ផ្លូវជាតិលេខ ៤៨ នឹងបើកការដ្ឋាននៅខែវិច្ឆិកា រដ្ឋចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រួចហើយ

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំការហ្លួងស្រុកស្រែអំបិល ទៅដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី ១ វិច្ឆិកា ខាងមុខនេះហើយ ខណៈកិច្ចសន្យាសាងសង់ត្រូវបានចុះហត្ថលេខារវាងភាគីពាក់ព័ន្ធរួចរាល់ហើយកាលពីព្រឹកថ្ងៃទី ២៣ សីហានេះ។

ពិធីចុះហត្ថលេខាធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ។

ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវ AC ដែលមានប្រវែងសរុប ១៤៨គម ក្នុងនោះប្រវែង ១២២,៩ គម មាន២ គន្លង និង ប្រវែង ២៥,១គម មានចំនួន ០៤ គន្លង។

គម្រោងនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨,៣លានដុល្លារអាមេរិក ដែលក្នុងនោះជាង ៦៥ លានដុល្លារជាកម្ចីពីប្រទេសកូរ៉េខាងត្បូង និង ១៣លានដុល្លារជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម)

តាមកិច្ចសន្យា គម្រោងនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន KCI & KECC Joint Venture។

គួរបញ្ជាក់ថា ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ (Dawai) ប្រទេសភូមា។

តាមបណ្តោយផ្លូវជាតិលេខ៤៨ នេះ មានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ចំនួន០៤កន្លែង រួមមាន តំបន់សេដ្ឋកិច្ចពិសេសកោះកុង(Koh Kong SEZ) តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និងតំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ។

ដូច្នេះការលើកកម្ពស់នេះ នឹងជួយកាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរ និងដឹកជញ្ជូន ក៏ដូចជាបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន SchneiTec ក្លាយជាក្រុមហ៊ុនដំបូងបង្អស់នៅកម្ពុជា ដែលបោះផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង

ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក (SchneiTec Dynamic) បានចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់ ក្នុងទំហំ ៥០លានដុល្លារ ក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីអភិវឌ្ឍផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា។ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការរបស់ ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ទទួលបានជំនួយបច្ចេកទេស លើការរៀបចំក្របខ័ណ្ឌសញ្ញាបណ្ណបៃតង និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអ្នកផ្តល់ប្រឹក្សា ឬ ស្ថាប័នជំនាញ (Second Party Opinion) ពីស្ថាប័ន S&P Global Rating, តាមរយៈកម្មវិធី “ជំរុញការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)” ដែលជាកិច្ចសហការរួមគ្នា រវាង និយ័តករមូលបត្រកម្ពុជា, UNESCAP, GGGI, CGIF និង GuarantCo […]

កម្ពុជាចាប់ផ្តើមអនុវត្តគម្រោងកែលម្អសន្តិសុខទឹក ដោយប្រើកម្ចីពីធនាគារពិភពលោក $១៤៥លាន

ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមអនុវត្តគម្រោង “ការកែលម្អសន្តិសុខទឹករបស់កម្ពុជា” ជាផ្លូវការ ដែលគាំទ្រដោយកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់ពីធនាគារពិភពលោកចំនួន ១៤៥លានដុល្លារ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសន្តិសុខទឹកនៅទូទាំងប្រទេស បង្កើនផលិតភាពកសិកម្ម និងពង្រឹងភាពធន់នឹងហានិភ័យដែលទាក់ទងនឹងអាកាសធាតុ។ នៅក្នុងសិក្ខាសាលានាពេលថ្មីៗនេះ ឯកឧត្តម ហ៊ាន​ វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ការកែលម្អការគ្រប់គ្រងទឹក ចំពេលបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ រួមមានទឹកជំនន់ធ្ងន់ធ្ងរ គ្រោះរាំងស្ងួត និងការវាយប្រហារដោយសមាសធាតុចង្រៃនាពេលកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍ថា “យើងត្រូវផ្តល់អាទិភាពដល់សន្តិសុខទឹក និងអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីការពារបរិស្ថាន និងកសិកម្មរបស់យើង” ។ (អានបន្ថែម) ឯកឧត្តមរដ្ឋលេខាធិការ ក៏បានដាក់ចេញនូវគោលនយោបាយដែលមានចំណងជើងថា “មានហូប, មានប្រើ, មានបាន និងមានរហូត” ដែលផ្តោតលើការជំរុញវិស័យកសិកម្ម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានាសន្តិសុខស្បៀង ជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងលើកកំពស់ជីវភាពរបស់កសិករនៅទូទាំងប្រទេស។ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងពីសារៈសំខាន់នៃគម្រោងនេះ ដោយបានកត់សម្គាល់ថា គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក ដែលមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ការការពារបរិស្ថាន […]

រដ្ឋមន្រ្តីបរិស្ថាន៖ GCF គ្រោងផ្តល់ថវិកា ៤០លានដុល្លារ ដល់កម្ពុជាអនុវត្តកម្មវិធីរេដបូកជាតិ

កម្ពុជានឹងទទួលបានថវិកា ៤០លានដុល្លា ពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund_GCF) សម្រាប់អ​នុ​​វ​ត្តកម្មវិធីរេដបូកជាតិ ខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោ​ក។ នេះបើតាមការ​​ឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា គម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត បានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែន​ការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។ បន្ថែមពីនេះ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅ​លើពិភពលោក។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេ​ស​​អាស៊ែបៃហ្សង់។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន TotalEnergies បានប្រកាសពីផែនការរបស់ខ្លួនក្នុងការវិនិយោគលើគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញ ដែលស្របតាមគម្រោង REDD+ របស់កម្ពុជា នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ (អានបន្ថែម) […]

ជប៉ុនជួយកម្ពុជាជាង ១៧លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាត និងបង្កើតស្ថានីយវាស់វែងដោយផ្កាយរណប

រាជរដ្ឋាភិបាលជប៉ុន​ ផ្តល់ជំនួយជាង ១៧លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជាអនុវត្តគម្រោងពង្រីកប្រព័ន្ធទឹកស្អាត និងបង្កើតស្ថានីយវាស់វែងដោយផ្កាយរណប។ នេះបើតាមពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ ទឹកប្រាក់ជំនួយខាងលើនេះ ត្រូវបានផ្តល់លើគម្រោងចំនួន ០២ដូ​ចខាងក្រោម៖ ១. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៨៥០លានយ៉េន (ប្រមាណ ១៣.៣០០.០០០ ដុល្លារអាមេរិក) សម្រាប់ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក និង ២.ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៦០០លានយ៉េន (ប្រមាណ ៤.៣២០.០០០ ដុល្លារអាមេរិក) សម្រាប់ គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ ក្រៅពីជំនួយខាងលើ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត ១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ រួមមាន៖​ ជំរុញសកម្មភាពដោះមីន និងសង់សារមន្ទីរមីន នៅសៀមរាប។ (អានបន្ថែម) ជំនួយហិរញ្ញវត្ថុនេះមិនត្រឹមតែមានគោលបំណងលើកកំពស់សេវាកម្មសំខាន់ៗដូចជាការផ្គត់ផ្គង់ទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសុវត្ថិភាពក្នុងតំបន់ ធានាបាននូវអនាគតភ្លឺស្វាងសម្រាប់ប្រជាជនកម្ពុជា។ - Video Advertisement -

ជប៉ុនជួយ CMAC ជិត $១១លាន ជំរុញសកម្មភាពដោះមីន និងសង់សារមន្ទីរមីន នៅសៀមរាប

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២។ នេះបើតាមការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងនេះ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ គម្រោងទាំង២នោះរួមមាន៖​ គម្រោងទី១​ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (Strengthening CMAC’s Capacity on the South-South Cooperation Training under the Economic and Social Development Programme”។​ គម្រោងនេះមានថវិកាសរុបចំនួន ១.១៦៦លានយ៉េន ប្រមាណជាង៨,៤លានដុល្លារ ដែលត្រូវប្រើប្រាស់ដើម្បីទិញសម្ភារៈបច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់ និងអន្តរជាតិ។ គម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន […]

អឺរ៉ុបសម្រេចវិនិយោគជាង ៨៦លានដុល្លារ ដើម្បីធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា

សហភាពអឺរ៉ុបបានប្រកាសពីការវិនិយោគដ៏សំខាន់ចំនួនជិត ៨០លានអឺរ៉ូ (ប្រហែល ៨៦លានដុល្លារ) ក្នុងគោលបំណងផ្លាស់ប្តូរវិស័យកសិកម្មរបស់កម្ពុជា និងលើកកម្ពស់លទ្ធភាពទទួលបានរបស់កសិករទាំងទីផ្សារក្នុងស្រុក និងពិភពលោក។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ​នៅ​រាជធានី​ភ្នំពេញ ក្រោមវត្តមានរបស់ឯកឧត្ដម​សាស្ត្រាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Nicola Beer អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប (EIB)។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់ជំនួយឥតសំណងចំនួន ១៥លានអឺរ៉ូ ពីសហភាពអឺរ៉ុប ដើម្បីគាំទ្រកម្មវិធីដ៏ទូលំទូលាយមួយដែលមានគោលបំណងជំរុញសេដ្ឋកិច្ចជនបទ និងកែលម្អពាណិជ្ជកម្មផលិតផលកសិកម្ម។ គោលដៅចម្បងរបស់កម្មវិធីនេះ រួមមាន ការធ្វើទំនើបកម្មក្នុងការអនុវត្តកសិកម្ម ការលើកកម្ពស់សន្តិសុខស្បៀង និងការពង្រឹងសក្តានុពលនាំចេញកសិផលកម្ពុជា។ បន្ថែមពីលើជំនួយរបស់សហភាពអឺរ៉ុបនេះ ត្រូវបានបន្លែមលើប្រាក់កម្ចី ៦០លានអឺរ៉ូ ពី EIB Global និងបន្ថែមចំនួន ៤,៥លានអឺរ៉ូទៀត សម្រាប់ជំនួយបច្ចេកទេស ដែលនាំមកនូវការវិនិយោគសរុបដែលគាំទ្រដោយសហភាពអឺរ៉ុបឈានដល់ ៧៩,៥លានអឺរ៉ូ (ស្មើនឹងជាង ៨៦លានដុល្លារអារមេរិក) ។ មូលនិធិនេះត្រូវបានព្យាករថានឹងលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជាយ៉ាងសំខាន់ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ម៉ឺនគ្រួសារ កសិករខ្នាតតូចចំនួន ២៥.០០០ និងអាជីវកម្មកសិឧស្សាហកម្មចំនួន ៥០០។ គំនិតផ្តួចផ្តើមដ៏សំខាន់ៗនេះ នឹងរួមបញ្ចូលការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពិសោធន៍កសិកម្មជាតិ […]