ដីសម្បទានសេដ្ឋកិច្ចរយៈពេល ៩៩ ឆ្នាំ ត្រូវកាត់មកត្រឹមតែ៥០ ឆ្នាំវិញ

ដីឯកជនរបស់រដ្ឋ ដែលបានធ្វើសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជនកន្លងមក ដែលមានរយៈពេល ៩៩ឆ្នាំ ខ្លះទៀត៩០ ឆ្នាំ ឬខ្លះទៀត ៧០ ឆ្នាំនោះ គឺដាច់ខាតត្រូវកាត់រយៈពេលមកត្រឹម ៥០ ឆ្នាំវិញ។ នេះជាលើកឡើង របស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០។​

មកដល់ពេលនេះ ក្រសួងបានពិនិត្យសើរើមើលរយៈពេលនៃការជួលដីបានចំនួន ៦៤ ក្រុមហ៊ុនហើយ​ ក្នុងចំនួនក្រុមហ៊ុនទាំង ២៣១ នោះ ដើម្បីកាត់បន្ថយនូវរយៈពេលជួលដីលើសពី ៥០ ឆ្នាំ មកត្រឹមតែ ៥០ ឆ្នាំវិញ ឱ្យស្របតាមខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់នេះ ដែលបានកំណត់ថា រាល់កិច្ចសន្យាសម្បទានដីទាំងអស់ មិនត្រូវឱ្យលើសពី ៥០ ឆ្នាំ។

នេះជាការបញ្ជាក់របស់ឯកឧត្តម ក្នុងកិច្ចប្រជុំនោះ តបទៅ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដលល់យោបល់។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនឯកជនបានជួលដីពីរដ្ឋមានចំនួន ២៣១ ក្រុមហ៊ុន នៅលើផ្ទៃដីចំនួន ១លាន និង ១០ ម៉ឺនហិកតា។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា កន្លងមក រដ្ឋយកថ្លៃឈ្នួលតែលើដីណា ដែលក្រុមហ៊ុនបានឈូសឆាយព្រៃស្អាត ហើយការជួលដីពីរដ្ឋ មានតម្លៃ ៥ ដុល្លារ ក្នុង ១ ហិកតា ប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីពេលនេះទៅ រដ្ឋាភិបាល បានកំណត់ឱ្យក្រុមហ៊ុនឯកជនដែលបានជួលដីពីរដ្ឋ ត្រូវតែបង់ថ្លៃឈ្នួលដីតាមទំហំដីដែលបានជួល។

ឆ្លើយតបកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០  អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានឱ្យដឹងថា៖ “សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ធ្វើឡើងក្នុងគោលដៅ គឺដើម្បីឱ្យរាជរដ្ឋាភិបាលអាចរៀបចំ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រួមមានដូចជា ដីធ្លី អគារ និងរបស់ទ្រព្យរដ្ឋទាំងអស់ ដែលអនុវត្តទៅមានគោលការណ៍ច្បាស់លាស់។”

លោកបន្តថា “កន្លងមក យើងអនុវត្តទៅដោយមានជាអនុក្រឹត្យ ជាប្រកាស ជាអាដហុក [មានន័យថា ប្រើប្រាស់ច្បាប់ទាំងនោះជាពិសេសទៅលើគោលណាមួយចាំបាច់]។ ឥឡូវនេះ យើងចង់ចេញច្បាប់មួយឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋទាំងអស់ហ្នឹង ឱ្យជាលក្ខណៈយន្តការច្បាស់លាស់ ជាប្រព័ន្ធ ហើយក្រសួងស្ថាប័នទាំងអស់អនុវត្ត ពេលមានច្បាប់ហ្នឹងហើយ។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាបង្កើតភ្លៀងសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយកម្ដៅតាមសាលារៀនសាធារណៈ

រដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចតាមមូលដ្ឋានចុះបង្កើតភ្លៀងសិប្បនិមិ្មតនៅតាមសាលារៀនសាធារណៈ ដើម្បីជួយកាត់បន្ថយកម្តៅ ខណៈបច្ចុប្បន្នអាកាសធាតុក្តៅហួតហែងខ្លាំង ដែលអាចនឹងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សតាមសាលារៀន។ ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចខេត្តកោះកុង និងស្រុកមណ្ឌលសីមា ក៏បានចុះអនុវត្តភ្លាមៗដោយបានធ្វើការបាញ់ទឹកដើម្បីបង្កើតជាភ្លៀងសិប្បនិម្មិតនៅតាមអគារសិក្សានីមួយៗ តាមទីធ្លា និងលើដំបូលអគារនៅសាលារៀនចំនួន២ គឺសាលាបឋមសិក្សាទីរួមខេត្ត ក្នុងក្រុងខេមរៈភូមិន្ទ និងសាលារៀនចាំយាម ស្រុកមណ្ឌលសីមាខេត្តកោះកុង។ នេះបើយោងតាមហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ទាក់ទងនឹងសកម្មភាពមួយនេះដែរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅខេត្តកោះកុង បានបង្ហាញក្តីសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការមួយនេះ និងបានថ្លែងអំណរគុណដល់កង់កម្លាំងសមត្ថកិច្ចចំពោះសកម្មភាពចុះបាញ់ទឹក ថាពិតជាបានរួមចំណែក លើកម្ពស់សុខភាពសិស្ស ខណៈបច្ចុប្បន្នអាកាសធាតុក្តៅខ្លាំងខុសពីឆ្នាំមុនៗ។ ទន្ទឹមនឹងនេះផងដែរ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងទៀតថា លោកបានដាក់ផែនការដល់បណ្តារអធិការនគរបាលស្រុកត្រៀមចុះបាញ់ទឹកបង្កើតជាភ្លៀវសិប្បនិម្មិតតាមសាលារៀននានា ពេលមានការស្នើសុំពីគណៈគ្រប់គ្រងសាលារៀននីមួយៗ ពិសេសពេលមានអាកាសធាតុក្តៅខ្លាំង ដើម្បីកាត់បន្ថយកម្តៅ និងផ្តល់ឱកាសឱ្យសិស្សបានបន្តសិក្សារៀនសូត្រ។ គួររំលឹកថា កាលពីថ្ងៃ០១ ឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមដែរថា បើថ្ងៃណាក្តៅខ្លាំងលើស៤០អង្សា សិស្សអាចឈប់សំរាកបានដើម្បីសុវត្ថិភាព ខណៈសម្តេចក៏ស្នើឱ្យក្រសួងអប់រំកែម៉ោងពេលវេលារៀន និងអាចផ្អាកការសិក្សារបស់សិស្សបាន។ ទន្ទឹមគ្នានេះ សម្តេចក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមចេញអន្តរាគមន៍លើបញ្ហាខ្វះទឹកជូនពលរដ្ឋឱ្យបានទានពេលផងដែរ៕ - […]

ត្រីមាសទី១-២០២៤ កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យឧស្សាហកម្មសរុបជិត ២០ពាន់លានដុល្លារ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួនសរុបជិត ២០ពាន់លានដុល្លារ កើនឡើង ១៣,៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងឱកាសសម្ពោធដាក់ដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងដំណើរអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តរបស់កម្ពុជា ដែលឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ឯកឧត្តមបានបន្ថែមថា ការដំណើរការរោងចក្រនេះ នឹងក្លាយជាកម្លាំងដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេសមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោក Kashitani ICHIRO ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho Corporation ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនមិនត្រឹមតែនឹងផលិតយានយន្តប៉ុណ្ណោះទេ តែក៏នឹងផ្តោតលើការបណ្តុះបណ្តាល និងការអប់រំក្នុងវិស័យយានយន្តផងដែរ ដោយគ្រោងបង្កើតសាលាបណ្ដុះបណ្ដាលតូយ៉ូតា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ គួរបញ្ជាក់ថា […]

ក្រសួងដែនដី៖ បន្តិចទៀត ការកាត់ឈ្មោះទិញលក់អចលនទ្រព្យនៅកម្ពុជា នឹងធ្វើតាមប្រព័ន្ធឌីជីថល ប្រើពេលតែ២ម៉ោង

ក្នុងរវាង៥ឆ្នាំខាងមុខ ដោយសារបទពិសោធន៍របស់មន្ត្រីជំនាញនិងការរីកចម្រើននៃបច្ចេកវិទ្យា នឹងជំរុញឱ្យនិតិវិធីនៃការកាត់ឈ្មោះឬការផ្ទេរកម្មសិទ្ធិទិញលក់អចលនទ្រព្យនៅកម្ពុជា អាចនឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថលដោយប្រើពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសំណង់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ដែលបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នៅសណ្ឋាគារអូឡាំពិក។ ​ យោងតាម លោកឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមអ្នកសាងសង់កម្ពុជា ក៏បានលើឡើងដែរថា សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានរៀបចំសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីស្វែងយល់លម្អិតបន្ថែមឱ្យបានច្បាស់អំពីច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធសំណង់ថ្មីៗ ដែលរាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដាក់ចេញឱ្យអនុវត្ត ។ ក្នុងឱកាសនោះ លោកឧកញ៉ាបានមានប្រសាសន៍ថា “ការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបែបនេះ ទាមទារនូវស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិយ៉ាងទូលំទូលាយ ជាមូលដ្ឋានបច្ចេកទេសសម្រាប់ការសាងសង់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើននៃវិស័យសំណង់”។ នាឱកាសនោះដែរ ឯកឧត្តម លាង មុនីរិទ្ធិ បានបន្ថែមថា បច្ចុប្បន្នវិស័យសំណង់និងការងារគ្រប់គ្រងដីធ្លីនៅប្រទេសកម្ពុជា កំពុងមានការលូតលាស់ខ្លាំងមិនមែននៅតែក្នុងទីក្រុង ឬក្នុងរាជធានីប៉ុណ្ណោះទេ […]

ឆ្នាំ២០២៣ ខេត្តព្រះសីហនុមានអត្រាពលរដ្ឋភាពក្រីក្រ ថយចុះ ១,៦៨%

គិតត្រឹមឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ មានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលធ្វើឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការថយចុះមកត្រឹម ១,៦៨ភាគរយ ខណៈរដ្ឋកំពុងបន្តជំរុញនូវការដាក់ចេញវិធានការច្បាប់ និងយុទ្ធសាស្ត្រដើម្បីបង្កើនការអភិវឌ្ឍន៍ខេត្តមួយនេះបន្ថែមទៀតផងដែរ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា ក្នុងឆ្នាំ២០២៣ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ក្នុងខេត្តព្រះសីហនុមានចំនួន ៤.៦០២ដុល្លារ និងមានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលនាំឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះថយចុះមកត្រឹម ១,៦៨ភាគរយ។ សិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, តំណាងកំពង់ផែខេត្តព្រះសីហនុ, តំណាងសភាពាណិជ្ជកម្មខេត្ត, ពាណិជ្ជករ និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្ត សរុបចំនួន ៨៦រូប។ ជាមួយគ្នានេះ ឯកឧត្តម យុន ហេង ក៏បានបញ្ជាក់ដែរថា ដើម្បីជំរុញការអភិវឌ្ឍន៍រាជធានី/ខេត្ត ពិសេសខេត្តព្រះសីហនុ រដ្ឋាភិបាលបានដាក់ចេញនូវច្បាប់យុទ្ធសាស្ត្រដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការប្រកួតប្រជែង ដើម្បីទាក់ទាញនិងលើកទឹកចិត្តដល់វិនិយោគគិនដែលជាការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។ សូមរម្លឹកដែរថា កាលពីឆ្នាំ២០២២កន្លងទៅនេះ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះរហូត ១,៨៦ភាគរយ […]

រោងចក្រដំឡើងរថយន្តToyota តម្លៃជាង ៣៦លានដុល្លារ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ

រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន ដែលមានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២.៩៧១ម៉ែត្រក្រឡា។(អានបន្ថែម) បន្ថែមពីនេះ រោងចក្រនេះ ប្រើប្រាស់ទុនវិនិយោគចំនួន ៣៦.៧៨១.០០០ដុល្លារអាមេរិក និងប្រើប្រាស់បុគ្គលិកសរុបចំនួន ១៥០នាក់។ លើសពីនេះ រោងចក្រនេះ មានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ […]

ត្រីមាសទី១-២០២៤ កំពង់ផែក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់រហូត ២៤ម៉ឺនTEUs កើន ២៣%

គិតត្រឹមរយៈពេល១៤សប្តាហ៍ ឬប្រមាណ៩៨ថ្ងៃដំបូង ក្នុងឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកុងតឺន័រឆ្លងកាត់ចំនួន ២៤ម៉ឺនTEUs កើនឡើងជាង ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣ កន្លងទៅ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះ​សំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា ២០២៤។ នាឱកាសនោះ ឯកឧត្តបានឱ្យដឹងថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សរុបចំនួន ១.៣៥៥នាក់ (ក្នុងនោះមានស្ត្រី ១៣១នាក់) ហើយបើគិតក្នុងរយៈពេល ១៤សប្តាហ៍ដំបូងក្នុងឆ្នាំ២០២៤នេះ មានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនប្រមាណ ២៤ម៉ឺនTEUS កើនឡើង ២៣,៤៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលតួលេខនេះបានបង្ហាញពីសន្ទុះប្រកប ដោយភាពរឹងមាំសម្រាប់ឆ្នាំ២០២៤។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ កំពង់ផែខាងលើនេះ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សរុបចំនួនជិត ៨០ម៉ឺនTEUS កើនឡើង ៦,៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ និងមានចំណូលអាជីវកម្មសរុបប្រមាណជាង ៩៥លានដុល្លារ កើនឡើង ៥,៤២%។ ជាមួយគ្នានេះដែរ […]