ដីសម្បទានសេដ្ឋកិច្ចរយៈពេល ៩៩ ឆ្នាំ ត្រូវកាត់មកត្រឹមតែ៥០ ឆ្នាំវិញ

ដីឯកជនរបស់រដ្ឋ ដែលបានធ្វើសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជនកន្លងមក ដែលមានរយៈពេល ៩៩ឆ្នាំ ខ្លះទៀត៩០ ឆ្នាំ ឬខ្លះទៀត ៧០ ឆ្នាំនោះ គឺដាច់ខាតត្រូវកាត់រយៈពេលមកត្រឹម ៥០ ឆ្នាំវិញ។ នេះជាលើកឡើង របស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០។​

មកដល់ពេលនេះ ក្រសួងបានពិនិត្យសើរើមើលរយៈពេលនៃការជួលដីបានចំនួន ៦៤ ក្រុមហ៊ុនហើយ​ ក្នុងចំនួនក្រុមហ៊ុនទាំង ២៣១ នោះ ដើម្បីកាត់បន្ថយនូវរយៈពេលជួលដីលើសពី ៥០ ឆ្នាំ មកត្រឹមតែ ៥០ ឆ្នាំវិញ ឱ្យស្របតាមខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់នេះ ដែលបានកំណត់ថា រាល់កិច្ចសន្យាសម្បទានដីទាំងអស់ មិនត្រូវឱ្យលើសពី ៥០ ឆ្នាំ។

នេះជាការបញ្ជាក់របស់ឯកឧត្តម ក្នុងកិច្ចប្រជុំនោះ តបទៅ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដលល់យោបល់។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនឯកជនបានជួលដីពីរដ្ឋមានចំនួន ២៣១ ក្រុមហ៊ុន នៅលើផ្ទៃដីចំនួន ១លាន និង ១០ ម៉ឺនហិកតា។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា កន្លងមក រដ្ឋយកថ្លៃឈ្នួលតែលើដីណា ដែលក្រុមហ៊ុនបានឈូសឆាយព្រៃស្អាត ហើយការជួលដីពីរដ្ឋ មានតម្លៃ ៥ ដុល្លារ ក្នុង ១ ហិកតា ប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីពេលនេះទៅ រដ្ឋាភិបាល បានកំណត់ឱ្យក្រុមហ៊ុនឯកជនដែលបានជួលដីពីរដ្ឋ ត្រូវតែបង់ថ្លៃឈ្នួលដីតាមទំហំដីដែលបានជួល។

ឆ្លើយតបកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០  អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឱ្យដឹងថា៖ “សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ធ្វើឡើងក្នុងគោលដៅ គឺដើម្បីឱ្យរាជរដ្ឋាភិបាលអាចរៀបចំ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រួមមានដូចជា ដីធ្លី អគារ និងរបស់ទ្រព្យរដ្ឋទាំងអស់ ដែលអនុវត្តទៅមានគោលការណ៍ច្បាស់លាស់។”

លោកបន្តថា “កន្លងមក យើងអនុវត្តទៅដោយមានជាអនុក្រឹត្យ ជាប្រកាស ជាអាដហុក [មានន័យថា ប្រើប្រាស់ច្បាប់ទាំងនោះជាពិសេសទៅលើគោលណាមួយចាំបាច់]។ ឥឡូវនេះ យើងចង់ចេញច្បាប់មួយឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋទាំងអស់ហ្នឹង ឱ្យជាលក្ខណៈយន្តការច្បាស់លាស់ ជាប្រព័ន្ធ ហើយក្រសួងស្ថាប័នទាំងអស់អនុវត្ត ពេលមានច្បាប់ហ្នឹងហើយ។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្ន គម្រោងសង់ប្រព័ន្ធរំដោះទឹកនៅរាជធានីភ្នំពេញភាគខាងលិច សម្រចបាន ៨៨%

ត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីបញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៨៨% ហើយគ្រោងនឹងបញ្ចប់ការងារទាំងស្រុងនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងនេះ ផ្តោតសំខាន់លើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង។ បច្ចុប្បន្ន គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ,  ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) […]

ត្រឹមថ្ងៃ៣១ មីនា គម្រោងសង់ទំនប់អាងទឹកដងកាំបិត នៅកំពង់ធំ សម្រេចបាន ៥២,៨%

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គម្រោងសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៥២,៨% ហើយ។ នេះបើតាមយោងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ការងារសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ រួមមាន៖ ការសាងសង់ខ្នងទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ គោលបំណងចម្បងនៃការសាងសង់អាងទឹកនេះ គឺដើម្បីធានានូវសន្ដិសុខទឹក និងការផ្គត់ផ្គង់ទឹកបម្រើឱ្យការស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម ហើយគម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ និងជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុផងដែរ។ គួររំលឹកថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ ត្រូវប្រើរយៈពេល ៤៨ខែ​ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ជាការរំពឹងទុក […]

