ពីឆ្នាំ២០១៦-២០១៩ កម្ពុជាទទួលជំនួយសរុបជាង ៥៥០ លានដុល្លារពីជប៉ុន

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ (២០១៦-២០១៩) ប្រទេសកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ សរុបជាងចំនួន ៥៥០ លានដុល្លារអាមេរិក ពីប្រទេសជប៉ុន ដែលភាគច្រើននៃជំនួយនោះ គឺសម្រាប់ការស្ដារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

របាយការណ៍បូកសរុបនេះ បានធ្វើឡើងក្នុងជំនួបលាគ្នារវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម Hidehisa Horinouchi កាលពីថ្ងៃទី ២១ សីហា កន្លងមកនេះ ក្នុងខណៈដែលឯកឧត្តម Hidehisa Horinouchi បញ្ចប់អាណត្តិនៃការបំពេញបេសកកម្មការទូតនៅកម្ពុជា។

របាយការណ៍នេះបានបង្ហាញថា ក្នុងចំណោមជំនួយសរុបទាំងអស់ មានចំនួន ១៥០ លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ទឹកស្អាត និងថាមពលអគ្គិសនី ជាដើម។

ទន្ទឹមនឹងនេះ ទឹកប្រាក់ចំនួនជាង ៤០០ លានដុល្លារ គឺជាឥណទានសម្បទាន ដែលកំពុងចំណាយទៅលើគម្រោងធំៗជាច្រើនដូចជា ការស្តារនិងពង្រីកផ្លូវជាតិលេខ ៥ គម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី ក៏ដូចជាគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា គម្រោងពង្រីកនិងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជា ស្នាដែជំនួយដ៏ធំនិងល្បីល្បាញមួយរបស់ជប៉ុនដល់កម្ពុជា។ គម្រោងពង្រីកកំពង់ផែស្វយ័តនេះ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅចុងឆ្នាំ២០១៩ ក្រោយទទួលបានកម្ចីសម្បទាន ២០៩លានដុល្លារអាមេរិក ពីប្រទេសជប៉ុន កាលពីខែ មិនា កន្លងមកនេះ។ (អានបន្ថែម)

ក្រោយការសាងសង់រួចនៅដើមឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១.២៩លានTEUs/ឆ្នាំ។ (អានបន្ថែម)

ទន្ទឹមនឹងនេះ គម្រោងពង្រីកផ្លូវជាតិលេខ ៥ ពីព្រែកក្តាមទៅប៉ោយប៉ែត ក៏ជាគម្រោងរបស់រដ្ឋាភិបាលជប៉ុនដ៏ធំមួយដែលកំពុងដំណើរការផងដែរ ដែលគម្រោងនេះប្រើប្រាស់ថវិកាឥណទានជាង ៥០០ លានដុល្លារអាមេរិក។ (អានបន្ថែម និង បន្ថែម)

គម្រោងទាំងមូលមាន ៤ ដំណាក់កាល កំណាត់ពីបាត់ដំបង-សិរីសោភ័ណ កំណាត់ព្រែកក្តាម-ធ្លាម្អម កំណាត់ពោធិ៍សាត់-បាត់ដំបង និង ចុងក្រោយកំណាត់ពីខេត្តបន្ទាយមានជ័យ-ប៉ោយប៉ែត។

យោងតាមរបាយការណ៍ដដែលនេះ គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៩ ទំហំនៃការវិនិយោគរបស់ជប៉ុនមកកាន់កម្ពុជាបានកើនឡើងដល់ទៅប្រមាណ ៥០០ លានដុល្លារអាមេរិក ខណៈដែលការនាំចេញរបស់កម្ពុជាទៅជប៉ុនមានទំហំជាង ១៧០០ លានដុល្លារអាមេរិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ

​វិមានរដ្ឋធម្មនុញ្ញ តម្លៃ ២.២៣៨.៨៤៧ដុល្លារអាមេរិក ស្ថិតនៅជិតវិមានឯករាជ្យ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេ​តិ​ក​ភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ។ នេះបើតាមព្រះរាជពិធីសម្ពោធ ក្រោមអធិបតីភាពព្រះករុណាព្រះបាទសម្ដេ​​ចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័​យ​កាលដ៏រុងរឿងក្រោមដំបូលនៃសុខសន្តិភាព។ បើតាមសុន្ទរកថាឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា វិមានរដ្ឋធម្មនុញ្ញមានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៣៨០ម៉ែត្រក្រឡា សង់បែរមុខទៅទិសខាងកើត។ សំណង់បេតិកភណ្ឌជាតិនេះ ត្រូវបានស្ថាបត្យករ ធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ដើម្បីញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង៖ ១)ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប។ ២)ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សំណង់វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចម្បង ដូចខាងក្រោម៖ ផ្នែកទី១ គឺ វិមានផ្នែកខាងក្រោម មានសាលតូចរាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា ខេមរសន្តិមូលសាល ជាទីតាំង ស្តម្ភរដ្ឋធម្មនុញ្ញ ដែលនៅខាងលើមានទម្រតម្កល់ ព្រះសិរមហាព្រហ្ម […]

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) បានបញ្ចប់ដោយជោគជ័យនូវកិច្ចប្រជុំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំខាន់ប្រមូលផ្តុំមេដឹកនាំ និងជាឱកាសបង្ហាញពីទស្សនៈវិស័យ សំណង់នៅទូទាំងអាស៊ីអាគ្នេយ៍។ ធ្វើជាម្ចាស់ផ្ទះ រៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានបង្ហាញជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់សហព័ន្ធអ្នកសាងសង់អាស៊ានក្នុងការជំរុញកិច្ចសហការ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងឧស្សាហកម្មសំណង់ក្នុងតំបន់។ ដោយមានតំណាងមកពីប្រទេសសមាជិកអាស៊ានទាំង៨ កិច្ចប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការចាប់យកឱកាសនាពេលអនាគតនៅក្នុងវិស័យសំណង់។ អ្នកចូលរួមបានពិភាក្សាយ៉ាងទូលំទូលាយ ដោយផ្តោតលើប្រធានបទដូចជា វឌ្ឍនភាពបច្ចេកវិទ្យា ការអនុវត្តអគារបៃតង និងតួនាទីសំខាន់នៃឧស្សាហកម្មសំណង់ក្នុងការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងផលប៉ះពាល់ពីឥទ្ធិពលសង្គ្រាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ព្រមទាំងការគិតគូរអំពីបទដ្ឋានការងារសម្រាប់កម្មករជំនាញ។ លោក Oliver HC Wee ដែលជាប្រធាន ACF បច្ចុប្បន្នបានលើកឡើងថា “កិច្ចប្រជុំក្រុមប្រឹក្សា ACF លើកទី 56 បង្ហាញសញ្ញាច្រើនជាងការប្រមូលផ្តុំនៃអ្នកដឹកនាំឧស្សាហកម្ម។ “រួមគ្នា យើងកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏រឹងមាំ ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។” ចំណុចសំខាន់មួយនៃកិច្ចប្រជុំគឺការដាក់ចេញនូវគំនិតផ្តួចផ្តើមក្នុងគោលបំណងលើកកម្ពស់ស្តង់ដារសុវត្ថិភាពសំណង់នៅទូទាំងអាស៊ាន។ កម្មវិធីនេះផ្តោតលើការចុះសម្រុងគ្នានៃបទប្បញ្ញត្តិសុវត្ថិភាព សម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តបច្ចេកវិជ្ជាសុវត្ថិភាពកម្រិតខ្ពស់នៅទូទាំងប្រទេសជាសមាជិក។ លើសពីនេះ ACF បានដាក់ចេញនូវប្លង់មេនៃការផ្លាស់ប្តូរឌីជីថល ដោយដោះស្រាយតម្រូវការបន្ទាន់សម្រាប់វិស័យសំណង់ ដើម្បីទទួលយកឧបករណ៍ និងដំណើរការឌីជីថល។ ចលនាយុទ្ធសាស្ត្រនេះមានគោលបំណងសម្រួលប្រតិបត្តិការ កែលម្អការគ្រប់គ្រងគម្រោង និងលើកកម្ពស់ការប្រកួតប្រជែងលើមាត្រដ្ឋានសកល។ កិច្ចប្រជុំក្រុមប្រឹក្សាក៏បានផ្តល់វេទិកាមួយសម្រាប់ប្រទេសជាសមាជិកដើម្បីបង្ហាញពីសមិទ្ធផលរបស់ពួកគេ និងចែករំលែកស្នាដៃល្អបំផុតក្នុងការសាងសង់។ […]

រដ្ឋាភិបាលកម្ពុជាចំណាយជាង $១៣០០លាន លើកម្មវិធីឧបត្ថម្ភប្រាក់ជូនពលរដ្ឋក្រីក្រ ៧០ម៉ឺនគ្រួសារ

រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់ ១៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ កាលពីចុងខែ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈពេល ៤៦ខែ ក្នុងនោះការអនុវត្តពេញលេញមានរយៈពេល ៤៣ខែ (ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តយុទ្ធសាស្រ្ត​ចាកចេញពីកម្មវិធីមានរយៈពេល ៣ខែ (ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមានចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់ ដោយបានចំណាយថវិកាជាង ១.៣៥៩ លានដុល្លារ។ ប្រភពដដែល បានបន្ថែមថា បើគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណសមធម៌ចំនួន ៧០ម៉ឺនគ្រួសារ ឬស្មើនឹង ២.៨ លាននាក់, មានគ្រួសារចំនួន ៥៧ម៉ឺនគ្រួសារ (ប្រមាណ ៨៤ %) បានចុះឈ្មោះចូលក្នុងកម្មវិធីនេះរួចរាល់ និងទទួលបានផលពីកម្មវិធីនេះ ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណ […]

កម្ពុជាមានក្រុមហ៊ុន៨ ឈ្នះជ័យលាភីអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ប្រចាំឆ្នាំ២០២៤

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ កាលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានប្រគល់ពានរង្វាន់ជ័យលាភី សរុបចំនួន៨ ដល់ក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃ ដែលបានឈ្នះពីកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម។ ក្រសួងកសិកម្ម បានឱ្យដឹងថា លទ្ធផលអ្នកឈ្នះពានរង្វាន់សម្រាប់ជ័យលាភីត្រូវបានកំណត់តាមលំដាប់ ក្នុងនោះរួមមាន៖ ពានកិត្តិយសសម្រាប់ ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា ២០២៤ ចំនួន៣៖ ទី១)ក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តព្រះវិហារ ទី២)ក្រុមហ៊ុន Mirarth Agri Tech Co.Ltd មកពីខេត្តកំពង់ធំ ទី៣)សហគ្រាស កម្ពុណាត់ អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តកំពង់ធំ។ ចំណែក ពានកិត្តិយសម្រាប់ អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា២០២៤ បានទៅលើសហគ្រាសចំនួន ២  ទី១)សហគ្រាស សុវណ្ណៈមូជិន អាហ្រ្គូ ឯ.ក […]

Google ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម

ក្រុមហ៊ុន​ Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។ បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។ លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក […]

កម្ពុជានឹងធ្វើទំនើបកម្មប្រព័ន្ធ 4G ទៅ 5G ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល

កម្ពុជា កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយផ្តោតលើការធ្វើទំនើបកម្មឌីជីថលពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបច្ចេកវិទ្យាសម័យទំនើប។ នេះបើតាមការថ្លែងរបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ពោធមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី បានលើកឡើងថា ដើម្បីវិវត្តខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល ឬមួយឧស្សាហកម្ម៤.០ គឺទាល់តែមានការអភិវឌ្ឍធនធានមនុស្ស មូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចធានាបាន ខណៈដែលកម្ពុជាកំពុងសិក្សាអភិវឌ្ឍន៍ពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G។ សម្តេចបានបញ្ជាក់ពីមូលហេតុដែលទាមទារឱ្យមានការអភិវឌ្ឍនេះ គឺដោយសារការប្រកួតប្រជែងក្នុងពិភពលោកកា​ន់​តែច្រើនឡើង ដែលបណ្តាប្រទេសជាច្រើនកំពុងខិតខំ និងបានទៅដល់ប្រព័ន្ធ 5G រួចទៅហើយ។ សម្តេចបានបន្តថា ការអភិវឌ្ឍនធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ នឹងជួយប្រទេសកម្ពុជា ឈានទៅដល់ទំនើបកម្មមួយជំហានទៅមុខទៀត ដែលធានានូវភាពប្រកួតប្រជែងដោយចីរភាពរយៈពេលវែង។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា​ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍនធនធានមនុស្សជាអាទិភាពទី១ សម្រាប់រយៈពេល២៥ឆ្នាំទៅមុខ ដូច្នេះដំណើរការនៃការទំនើបកម្មវិស័យឌីជីថលនេះ នឹងចូលរួមជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនេះផងដែរ។​ គួររំលឹកថា ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) […]