្សាថ្មី១ខ្នង (កម្ពស់៤ជាន់ មាន១៥បន្ទប់) សាងសង់លើដីទំហំ ៦ហិកតា ដោយប្រើរយៈពេលជិត ៥ឆ្នាំ សម្រាប់​រៀបចំការអភិវឌ្ឍន៍ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុបអស់​ចំនួនជាង ៦លានដុល្លារ ក្នុងនោះរួមមាន៖ រៀបចំជាអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ និងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ គួររំលឹកទៀតថា មហាវិទ្យាល័យថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ […]