Construction & Property Magazine 068

ព័ត៌មានដែលទាក់ទង

ជិតផុតហើយ! ឱកាសចំណេញចុងក្រោយជាមួយប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មី អង្គញ់នាំសំណាងពីបុរី ប៉េង ហួត!

កាលពីដើមខែមេសារនេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រកាសពីការផ្ដល់ជូនប្រូម៉ូសិនអបអរសាទដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ដ៏អស្ចារ្យសម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។ គួររម្លឹកផងដែរថា ប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មីដ៏អស្ចារ្យរួមមាន៖ ➤ ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ➤ បោះអង្គញ់នាំសំណាងដើម្បីទទួលបាន៖ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ សម្រាប់ទិញគ្រឿងសង្ហារិមដ៏ទាន់សម័យ ♥ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01ឆ្នាំ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ ពី PH Grand Hall ♥ Apple Watch Series 9 ឬ ♥ Air Pods Pro 2 អ្វីដែលសំខាន់ គឺទិញភ្លាម ចូលរស់នៅបានភ្លាមតែម្ដង! រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖  / ។ ព័តមានបន្ថែម សូមទស្សនាវិដេអូ […]

រដ្ឋជំរុញតបណ្តាញទឹកចូលតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុឱ្យបានឆាប់ ខណៈបច្ចុប្បន្នកំពុងជួបបញ្ហាខ្វះ…

អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមហ៊ុន អានកូ ពន្លឿនការតបណ្តាញទឹកស្អាតចូលទៅតំបន់សេដ្ឋកិច្ចពិសេសឱ្យបានលឿននិងឆាប់បំផុត ខណៈបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តនេះ កំពុងជួបបញ្ហាខ្វះ ទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសារខ្វះបណ្តាញទុយោទឹកភ្ជាប់ និងរដូវប្រាំងបានអូសបន្លាយយូរពេក។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅពេលចុះពិនិត្យទីតាំងតបណ្តាញទឹកស្អាតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានឱ្យដឹងថា សម្រាប់ទឹកស្អាតមិនមានការខ្វះខាតនោះទេ អ្វីដែលខ្វះនោះគឺបណ្តាញទុយោទឹកតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចតែប៉ុណ្ណោះ ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងតំបន់សេដ្ឋកិច្ចមួយនេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាមទារឱ្យតបណ្តាញមេចូលទៅកាន់តំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដើម្បីធ្វើការចែកចាយទៅតាមតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន។ ហេតុនេះ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុន ពន្លឿនការតបណ្តាញទឹកស្អាតទៅតំបន់សេដ្ឋកិច្ចពិសេសឱ្យបានលឿន ដើម្បីប្រើប្រាស់ប្រចាំថ្ងៃបានទាន់ពេលវេលា។ ជាការឆ្លើយតប លោក ណាំ គាតេង នាយកគ្រប់គ្រង់ទូទៅក្រុមហ៊ុន អានកូវ៉ធើរសឹបផ្លាយខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងមមាញឹកក្នុងការតបណ្តាញទុយោថ្មីចំនួន ២ខ្សែ ក្នុងមួយខ្សែៗមានមុខកាត់ ៤០០មីលីម៉ែត្រ និងមានប្រវែងជាង ២គីឡូម៉ែត្រ អាចផ្គត់ផ្គង់ទឹកក្នុងមួយថ្ងៃ ១ម៉ឺនម៉ែត្រគូប។ លោកបន្តថា ចំពោះការតបណ្តាញថ្មីនេះ គ្រោងចំណាយពេលចំនួនពីរថ្ងៃ សង្ឃឹមថា នៅពេលខាងមុខតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងមិនមានការខ្វះខាតទឹកស្អាតប្រើប្រាស់ទៀតទេ។ គួរបញ្ជាក់ដែរថា បើតាមនាយកគ្រប់គ្រង់ទូទៅក្រុមហ៊ុន អានកូវ៉ធើរសឹបផ្លាយខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា ដោយសារតែឆ្នាំ២០២៤នេះ រដូវប្រាំងបានអូសបន្លាយវែង ធ្វើឱ្យការប្រើប្រាស់ទឹកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ […]

ក្រុមហ៊ុនផ្លូវល្បឿនលឿន​បន្តបញ្ចុះតម្លៃ ២០% រយៈពេល៦ខែ សម្រាប់តែអ្នកប្រើគន្លង២នេះប៉ុណ្ណោះ!

ក្រុមហ៊ុនផ្លូវល្បឿនលឿន​សម្រេចបន្តបញ្ចុះតម្លៃ ២០ភាគរយ រយៈពេល៦ខែទៀត សម្រាប់អ្នកប្រើប្រាស់គន្លង ETC និង ANPR ដោយឡែកសម្រាប់អ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងត្រឡប់មកគិតតម្លៃដើមវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤តទៅ។ នេះបើតាម​សេចក្តីជូនដំណឹង​​របស់ក្រុមហ៊ុនស្តីពីការវិលត្រឡប់មកតម្លៃដើមវិញជាដំណាក់កាលនៃថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ការ​បន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ ២០%) ក្នុងរយៈពេលពេញ ៦ខែនេះ ចំពោះអ្នកប្រើប្រាស់គន្លង ETC និង ANPR គឺ​គិតពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៤​។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។ ដោយឡែក​ចំពោះអ្នកប្រើប្រាស់ផ្លូវ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងត្រឡប់មកតម្លៃដើមវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤តទៅ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤មក សាធារណជនគ្រប់រូបនឹងអាចបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ នៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ […]

ផ្សារទំនើប​ ខេ​ ម៉ល ​ទី២របស់អឺបេនលែន នឹងលេចរូបរាងនៅជិតព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលទ្រព្យ អឺបេនលែន បានប្រារព្ធពិធីបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត របស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ  ។ ពិធីសម្ពោធការដ្ឋានសាងសង់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ក្នុងពិធីដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន បុរីចន្ទគីរី ផ្សារទំនើប ខេ ម៉ល និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ រូបភាពតំណាងផ្សារទំនើប ខេ​ ម៉ល ព្រែកត្នោតនាពេលឆាប់ៗខាងមុខនេះ ផ្សារទំនើបសហគមន៍ថ្មីសន្លាងនេះ ​មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន (ឬផ្លូវ ៦០ម៉ែត្រ) និងត្រឹមតែ ១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងបើកដំណើរការផ្លូវការ​នាពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងដំណាក់កាលដំបូង។ ក្រោមការរចនាដោយគិតគូរយ៉ាងម៉ត់ចត់ ផ្សារទំនើប ខេ ម៉ល បានផ្តោតសំខាន់ទៅលើតម្រូវការអ្នកប្រើប្រាស់ ដោយដើរតួជាទីតាំងល្អបំផុតមួយសម្រាប់អ្នករស់នៅក្នុងសហគមន៍ជុំវិញតំបន់ភាគខាងត្បូងនេះ ជាមួយភាពងាយស្រួលក្នុងការទិញទំនិញ ការជួបជុំ ការសម្រាកកម្សាន្ត​​និងការរចនាដ៏មានភាពទាក់ទាញក្នុងធម្មជាតិបៃតងស្រស់បំព្រង។​ […]

រដ្ឋលើទឹកចិត្តម្ចាស់អចលនទ្រព្យចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពមុនដំណាច់ខែមិថុនា នឹងទទួលបានការលើកលែងពន្ធ

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ម្ចាស់អលចនទ្រព្យដែលមិនទាន់បានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព មានឪកាសទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល​រួមមាន ពន្ធបន្ថែម និងការប្រាក់ ប្រសិនបើចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអលចនទ្រព្យ មុនដំណាច់ខែមិថុនាខាងមុខ។​ យោងតាមព្រឹត្តិបត្រព័ត៌មានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ម្ចាស់អលចនទ្រព្យត្រូវចុះបញ្ជី ឬ ធ្វើបច្ចុប្បន្នភាពព័ត៌មានអលចនទ្រព្យនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារ។ ចំពោះអលនទ្រព្យ ដែលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់បន្តគ្នាច្រើនលើក ត្រូវបានអនុគ្រោះពន្ធលើអចលនទ្រព្យ ដោយអនុញ្ញាតឱ្យគិតពន្ធចាប់ពីរយៈពេលដែលម្ចាស់កម្មសិទ្ធិចុងក្រោយបានទទួលសិទ្ធិកាន់កាប់អចលនទ្រព្យនោះ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវរួសរាន់ចុះបញ្ជីអលចនទ្រព្យរបស់ខ្លួន ឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២៤។​ សូមបញ្ជាក់ថា ពន្ធលើអចលនទ្រព្យ ជាប្រភេទប្រចាំឆ្នាំដែលត្រូវបានប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។​ ពន្ធនេះ ត្រូវប្រមូលលើអចលនទ្រព្យ (ដី និង/ឬសំណង់) ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងនៃខេត្តទាំងអស់ ដែលមានតម្លៃចាប់ពី ១០០លានរៀល (សមមូលនឹង ២៥.០០០ដុល្លារ) ឡើងទៅ។ - Video Advertisement -

រដ្ឋ​កំណត់យកដីសម្បទានសង្គមកិច្ច ១៥០៧ហិកតា នៅខេត្តកំពត សម្រាប់ចែកជូនអតីតយុទ្ធជន

រាជរដ្ឋភិបាល បានកំណត់យកទីតាំងដីសម្បទានចំនួន ២កន្លែង ដែលមានទំហំ ១,៥០៧ហិកតា សម្រាប់ចែកជូនអតីតកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋក្រីក្រ នៅខេត្តកំពត ខណៈបច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងពន្លឿនលើការងារនេះ។ នេះបើយោងតាមកិច្ចប្រជុំស្ដីពី «យុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច» ក្រោមការដឹកនាំរបស់ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះបានសង្កត់ធ្ងន់លើផែនការកំណត់យកដីសម្បទានសង្គមកិច្ចចំនួន២ ទីតាំង ដែលមានទំហំសរុប ១,៥០៧ហិកតា  សម្រាប់ចែកជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ នៅខេត្តកំពត ដោយក្នុងនោះរួមមាន៖ ទីតាំងទី១ មានទំហំ ១.២៨៨ហិកតា នៃផ្ទៃដីសរុប ១.៥៨៦ហិកតា ដែលស្ថិតនៅតំបន់៣១៧ ក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋសម្រាប់គោលដៅសម្បទានសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ។ និងទីតាំងទី២ មានទំហំ ២១៩ហិកតា ស្ថិតនៅតំបន់ដំរី ក្នុងឃុំត្រពាំងខ្លាំង ស្រុកឈូក និងឃុំស្ទឹងកែវ ស្រុកទឹកឈូ ត្រូវបានរក្សារទុកសម្រាប់ធ្វើជាដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដីចំនួន […]