ផ្សារទំនើប​ ខេ​ ម៉ល ​ទី២របស់អឺបេនលែន នឹងលេចរូបរាងនៅជិតព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលទ្រព្យ អឺបេនលែន បានប្រារព្ធពិធីបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត របស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ  ។

ពិធីសម្ពោធការដ្ឋានសាងសង់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត

ក្នុងពិធីដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន បុរីចន្ទគីរី ផ្សារទំនើប ខេ ម៉ល និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

រូបភាពតំណាងផ្សារទំនើប ខេ​ ម៉ល ព្រែកត្នោតនាពេលឆាប់ៗខាងមុខនេះ

ផ្សារទំនើបសហគមន៍ថ្មីសន្លាងនេះ ​មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន (ឬផ្លូវ ៦០ម៉ែត្រ) និងត្រឹមតែ ១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងបើកដំណើរការផ្លូវការ​នាពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងដំណាក់កាលដំបូង។ ក្រោមការរចនាដោយគិតគូរយ៉ាងម៉ត់ចត់ ផ្សារទំនើប ខេ ម៉ល បានផ្តោតសំខាន់ទៅលើតម្រូវការអ្នកប្រើប្រាស់ ដោយដើរតួជាទីតាំងល្អបំផុតមួយសម្រាប់អ្នករស់នៅក្នុងសហគមន៍ជុំវិញតំបន់ភាគខាងត្បូងនេះ ជាមួយភាពងាយស្រួលក្នុងការទិញទំនិញ ការជួបជុំ ការសម្រាកកម្សាន្ត​​និងការរចនាដ៏មានភាពទាក់ទាញក្នុងធម្មជាតិបៃតងស្រស់បំព្រង។​

ជាពិសេស​ ផ្សារទំនើប ខេ ម៉ល ថ្មីនេះ​ នឹងសម្រួលដល់ម្ចាស់ផ្ទះជាង៣០០ គ្រួសារ ដែលកំពុងចូលមករស់នៅក្នុងបុរីចន្ទគីរី ដោយបច្ចុប្បន្ននេះកំពុងឈានដល់ការបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរហើយ។ ទន្ទឹមគ្នានេះដែរ បុរីចន្ទគីរី គម្រោង២ ដែលមានទីតាំងស្ថិតនៅជាប់នឹងមាត់ស្ទឹងព្រែកត្នោត ចម្ងាយត្រឹមតែ ៥០០ម៉ែត្រ ពីផ្លូវជាតិលេខ២ ក៏បានចាប់ផ្តើមធ្វើការសាងសង់ជាបន្តបន្ទាប់ និងបង្កើនសក្តានុពល និងភាពរស់រវើកដល់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោតបន្ថែមទៀត។

ប្លង់មេគម្រោងបុរីចន្ទគីរី ​និងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត

ស្ថិតនៅលើផ្ទៃដីទំហំប្រមាណ ៨០០០ម៉ែត្រការ៉េ ផ្សារទំនើប ខេ  ម៉ល ព្រែកត្នោត នឹងក្លាយជាទីតាំងដ៏ទាក់ទាញមួយសម្រាប់អ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ​ដោយមានការរចនាប្រកបដោយភាពច្នៃប្រឌិត និងសោភ័ណស្រស់ស្អាត ដើម្បីផ្តល់ជូននូវបទពិសោធន៍​ទិញទំនិញ ការសម្រាកលម្ហែក្នុងបរិស្ថានបែបធម្មជាតិ និងភាពងាយស្រួលសម្រាប់សហគមន៍ជុំវិញ​ ដោយពាំនាំមកនូវសេវាកម្មដ៏សម្បូរបែប និងហាងទំនិញល្បីៗ ក៏ដូចជាទីធ្លាសម្រាប់ការរៀបចំកម្មវិធីកម្សាន្ត និងការតាំងពិពណ័ផ្សេងៗ ជាមួយចំណតយានយន្តធំទូលាយផងដែរ។

ទិដ្ឋភាពផ្សារទំនើប ខេ ម៉ល វេង ស្រេង

គួរបញ្ជាក់​ដែរថា ​នាពេលបច្ចុប្បន្ននេះ ផ្សារទំំនើប ខេ ម៉ល វេង ស្រេង ទទួលបានការគាំទ្រពីសំណាក់អតិថិជនប្រមាណជាង ៦៣០០នាក់ជារៀងរាល់ថ្ងៃ និងមានដៃគូអាជីវកម្មចំនួន ៣៨ រួមមាន ហាងទំនិញ ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗ។ អឺបេនលែន នឹងបន្តបោះជំហានយ៉ាងសកម្មក្នុងការអភិវឌ្ឍគម្រោងអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅក្នុងទីក្រុងកាន់​តែប្រសើរជាងមុន។

សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងការជួលទីតាំងផ្សារទំនើប ខេ ម៉ល វេង ស្រេង ០៩៩ ៨៨៨ ៥៩៥ or leasing@urbanlandasia.com

អំពីក្រុមហ៊ុន អឺបេនលែន

អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ២០១៣  ដោយស្ថាបត្យករ លោក កាំង ហុក ក្នុងគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរស់នៅ ធ្វើការ និងកម្សាន្ដ។ រាល់គ្រប់គម្រោងទាំំងអស់ ត្រូវបានរចនាឡើងដោយផ្អែកទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ ក្រមហ៊ុន អឺបេនលែន ជឿជាក់ថា ការផ្តោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅ និងការចូលរួមចំណែកកែប្រែការរស់នៅក្នុងសហគមន៍ឲ្យកាន់តែប្រសើរ តាមរយៈគម្រោងរបស់យើង។

ក្រុមហ៊ុន អឺបេនលែន មានមោទនភាពជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនរបស់ ISI GROUP ដែលមានកេរ្តិ៍ឈ្មោះ និងភាពជោគជ័យ ក្នុងការវិនិយោគជាច្រើនវិស័យ។ ជាមួយនឹងបទពិសោធន៍ និងចំណេះដឹងទីផ្សារជាង ២៥ឆ្នាំ ISI GROUP គឺជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងវិស័យសម្ភារសំណង់ ដំណោះស្រាយសំណង់អគារដែក ការអភិវឌ្ឍអចលនទ្រព្យ ការអប់រំ ព្រមទាំងផ្នែកអាហារ និងភេសជ្ជៈ។ ភាពចម្រុះនៃប្រភេទអាជីវកម្មរបស់យើង តំណាងអោយចក្ខុវិស័យមួយ ដែលជំរុញដល់ការលូតលាស់ប្រកបដោយចីរភាព ហើយកម្មវិធីទំនួលខុសត្រូវសង្គម (CSR)របស់យើង ក៏បានបង្កើតឡើងដើម្បីចូលរួមចំណែកអភិវឌ្ឃទៅកាន់សហគមន៍យើងវិញផងដែរ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជិតផុតហើយ! ឱកាសចំណេញចុងក្រោយជាមួយប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មី អង្គញ់នាំសំណាងពីបុរី ប៉េង ហួត!

កាលពីដើមខែមេសារនេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រកាសពីការផ្ដល់ជូនប្រូម៉ូសិនអបអរសាទដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ដ៏អស្ចារ្យសម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។ គួររម្លឹកផងដែរថា ប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មីដ៏អស្ចារ្យរួមមាន៖ ➤ ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ➤ បោះអង្គញ់នាំសំណាងដើម្បីទទួលបាន៖ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ សម្រាប់ទិញគ្រឿងសង្ហារិមដ៏ទាន់សម័យ ♥ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01ឆ្នាំ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ ពី PH Grand Hall ♥ Apple Watch Series 9 ឬ ♥ Air Pods Pro 2 អ្វីដែលសំខាន់ គឺទិញភ្លាម ចូលរស់នៅបានភ្លាមតែម្ដង! រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖  / ។ ព័តមានបន្ថែម សូមទស្សនាវិដេអូ […]

៥ ចំណុចដែលលោកអ្នកគួរ​ទិញផ្ទះនៅបុរី ប៉េង ហួត ដឹស្ដា មេរាហ្កាដិន

បុរី ប៉េង ហួត គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងការអភិវឌ្ឍន៍ផ្ទះសម្រាប់រស់នៅ ក៏ដូចជាសម្រាប់ធ្វើអាជីវកម្ម​នៅគម្រោងជាច្រើនក្នុងរាជធានីភ្នំពេញ។ ក្នុងនោះគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតរបស់ក្រុមហ៊ុន​ដែលកំពុងសាងសង់យ៉ាងមមាញឹក និងមានសក្ដានុពលគួរឱ្យកត់សម្គាល់នោះគឺ គម្រោង ដឹស្ដា មេរាហ្កាដិន។ គម្រោង ដឹស្ដា មេរាហ្កាដិន មានចំណុចពិសេសៗជាច្រើន ដែលលោកអ្នកគួរតែពិចារណាក្នុងការជ្រើសរើសយកធ្វើជាលំនៅឋាន ឬធ្វើអាជីកម្មដូចខាងក្រោម៖ ១- ស្ថិតនៅលើផ្លូវសក្ដានុពលដែលតភ្ជាប់ទៅតំបន់សំខាន់នានា គម្រោងនេះស្ថិតនៅលើបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលជាទីក្រុងរណបថ្មីមួយនៅកៀកនឹងចំណុចកណ្ដាលរាជធានីភ្នំពេញ និងជាផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗ ដូចជា៖ ផ្លូវក្រវាត់ក្រុងទី៣ ព្រលានយន្តហោះថ្មី តំបន់ចំការដូង តំបន់ទួលពង្រ ក្រុងតាខ្មៅ និងតំបន់កួរស្រូវជាដើម។ ទីតាំងនេះជាទីតាំងយុទ្ធសាស្រ្តមួយ ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅថ្ងៃអនាគត។ ២- មានម៉ូដផ្ទះច្រើនជម្រើសសមស្របគ្រប់តម្រូវការ ក្នុងចំណោមគម្រោងទាំងអស់របស់បុរី ប៉េង ហួត គម្រោង ដឹស្តា មេរាហ្កាដិន មានជម្រើសម៉ូដផ្ទះច្រើនជាងគេ រាប់ចាប់ពីហ្សបហោស៍ វីឡាកូនកាត់ វីឡាភ្លោះ ទាំងក្លាសិក និងម៉ូដឺន និងវីឡាទោលគ្រប់ទំហំ ហើយទីតាំងសុទ្ធតែល្អ មានផ្លូវខ្វាត់ខ្វែង សួនច្បារ និងជិតច្រកចេញជាដើម។ រីឯតម្លៃ គម្រោងនេះមានតម្លៃល្អ និងការផ្ដល់ជូនយ៉ាងពិសេស។ ៣- មានហេដ្ឋារចនាសម្ព័ន្ធ […]

ប្រូម៉ូសិនចូលឆ្នាំខ្មែររបស់បុរី ប៉េង ហួត ចំណេញអីចំណេញយ៉ាងនេះ!!

រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជារៀងរាល់ឆ្នាំ បុរី ប៉េង ហួត តែងតែ​បង្កើតកម្មវិធីសប្បាយៗ រួមទាំងមានការតុបតែងរៀបចំលម្អនៅ​តាមខ្លោងទ្វារ និងខាងក្នុងបរិវេណបុរីផងដែរ។ បន្ថែមពីនេះ ដើម្បីចូលរួមអបអរសារទរក្នុងឱកាសឆ្នាំថ្មី​នេះ បុរី ប៉េង ហួត ក៏មានផ្ដល់ជូនឱកាសចំណេញដ៏ពិសេសសម្រាប់អតិថិជនដែលចង់ទិញផ្ទះក្នុងខែមេសានេះទៀតផង។​ តោះ មកដឹងទាំងអស់គ្នាថា បុរី ប៉េង ហួត នឹងផ្ដល់ជូនអ្វីខ្លះសម្រាប់អតិថិជន​ក្នុងឱកាសឆ្នាំថ្មីនេះ? សម្រាប់អតិថិជនដែលកក់ផ្ទះណាមួយនៅគ្រប់​គម្រោង បុរី ប៉េង ហួត នឹងទទួលបានឱកាសចំណេញដូចជា៖ ✨ទទួលបានការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ✨ទិញភ្លាម ចូលរស់នៅបានភ្លាមៗ ✨ការបោះអង្គញ់នាំសំណាង ដែលទទួលបានរង្វាន់ជាច្រើនដូចជា៖​ សេវាគ្រប់គ្រងបុរីរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ ប័ណ្ណទឹកប្រាក់សម្រាប់ទិញគ្រឿងសង្ហារិម ប័ណ្ណទឹកប្រាក់សម្រាប់ប្រារព្ធកម្មវិធីនៅ ភីអេច ហ្រ្គេនហល នាឡិកា Apple Watch Series 9 ឬ Airport Pro Series 2។​ សូមទស្សនាវីដេអូនៅទីនេះ សូមជម្រាបផងដែរថា ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមេសារនេះតែ ប៉ុណ្ណោះ។ ដូច្នេះសូមរួសរាន់ឡើង ដើម្បីកុំឱ្យឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះរំលងផុតឱ្យសោះ! អតិថិជនទាំងអស់ក៏អាច​ទស្សនាផ្ទះគំរូប្រភេទថ្មី​ផ្ទាល់បាន […]

ប៉េង ហួត សង្រ្កាន្ត នឹងចាប់ផ្តើមនៅថ្ងៃទី៥-៦-៧ មេសា នៅបរិវេណ សួនអឺរ៉ុប ភី អេច យូរ៉ូផាក

ការតុបតែង និងរៀបចំឆ្លងសម័យកាលនៃកម្មវិធី ប៉េង ហួត សង្ក្រាន្ត គឺនឹងវិលត្រឡប់មកវិញនៅដើមខែមេសា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ និងថ្ងៃទី៧ ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន បុរី ប៉េង ហួត សម្រាប់ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។ មិនខុសពីរាល់ឆ្នាំ បុរី ប៉េង ហួត មិនត្រឹមតែជាសហគមន៍រស់នៅដ៏សុខដុមរមនាតែប៉ុណ្ណោះនោះទេ បន្ថែមពីនេះក្រុមហ៊ុន ​បុរី ប៉េង ហួត ក៏បានគិតគូរទៅដល់ការបង្កើតព្រឹត្តិការណ៍ធំៗតាមរដូវកាលកម្សាន្តជារៀងរាល់ឆ្នាំសម្រាប់មហាជនទូទៅអាចរីករាយមកកម្សាន្តដោយសេរីផងដែរ ។ ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ឆ្នាំទី២ ដ៏អស្ចារ្យនេះនឹងត្រូវរៀបចំឡើងដោយមានការនាំយកមកនូវទស្សនីយភាពដ៏ថ្មីប្លែកអស្ចារ្យ ដោយមានការ សម្តែងពិសេសៗទាំងសិល្បៈបុរាណ សម័យ ហើយក៏មានស្តង់អាហារ ស្តង់ផលិតផល និងសេវាកម្មចម្រុះ ជាពិសេសមានការដាក់តាំងលក់ម្ហូបអាហារខ្មែរឆ្ងាញ់ៗល្បីៗ និងផលិតផលខ្មែរច្រើនយ៉ាង ច្រើនបែប ហើយអ្វីដែលពិសេសនោះគឺនឹងមានវត្តមានការច្រៀងអោយទស្សនិជនស្តាប់ដោយម្ចាស់ពាន The Rapper Cambodia Yuu Hai ក៏ដូចជាតារាចម្រៀងរ៉េបដ៏ល្បីៗ Goofy និង Roxy ដែលនាំមកជូនដោយស្រាបៀរហនុមានផងដែរនៅបរិវេណសួន អឺរ៉ុប […]

ទិដ្ឋភាពនៃការបើកលក់ជាផ្លូវការគម្រោងថ្មី របស់បុរី ប៉េង ហួត

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះក្រុមហ៊ុន​បុរី ប៉េង ហួត បានរៀបចំកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មី​ឈ្មោះថា ដឹស្ដា ផ្លាទីនីម អេកូ ប៉ូលី ដែលមានទីតាំងនៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ ដោយមានការចូលរួមយ៉ាងច្រើនកុះករ និងសប្បាយរីករាយពីអតិថិជនទាំងថ្មី ទាំងចាស់។ ការបើកលក់ជាផ្លូវការនូវគម្រោងថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ពីអតិថិជន ដោយបានចូលមកសាកសួរព័ត៌មាន ក៏ដូចជាមកមើលម៉ូដផ្ទះថ្មីសន្លាងចុងក្រោយបង្អាស់របស់បុរី ប៉េង ហួត និងចូលទស្សនាផ្ទះគំរូដ៏ស្រស់ស្អាត គួរឱ្យចង់រស់នៅ។ កម្មវិធីបើកលក់ជាផ្លូវការនេះមានរយៈពេល២ថ្ងៃ គឺជាឱកាសដ៏ចំណេញមិនធ្លាប់មានសម្រាប់ដើមឆ្នាំថ្មីនេះ ដោយអតិថិជនដែល​កក់ក្នុងថ្ងៃកម្មវិធីនឹងទទួលបានការផ្ដល់ជូនដូចជា៖ ទិញផ្ទះទទួលបានខុនដូ ១យូនីតភ្លាមៗ ទទួលបានឡានអាគុយដ៏ទំនើបសេរ៊ីចុងក្រោយគេភ្លាមៗ ផ្តល់ជូនប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះរហូតដល់ US$ ៥,០០០ ព្រមទាំងការបង្វិលកងសំណាងជាមួយកាដូបន្ថែមផ្សេងៗ។ លើសពីនេះទៀតនោះអតិថិជនអាចមានឱកាសទស្សនាផ្ទះគំរូថ្មីក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ផ្ទាល់តែម្ដង ការកម្សាន្តជាមួយសកម្មភាពផ្សេងៗ ការថតរូបស្អាតៗ និងកាដូជាច្រើនផ្សេងទៀត។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងថ្មីនេះ អាចចូលរួមកម្មវិធីដោយសេរី​នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងមុខផ្ទះគំរូថ្មីរបស់បុរី ប៉េង ហួត នៅផ្លូវអេកូ ខូលិកសិន […]

បុរី ប៉េង ហួត នឹងសម្ពោធលក់គម្រោងថ្មីឆាប់ៗ ហើយអាចទស្សនាផ្ទះគំរូថ្មីជិតដប់ប្រភេទ!

នៅថ្ងៃទី២៣-២៤​ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ បុរី ប៉េង ហួត​ នឹងធ្វើការបើកលក់ជាផ្លូវការនូវគម្រោងថ្មី ដែលផ្តល់ឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជន ដែលទន្ទឹងរង់ចាំឱកាសចំណេញសម្រាប់គម្រោងថ្មី និងម៉ូដផ្ទះថ្មីដើម្បីវិនិយោគដ៏ឆ្លាតវៃ។ គម្រោងដ៏ថ្មីសន្លាងមួយរបស់​បុរី ប៉េង ហួត នឹងចាប់បើកលក់ជាផ្លូវការក្នុងខែមីនានេះ គឺ គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែលមានទីតាំងស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា​ ផ្លាទីនីម អេកូ ខូលិកសិន ដោយមានសុទ្ធសឹងតែជាប្រភេទផ្ទះម៉ូដ ថ្មី កាន់តែប្រណីតរាប់ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាទោលជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនេះ លោកអ្នកនឹងមានឱកាសទស្សនាផ្ទះគំរូម៉ូដថ្មីទាំងនេះដោយផ្ទាល់ ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗជាច្រើន។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងកម្មវិធីទាំងពីរថ្ងៃនេះនឹងទទួលបានប្រ៉ម៉ូសិន​ជាច្រើនទាំងការបញ្ចុះតម្លៃ បូករួមការផ្ដល់ជូនជាច្រើនផ្សេងទៀតដូចជា៖ ✨ទិញផ្ទះទទួលបានខុនដូ ១ Unit ភ្លាមៗ ✨ទទួលបានឡានអាគុយសេរីចុងក្រោយគេមួយគ្រឿងភ្លាមៗ ✨ប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះតម្លៃរហូតដល់ $៥០០០ ✨ការបង្វិលកងសំណាងដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ សូមចូលរូមទស្សនាជាវីដេអូនៅទីនេះ  សូមកុំឱ្យឱកាសនេះកន្លងផុត! សូមអញ្ជើញមកចូលរួមកម្មវិធីបើកលក់ជាផ្លូវការនេះដោយសេរី  នៅថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ ដើម្បីទទួលបានឱកាសពិសេសនេះ និងទស្សនាផ្ទះគំរូបានមុនគេ។ […]