ប្រតិភូចិនមកពីខេត្តសានស៊ី សន្យាជួយកៀរគរអ្នកវិនិយោគមកបោះទុនវិនិយោគនៅកម្ពុជា

ប្រតិភូវិនិយោគិនចិនមកពីខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងជួយជំរុញកៀរគរវិនិយោគិនពីប្រទេសចិនមកបោះទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត សំដៅជំរុញសេដ្ឋកិច្ចប្រទេសទាំងពីរ។នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ទ្បោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូចិនមកពីខេត្តសានស៊ី ដឹកនាំដោយលោក Darren Teng ប្រធានក្រុមប្រឹក្សាភិបាលនៃខេមបូឌា ស៊ីឃ្យូរឹធី នាថ្ងៃទី២៦ មីនា។នាឱកាសនោះ ឯកឧត្តម ទ្បោ ទិត្យច័ន្ទសុភក្តិ បានលើកឡើងពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តផ្សេងៗដូចមានចែងក្នុងច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា។ ឯកឧត្តម ក៏បានស្នើគណៈប្រតិភូចិន គិតគូរពិចារណាក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យអាទិភាពនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប លោក Darren តំណាងវិនិយោគិនចិន បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈលោកក៏មានបំណងស្វែងយល់បន្ថែមពីគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លើសពីនេះ លោក ក៏បានសន្យាថានឹងព្យាយាមផ្សព្វផ្សាយព័ត៌មានស្តីពីការវិនិយោគ និងកៀរគរវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា ប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ។ ជាក់ស្តែង ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១១២ ក្នុងទុនវិនិយោគប្រមាណជាង ១ប៊ីលានដុល្លារអាម៉េរិក ហើយការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណជិត ៨០% នៃទុនវិនិយោគសរុប៕] - Video […]

ក្រសួងបរិស្ថាន នឹងធ្វើយុទ្ធនាការសម្អាតសំរាមតាមផ្លូវជាតិចំនួន១២៦ ខ្សែ នៅទូទាំងប្រទេសកម្ពុជា

ក្រសួងបរិស្ថាន​បាន​ប្រកាស​ពី​យុទ្ធនាការ​ដ៏​ធំ​មួយ​ក្នុង​គោលបំណង​សម្អាត​សំរាម​នៅ​តាម​ផ្លូវជាតិ​ចំនួន ១២៦ខ្សែ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ គំនិតផ្តួចផ្តើមនេះមានឈ្មោះថា “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” ត្រូវបានសម្ពោធជាផ្លូវការដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សុផល្លែត បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រគំនិតផ្តួចផ្តើម “កម្ពុជាស្អាត ខ្មែរអាចធ្វើបាន” ដែលលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងសហគមន៍ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន រួមទាំងតំបន់ជុំវិញភូមិ សាលារៀន វត្តអារាម និងទីសាធារណៈផ្សេងៗទៀត។ យុទ្ធនាការរបស់ក្រសួងលើកនេះ នឹងផ្តោតលើការចូលរួមយ៉ាងសកម្មរបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាផ្លូវជាតិត្រូវបានរក្សាភាពស្អាត និងគ្មានសំរាម និងកាកសំណល់ប្លាស្ទិកនៅចុងឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ដល់ការកែលំអទីក្រុង និងទីប្រជុំជននៅតាមដងផ្លូវសំខាន់ៗ។ គួរបញ្ជាក់ថា ផែនការសកម្មភាពនេះដែរ នឹងត្រូវអនុវត្តនៅទូទាំងរាជធានី និងខេត្តនានាក្នុងប្រទេសកម្ពុជា ដោយផ្តល់អាទិភាពដល់ផ្លូវជាតិសំខាន់ៗចំនួន ១២៦ខ្សែ ដែលមានប្រវែងសរុបប្រមាណ ៦៣០៩,៥៧ គីឡូម៉ែត្រ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហការក្នុងចំណោមសហគមន៍ និងអង្គការនានា ដើម្បីធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងនេះទទួលបានជោគជ័យ។ បើក្រឡេកទៅមើលការខិតខំប្រឹងប្រែងកន្លងមក ក្រសួងបានលើកឡើងពីភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយផ្លាស្ទិកឆ្នាំ២០២៤ ដែលបានកាត់បន្ថយការនាំចូលផ្លាស្ទិកបានជាង ៨០% ដោយជោគជ័យ និងនាំឱ្យមានការកាត់បន្ថយប្រមាណ ៨០% នៃសំរាម […]

រដ្ឋមន្រ្តីបរិស្ថាន៖ GCF គ្រោងផ្តល់ថវិកា ៤០លានដុល្លារ ដល់កម្ពុជាអនុវត្តកម្មវិធីរេដបូកជាតិ

កម្ពុជានឹងទទួលបានថវិកា ៤០លានដុល្លា ពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund_GCF) សម្រាប់អ​នុ​​វ​ត្តកម្មវិធីរេដបូកជាតិ ខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោ​ក។ នេះបើតាមការ​​ឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា គម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត បានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែន​ការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។ បន្ថែមពីនេះ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅ​លើពិភពលោក។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេ​ស​​អាស៊ែបៃហ្សង់។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន TotalEnergies បានប្រកាសពីផែនការរបស់ខ្លួនក្នុងការវិនិយោគលើគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញ ដែលស្របតាមគម្រោង REDD+ របស់កម្ពុជា នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ (អានបន្ថែម) […]

ក្រុមហ៊ុនចិន China Minsheng Stone ចង់បោះទុនវិនិយោគកែច្នៃថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា

ក្រុមហ៊ុន China Minsheng Stone Industry Group មកពីប្រទេសចិន មានបំណងបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាយ ជាំងទ្បុង (Mai Jianglong) អនុប្រធានក្រុមហ៊ុន China Minsheng Stone Industry Group កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផលពិសេស របបលើកទឹកចិត្តវិនិយោគ និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបានបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង និងកាន់តែមានភាពទាក់ទាញ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ និងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យអស់សមត្ថភាពដើម្បីចូលរួមបង្កើតតម្លៃបន្ថែម។ គួរបញ្ជាក់ថា ក្រៅពីវិស័យថ្មម៉ាប គិត​មកទល់​បច្ចុប្បន្ន កម្ពុជាមាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មអារ​ទូទាំងប្រទេសចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០គម្រោង ស្ថិត​ក្នុង​ខេត្តចំនួន ១១។ ក្នុង​ចំណោម​នោះ ខេត្តក្រចេះ​នាំមុខគេ ដែលមានរោងចក្រ​កែច្នៃថ្មអា​ចំនួន […]